អ្នកជំនាញចិត្តសាស្ត្រចែករំលែក៥ចំណុចជួយកាត់បន្ថយការគិតច្រើន

មនុស្សគ្រប់រូបតែងតែប្រើការគិតជាច្រើនក្នុងមួយថ្ងៃៗដើម្បីដោះស្រាយបញ្ហា រឿងរ៉ាវដែលកើតឡើងរៀងរាល់ថ្ងៃ និងជាប្រចាំក្នុងមានរយៈពេលណាមួយ។ តាមរយៈបទពិសោធន៍ លោកស្រីវេជ្ជបណ្ឌិត Jenny Taitz អ្នកជំនាញផ្នែកចិត្តសាស្ត្រដែលមានបទពិសោធន៍១៤ឆ្នាំក្នុងការងារនេះបានលើកយក៥ចំណុចដើម្បីជួយកាត់បន្ថយការគិតច្រើន។

១. សង្កេតមើលពេលវេលាជាក់លាក់ដែលខ្លួនឯងគិតច្រើន ៖ ជាដំបូងអ្នកត្រូវទទួលស្គាល់ថាខ្លួនឯងមានបញ្ហាគិតច្រើន បន្ទាប់មកអ្នកត្រូវសង្កេតមើលខ្លួនឯងថា អ្នកគិតច្រើននៅពេលណាខ្លះក្នុងមួយថ្ងៃៗ។ ក្នុងពេលដែលអ្នកសង្កេតមើលខ្លួនឯង គួរស្វែងរកចំណុចមួយចំនួនដូចជា តើអ្នកកំពុងគិតពីអ្វី? សម្គាល់មើលរាងកាយខ្លួនឯង សញ្ញារាងកាយ ការសង្កេតមើលថា ខ្លួនឯងគិតរឿងអវិជ្ជមាន និងរឿងដែលធ្វើឱ្យអ្នកគិតដដែលៗ ។ លោកអ្នកអាចជ្រើសរើសយកវិធីសាស្ត្រការស្ដាប់វីដេអូកំសាន្តខ្លះៗ និងការហាត់កីឡាបន្ទាប់ពីម៉ោងការងាររបស់អ្នកដើម្បីកែប្រែបញ្ហាគិតច្រើនរបស់អ្នកបានមួយផ្នែកធំ។

២. ដកឃ្លាពីខ្លួនឯង៖ មូលហេតុធំចម្បងរបស់អ្នកដែលមានបញ្ហាគិតច្រើនអាចមកពីអារម្មណ៍ខឹង ឬមួរម៉ៅពីរឿងដែលមិនសមបំណងណាមួយដែលអ្នកបានឆ្លងកាត់។ ដំណោះស្រាយគឺលោកអ្នកត្រូវមើលបញ្ហាឱ្យតូច និងស្វែងរកដំណោះស្រាយទៅមុខឱ្យធំជាងបញ្ហា ដែលជំហាននេះគេហៅថា «ការដកឃ្លាសម្រាប់ខ្លួនឯង» ។ ខណៈពេលដកឃ្លាជាមួយខ្លួនឯង អ្នកអាចសង្កេតមើលបទពិសោធន៍លំបាកណាមួយដែលអ្នកបានឆ្លងកាត់ និងសិក្សាពីដំណោះស្រាយដែលអ្នកធ្លាប់បានឆ្លងកាត់ ឬស្វែងរកអ្នកពិភាក្សាអំពីដំណោះស្រាយដើម្បីកែប្រែបញ្ហា ឬអាចជួយឱ្យអ្នកអាចដោះស្រាយបញ្ហាបានផងដែរ។

៣. ប្ដូរការគិតពី «ហេតុអ្វី» ទៅជា «ដោយរបៀបណា» ៖ វិធីសាស្ត្រសាមញ្ញបំផុតដែលជួយឱ្យលោកអ្នកគិតវិជ្ជមាន លោកអ្នកគ្រាន់តែប្ដូរការគិតពី ហេតុអ្វី ទៅជា ដោយរបៀបណា ក្នុងការដោះស្រាយបញ្ហា។ ការស្វែងរកដំណោះស្រាយដោយរបៀបណារបស់អ្នកមានប្រសិទ្ធភាពជួយក្នុងការស្រាយបញ្ហាបានប្រសើរជាជាងការនៅអង្គុយឆ្ងល់ថា តើមកពីហេតុអ្វីបានជាមានបញ្ហានេះ ឬបញ្ហានោះកើតឡើង។ គួរបញ្ជាក់ដែរថា ការស្វែងរកពីមូលហេតុ នៃបញ្ហាមិនមែនជារឿងខុសនោះទេ ប៉ុន្តែអ្នកត្រូវយកចិត្តទុកដាក់ពីដំណោះស្រាយគួរធ្វើបានដោយរបៀបណាទើបជាការប្រសើរ។

៤. សរសេរចេញមក ៖ លោកអ្នកអាចសរសេរនូវអ្វីដែលបានគិត ឬរឿងដែលអ្នកគិតថាវានឹងធ្វើឱ្យអ្នកគិតច្រើនព្រោះការសរសេរក៏អាចជាជម្រើសដែលជួយលោកអ្នកមានអារម្មណ៍ធូរស្រាល។ អ្នកអាចសាកល្បងវិធីសាស្ត្របីដើម្បីសរសេរចេញនូវអ្វីដែលអ្នកចង់និយាយដោយ៖
. ទីមួយ ៖ ចំណាយ១៥ ទៅ២០នាទីសរសេរអំពីភាពតានតឹង ឬបញ្ហាដែលអ្នកកំពុងជួប
. ទីពីរ៖ សរសេររបៀបចាស់ៗពីបទពិសោធន៍ដែលអ្នកធ្លាប់បានឆ្លងកាត់ និងជារឿងដែលអាចធ្វើឱ្យប៉ះពាល់របស់អ្នក
. ទីបី៖ លោកអ្នកអាចសរសេរនូវរឿងរ៉ាវ ឬបញ្ហាដែលកំពុងជួបនៅពេលនេះ ឬថ្មីៗដែលធ្វើឱ្យអ្នកស្មុគស្មាញ និងគិតច្រើន។

ការអនុវត្ត៣ ចំណុចខាងលើនេះ បានជាប់លាប់នឹងជួយកាត់បន្ថយរោគសញ្ញានៃភាពតានតឹង ឬការគិតច្រើនរបស់អ្នកបានយ៉ាងល្អ និងមានប្រសិទ្ធភាពតាមរយៈការសរសេរ ព្រោះការសរសេរអាចឱ្យអ្នករៀបរាប់ពីអារម្មណ៍អ្នកកាន់តែស៊ីជម្រៅ និងចំកន្លែងដែលអ្នកចង់និយាយចេញមក។

៥. កំណត់ពេលវេលាឡើងវិញ ៖ បញ្ហាគិតច្រើនរបស់លោកអ្នកនឹងធ្វើឱ្យខាតពេលវេលាច្រើនជាប្រចាំថ្ងៃ ដូចនេះអ្នកគួរតែចំណាយពេល១០នាទីក្នុងមួយថ្ងៃដើម្បីនៅជាមួយខ្លួនឯង និងដកវាចេញពីការគិតរបស់អ្នក។ សូមព្យាយាមយករឿងរ៉ាវដែលមិនល្អកើតមានក្នុងថ្ងៃនោះចេញពីចិត្តរបស់អ្នក កុំទុកឱ្យវាជាមូលហេតុដែលធ្វើឱ្យមួយថ្ងៃរបស់អ្នកកើតជាថ្ងៃមិនល្អ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។