ទិដ្ឋាការនិស្សិតអន្តរជាតិនៅអាមេរិក បន្តធ្លាក់ចុះ ខណៈចំនួននិស្សិតចិន និងឥណ្ឌាធ្លាក់ចុះខ្លាំង

ចំនួននិស្សិតអន្តរជាតិ ដែលទៅបន្តការសិក្សានៅអាមេរិក តាមរយៈទិដ្ឋាការសិស្សបានបន្តធ្លាក់ចុះក្នុងខែកក្កដា ដែលធ្វើឱ្យមានការធ្លាក់ចុះទិន្នន័យក្នុងរយៈពេល ៤ខែជាប់ៗគ្នា និងបន្តថយចុះពីមួយឆ្នាំទៅឆ្នាំ។

បណ្ដាប្រទេសនៅអាស៊ី ជាពិសេសឥណ្ឌា និងចិន ថយចុះជាខ្លាំងបំផុត ដោយសារគោលនយោបាយរឹតបន្តឹងជនអន្តោប្រវេសន៍ និងការពន្យារពេលដំណើរការ ស្ថិតក្រោមរដ្ឋបាលលោកប្រធានាធិបតីត្រាំ។

យោងតាមរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ ដែលជាទីភ្នាក់ងារនៅក្នុងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញថា ទិដ្ឋាការនិស្សិតអន្តរជាតិបានធ្លាក់ចុះ ២៨% ចាប់តាំងពីឆ្នាំមុន ក្រោម ៧០០០ទិដ្ឋាការ ដែលនេះជាការធា្លក់ចុះប្រចាំខែ ដ៏ច្រើនបំផុត បន្តមកដល់ពេលនេះ។ ក្នុងនោះ ការមកដល់របស់និស្សិតឥណ្ឌាបានធ្លាក់ចុះ ៤៦% ខណៈនិស្សិតចិនបានធ្លាក់ចុះ ២៦%។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្នុងទិន្នន័យរួម ប្រទេសទាំង ២មានច្រើនជាងពាក់កណ្ដាល នៃការចុះឈ្មោះនិស្សិតនៅក្នុងសហរដ្ឋអាមេរិក ដែលនេះជាប្រភពចំណូលដ៏សំខាន់ សម្រាប់សាកលវិទ្យាល័យជាច្រើន។

កាលពីឆ្នាំមុន ឥណ្ឌា និងចិន មានចំនួនរហូតដល់ទៅ ៥៤% នៃចំនួននិស្សិតអន្តរជាតិទាំងអស់ ខណៈដែលនីហ្សេរីយ៉ា និងជប៉ុន ជាប់ចំណាត់ថ្នាក់ទី៧ និងទី១៣ រៀងគ្នា។ ស្ថាប័នអប់រំរបស់សហរដ្ឋអាមេរិក ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះចំនួននិស្សិតអន្តរជាតិ ដែលចុះឈ្មោះចូលរៀនចំនួន ៣០% នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ដែលធ្វើឱ្យវិស័យអប់រំកម្រិតឧត្តមសិក្សាមានប្រាក់ចំណូលប្រហែល ២,៦ ពាន់លានដុល្លារអាមេរិក។

ការធ្លាក់ចុះនេះ​ កើតចេញពីការផ្លាស់ប្ដូរគោលនយោបាយជាបន្តបន្ទាប់ រួមទាំងការត្រួតពិនិត្យទិដ្ឋាការ កម្រិតខ្ពស់ បញ្ជីឈ្មោះអ្នកមកចូលរួមជាច្រើនមិនទាន់បានសម្ភាសន៍ និងការត្រួតពិនិត្យជីវប្រវត្តិ នៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានដាក់ឱ្យដំណើរការ ក្នុងអំឡុងពេលដាក់ពាក្យសុំចូលរៀន។

លោកស្រី Zuzana Cepla Wootson អនុប្រធានគោលនយោបាយសហព័ន្ធ នៅសម្ព័ន្ធប្រធានាធិបតី ស្ដីពីការអប់រំឧត្តមសិក្សា និងអន្តោប្រវេសន៍ បានប្រាប់កាសែត The Economic Times ថា ការបង្កើនវិធានការត្រួតពិនិត្យ និងភាពមិនច្បាស់លាស់ជុំវិញការចេញទិដ្ឋាការកំពុងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេស សម្រាប់និស្សិតចិន និងឥណ្ឌា។

ការចុះឈ្មោះនិស្សិតអន្តរជាតិនៅសហរដ្ឋអាមេរិកបានឈានដល់កំណត់ត្រា ១,១លាននាក់ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដោយប្រទេសឥណ្ឌា មានតួលេខនិស្សិតឈានមុខគេ ដោយមានចំនួន ៣៣២,០០០នាក់ និងប្រទេសចិនមានចំនួនប្រហែល ២៧៧,០០០នាក់ ,នេះបើយោងតាម Open Doors។

ប៉ុន្តែចាប់ពីខែមីនា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ ការចុះឈ្មោះជារួមបានធ្លាក់ចុះ ១១%, នេះបើផ្អែកលើទិន្នន័យ ពីប្រព័ន្ធព័ត៌មានសិស្ស និងការផ្លាស់ប្តូរអ្នកទស្សនា (SEVIS) ដែលគ្រប់គ្រងដោយក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...