ភាសាទាំងប្រាំ ជួយពង្រឹងចំណងមិត្តភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ភាសានៃក្ដីស្រឡាញ់ ដែលគេនិយមយកមកអនុវត្តន៍ ក្នុងការស្វែយល់ពីគ្នា និងផ្តល់ក្ដីស្រឡាញ់ឱ្យគ្នា គឺការប្រើប្រាស់ពាក្យសម្តី ដើម្បីបញ្ជាក់ការគិត ឬពាក្យក្នុងចិត្ត ។ ភាសាទាំងនេះ ភាគច្រើនគេនិយាយតែនៅក្នុងទំនាក់ទំនងជាដៃគូស្នេហា ប៉ុន្តែភាសានៃក្ដីស្រឡាញ់ទាំងនេះ ក៏ត្រូវការប្រើប្រាស់ ក្នុងការជំរុញចំណងមិត្តភាព ឱ្យកាន់តែរឹងមាំបន្ថែម។

គេហទំព័រ Yahoo life បានបង្ហាញអំពីការប្រើភាសាទាំងប្រាំ ដែលជួយពង្រឹងចំណងមិត្តភាព ៖

១. ពាក្យសម្តីក្នុងការបញ្ជាក់ប្រាប់គ្នា ៖ ទោះស្គាល់គ្នាយូរបែបណាក៏ដោយ ការរក្សាថែទាំចំណងមិត្តភាព និងការស្វែងយល់ពីគ្នានៅតែសំខាន់។ ហើយដើម្បីបញ្ជាក់ទឹកចិត្ត ក៏ដូចជាសេចក្ដីស្រឡាញ់​ គួរតែឧស្សាហ៍ផ្ញើសារ ឬនិយាយលើកទឹកចិត្ត សួរសុខទុក្ខ ការបារម្ភខ្វល់ខ្វាយ រួមទាំងប្រាប់អំពីអ្វីដែលជាមោទនភាពក្រោយពេលបានស្គាល់ពួកគាត់។

២. ការចំណាយពេលដ៏មានគុណភាពជាមួយគ្នា ៖ គ្រាន់តែចំណាយពេលជាមួយគ្នា ដើរលេងជាមួយគ្នានៅមិនទាន់គ្រប់គ្រាន់ទេ គឺធ្វើយ៉ាងណាឱ្យពេលវេលាទាំងនោះមានអត្ថន័យ មានការសន្ទនា មានសកម្មភាពកម្សាន្ត ឬឆ្លៀតធ្វើផែនការដើម្បីចំណាយពេលជាមួយគ្នា ឬក៏មានការជជែកដ៏ស៊ីជម្រៅមួយតាមរយៈទូរស័ព្ទ។

៣. ការជ្រោមជ្រែងគ្នា ៖ ក្នុងការថែទាំចំណងមិត្តភាពឱ្យរឹងមាំ ការជួយគ្នាពេលមានបញ្ហា ឬក៏ពេលមានតម្រូវការ មិនត្រឹមតែផ្តល់ឱ្យភាគីម្ខាងទៀតបានធូរស្បើយ ឬអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញនូវគំរូភាព ភាពសប្បុរសពីខ្លួនឯងផ្ទាល់ដែរ ចំពោះការជ្រោមជ្រែង ទាំងនោះមានច្រើនរូបភាពដូចជា ឧបត្ថម្ភសម្ភារៈ យកអាហារឱ្យគ្នាហូប ឬក៏ជួយថែទាំគ្នាពេលមាននរណាម្នាក់ឈឺ។

៤. ភាពស្និទ្ធស្នាលនៃរាងកាយ ៖ ក្រៅតែពីការនិយាយគ្នា និងការចំណាយពេលដែលមានអត្ថន័យជាមួយមិត្តហើយ ការផ្តល់ភាពស្និទ្ធស្នាលនៃរាងកាយ ក៏ជាភាសា នៃក្ដីស្រឡាញ់មួយផ្នែកដែរ ដែលសកម្មភាពទាំងនោះមានដូចជា អង្អែលស្មាថ្នមៗ ការឱប ឬកាន់ដៃគ្នាពេលឆ្លងផ្លូវជាដើម។​

៥. ការផ្តល់វត្ថុអនុស្សាវរីយ៍ ៖​ វិធីសាស្រ្ត ក្នុងការបង្ហាញភាសានៃក្ដីស្រឡាញ់ត្រង់ចំណុចនេះ គឺជូនវត្ថុអនុស្សាវរីយ៍រាល់ពេលត្រឡប់ពីការធ្វើដំណើរកម្សាន្តណាមួយ ឬក៏ផ្តល់កាដូថ្ងៃកំណើត និងការផ្តល់ជាភេសជ្ជៈសម្រាប់ទទួលទានជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៣កន្លែង សម្រាប់និស្សិតកម្ពុជាសិក្សានៅ Pu’er University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

សាកលវិទ្យាល័យ Pu'er University របស់ប្រទេសចិន បាន​ប្រកាស​ផ្តល់អាហារូបករណ៍​ពេញថ្លៃ​ដល់​និស្សិតកម្ពុជា ចំនួន ៣ កន្លែង​ សម្រាប់ឆ្នាំសិក្សា២០២៧ ខាងមុខ​នេះ​។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *