ភ្នំពេញ៖ បើនិយាយពីគ្រឿងស្រវឹងនៅក្នុងសង្គមខ្មែរនារីៗតែងស្អប់ និងមិនចូលចិត្តបុរសទទួលទានគ្រឿងស្រវឹង ឬផឹកគ្រឿងស្រវឹងលើសប្រមាណឡើយ។ មិនចូលចិត្តដោយសារតែគ្រឿងឥទ្ធិពលធ្វើស្រវឹងពង្រក់ស្មារតីមនុស្ស បំផ្លាញសុខភាព បំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។ នេះជាការយល់ឃើញ យុវនារីទាក់ទងទៅនឹងការទទួលគ្រឿងស្រវឹង។
កញ្ញា នឿន ស្រីនុច បុគ្គលិកបម្រើការងារនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បាននិយាយថា
“ខ្ញុំមិនចូលចិត្តគ្រឿងស្រវឹងនោះទេ ហើយក៏មិនគាំទ្រការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទូលំទូលាយនោះដែរ ព្រោះមិនមែនជារឿងល្អដែលត្រូវធ្វើការផ្សព្វផ្សាយច្រើន”
ចំណែក កញ្ញា ញ៉ែម ស្រីលីន ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា អ្នកផឹកគ្រឿងស្រវឹងគ្មានទំនួលខុស តែងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលធ្វើដំណើរ ហើយរូបភាពលក់គ្រឿងស្រវឹងដោយចំហនៅលើទីផ្សារ ឬតាមទីសាធារណៈមិនគួរអនុញ្ញាតឡើយ។
នេះជាការយល់ឃើញរបស់កញ្ញា ជួន លីហ្សា ។
“សម្រាប់ខ្ញុំគ្រឿងស្រវឹងផ្តល់ផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ចំណាយថវិកាច្រើន ខាតពេលវេលា ពិបាកគ្រប់គ្រងស្មារតី និងក្លាយជាមនុស្សលែងដឹងខុសត្រូវដូចមុន ដែលគេនិយមនិយាយបានថា ទឹកប្ដូរនិស្ស័យ”
ឆ្លើយនឹងសំណួរថា តើនារីៗពិតជាស្អប់គ្រឿងស្រវឹងណាស់មែនទេ? កញ្ញា ងយ រស្មី យល់ឃើញថា គ្រឿងស្រវឹងអាចមានគុណសម្បត្តិរបស់វា តែអ្នកផឹកគ្រឿងស្រវឹងដែលគ្មានស្មាតីទទួលខុសត្រូវទៅវិញទេ ដែលគួរឱ្យស្អប់បំផុត។ កញ្ញាបន្តថា ប្រសិនអាចជៀសវាងបានគួរកុំពិសារគ្រឿងស្រវឹង ប្រសិនបើគ្មានទំនួលខុសត្រូវ។
គួររំលឹកថា តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាមធ្យមពីប្រាំទៅប្រាំបីនាក់ក្នុងមួយថ្ងៃ បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកជំនាញវិស័យអប់រំបានអំពាវនាវឱ្យគ្រឹះស្ថានសិក្សានៅកម្ពុជាផ្លាស់ប្តូរពីការរៀនផ្អែកលើការទន្ទេញ ទៅជាការរៀនបែប «ការគិតឆ្លុះបញ្ចាំង» (Reflective Thinking) ដើម្បីជួយសិស្សអភិវឌ្ឍសមត្ថភាពគិតវិភាគ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា បានរៀបចំ «ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT Exhibition)» ដើម្បីបង្ហាញសមិទ្ធផលនៃការអភិវឌ្ឍការអប់រំឌីជីថល និងជំរុញជំនាញ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាន់តែកៀកមកដល់ ច្បាស់ណាស់ថា បេក្ខជនជាច្រើនប្រាកដជាកំពុងមមាញឹកក្នុងការទន្ទេញរូបមន្ត រហូតដល់បេក្ខជនខ្លះកំពុងមានអារម្មណ៍តានតឹងក្នុងការត្រៀមខ្លួនថែមទៀត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សិស្សពូកែកម្ពុជាចំនួន ១៥២នាក់ បានធ្វើដំណើរឆ្ពោះទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមកម្មវិធីប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ – Singapore International Math
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
យោងតាមប្រភពពី CNN Science បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រទើបរកឃើញស្វាប្រភេទថ្មីមួយដែលមានលក្ខណៈពិសេសគឺ បបូរមាត់ពណ៌ទឹកក្រូច និងមានសំឡេងស្រែកគ្រហឹមខ្លាំងរបស់វានៅក្នុងប្រទេសកុងហ្គោ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
Loughborough University ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតពីបណ្តាប្រទេសអាស៊ី
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅសល់រយៈពេលប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ កាន់តែខិតជិតមកដល់ហើយ។ កាន់តែគៀកថ្ងៃប្រឡង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញបំរាម ដោយកំណត់ច្បាស់លាស់ចំពោះសកម្មភាពលួចចម្លង និងការបង្កភាពវឹកវរក្នុងបន្ទប់ប្រឡង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អង្គការ Action Education Cambodia បានបោះពុម្ពសៀវភៅសរសេរសរុបចំនួន ១ លានក្បាល ដើម្បីផ្គត់ផ្គង់សម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេស ខណៈសៀវភៅនីមួយៗមិនត្រឹមតែជាឧបករណ៍សម្រាប់ការសិក្សាប៉ុណ្ណោះទេ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ខ្លួននឹងបន្តចូលរួមសង្កេតការណ៍ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦។ សម្រាប់ការប្រឡងនេះ ACU