វិធី​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ តាមរយៈ​សកម្មភាព​ប្រចាំ​ថ្ងៃ

អារម្មណ៍គ្មានផាសុកភាពមានសញ្ញាដូចជាអារម្មណ៍ឯកោខុសពីធម្មតា អារម្មណ៍ភ័យខ្លាច សោកសៅ អន្ទះសា និងឆាប់ខឹងសម្បារជាដើម ដើម្បី​ដោះស្រាយបញ្ហាទាំងអស់នេះទៅបានក្នុងរយៈពេលវែង គឺត្រូវការសកម្មភាពវិជ្ជមានដូចជា ធ្វើសកម្មភាពដែលខ្លួនចូលចិត្ត អប់រំចិត្ត ផ្តោតលើការងារសម្អាតផ្អះ ធ្វើអាហារ ថែទាំសួនច្បារ ឬក៏អានសៀវភៅដែលមិនត្រូវការគិតច្រើនជាដើម។ តាមរយៈ Verywellmind បានឱ្យដឹងថា សកម្មភាពវិជ្ជមាន គឺត្រូវការពេលវេលា និងការប្តេជ្ញាចិត្ត រួមទាំងមានរៀបរាប់លម្អិតនៅខាងក្រោម ៖

ការថែទាំខ្លួន ៖ ការថែខ្លួនទាំនៅត្រង់នេះ សំដៅលើការប្រើប្រាស់សកម្មភាពប្រចាំថ្ងៃដូចជា ប្រើប្រាស់ក្លិនក្រអូបតាមរយៈទៀន ឬគ្រឿងសម្អាងណាមួយ។ ជាងនេះទៅទៀត គឺការចំណាយពេលជាមួយធម្មជាតិ ឬទុកឱកាសឱ្យខ្លួនឯងងូតទឹកដោយមិនប្រញាប់ប្រញាល និងការអង្គុយផឹកតែ ឬកាហ្វេដោយមិនសស្លន់សស្លោជាដើម។ បើមានលទ្ធភាព គួរទៅកក់សក់ ម៉ាស្សាមុខ សម្អាតក្រចក លាបក្រចក និងសម្អាតត្រចៀកជាដើម ទាំងនេះសុទ្ធសឹងតែជាសកម្មភាពរួមចំណែកដល់ការបន្ថយភាពតានតឹង។

ឆ្លៀតធ្វើសកម្មភាពដែលខ្លួនឯងចូលចិត្ត ៖ សកម្មភាពដែលខ្លួនចូលចិត្តវាអាចប្រែប្រួលទៅតាមបរិយាកាស វ័យ រួមទាំងលទ្ធភាពដែលខ្លួនមាន ដែលសកម្មភាពទាំងនេះខុសពីកាតព្វកិច្ចនៅត្រង់ថា ជាការអនុវត្តដើម្បីបង្កើនភាពរីករាយចំពោះខ្លួនឯងតាមរយៈសកម្មភាពដូចជា ការលាបពណ៌​ ការគូសគំនូរ ឬក៏ស្តាប់ចម្រៀងជាដើម។

ហាត់ប្រាណ ៖ ដោះស្រាយនឹងអារម្មណ៍គ្មានផាសុកភាព ក៏ត្រូវការសកម្មភាពពីរាងកាយជាចាំបាច់ដែរ ហើយការហាត់ប្រាណទៀតសោតមានច្រើនរូបភាពដូចជា ហាត់យូហ្គា ដើរ ឡើងភ្នំ ឡើងជញ្ជាំង ឬក៏ចូលរួមក្នុងសកម្មភាពកីឡាណាមួយ។

ធ្វើការងារជុំវិញផ្ទះ ៖ នៅក្នុងផ្ទះមានសកម្មភាពជាច្រើន ដែលវាមិនមែនគ្រាន់តែតម្រូវការចាំបាច់នោះទេ ប៉ុន្តែក៏បានរួមចំណែកនូវភាពរស់រវើក តាមរយៈសកម្មភាពដូចជា សម្អាតផ្ទះ ឬការ៉ូ សម្អាតខោអាវ ធ្វើអាហារ ថែរសួនច្បារ និងអង្គុយអានសៀវភៅលេងជាដើម។

អនុវត្តន៍សកម្មភាពអប់រំចិត្ត ៖ គ្រាន់តែសរសេរចុះរាល់អ្វីៗ ដែលធ្វើឱ្យអ្នកសប្បាយចិត្ត និងដឹងគុណ ឬធ្វើសមាធិ ហាត់ផ្លូវដង្ហើម តាំងរូបទីកន្លែងដែលធ្វើឱ្យលោកអ្នកសប្បាយចិត្ត ឬក៏រំលឹកអំពីសកម្មភាពណាមួយដែលជួយឱ្យអ្នកមានស្នាមញញឹម មិនថាទីកន្លែង ឬក៏សម្ភារៈនានា។

ការបន្ធូរអារម្មណ៍តាមរយៈសកម្មភាពចម្រុះ ៖ សកម្មភាពទាំងនោះមានដូចជា លេងជាមួយសត្វចិញ្ចឹម ហាត់ពីវិធីដកដង្ហើម ប្រើប្រាស់ក្លិនដែលខ្លួនចូលចិត្ត សរសេរពីទុក្ខកង្វល់ទៅក្នុងសៀវភៅ និងប្រើប្រាស់កម្មវិធីតាមដានសុខភាពផ្លូវចិត្តជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *