ភ្នំពេញ- ការធ្វើគុណ និងតបគុណ ឬសងគុណ ជាឥរិយាបថអប់រំស្មារតីបង្ហាញពីទង្វើមិនព្រងើយកន្តើយចំពោះនរណាម្នាក់ដែលបានធ្វើអំពើរល្អមកលើខ្លួន ។ ទន្ទឹមគ្នានេះសេចក្ដីល្អកើតមាននៅពេលដែលមនុស្សចេះស្គាល់គុណ ដែលធ្វើឱ្យមនុស្សរីករាយចង់បរិច្ចាគ ឬចែករំលែកអ្វីដែលខ្លួនមានទៅកាន់អ្នកដទៃ ឱ្យទទួលបានភាពរីករាយដូចខ្លួនដែរ ។

បើតាមវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត ពាក្យ “គុណ” មានន័យថា សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួនគួរគោរពតបស្នងនឹងខានពុំបាន រួមមាន គុណមាតា គុណបិតា គុណគ្រូ គុណ អ្នកមានឧបការៈលើខ្លួន ។ ទន្ទឹមគ្នានេះ ការធ្វើគុណ ជាការសាងអំពើល្អទៅសង្គមជីវិត ដើម្បីបង្កបង្កើននូវភាពរីកដុះដាលនៃជីវិត។ លើសពីនេះ បុគ្គលដែលចេះធ្វើគុណ រមែងផ្ដល់ឱ្យអ្នកដទៃដោយស្មោះអស់ពីចិត្ត ដោយមិនទាមទារផលតបស្នង។
ចំណែក “ការតបគុណ” មានន័យថា ការធ្វើគុណត្រឡប់វិញ ចំពោះមនុស្សដែលបានធ្វើគុណមកលើយើង។ ទន្ទឹមគ្នានេះ ការតបគុណបញ្ជាក់អំពីសេចក្ដីភ្ញាក់រលឹកដល់អ្នកដែលបានធ្វើសេចក្ដីល្អចំពោះខ្លួន ដោយចាប់ផ្ដើមធ្វើអំពើល្អត្រឡប់ទៅវិញតាមលទ្ធភាពដែលអាចធ្វើទៅបាន។ បើតាមសៀវភៅ គុណមាតាបិតា (ឧបាសក ម៉ិញ សាវ៉ាន, ២០២២) និយាយថា មាតាបិតាលោកបានធ្វើគុណដល់កូនហើយ កូនបានតបគុណលោកវិញដោយទំនុកបម្រុងចិញ្ចឹមថែរក្សា ជួយធ្វើការងារ ធ្វើបុណ្យទក្ខិណា ឧទ្ទិសជូនលោក ឈ្មោះថា កូនបានតបគុណមាតាបិតាដោយពិត។

បន្ថែមពីនេះ ពាក្យ “សង” មានន័យថា កាត់បន្ថយ ។ ក្នុងន័យនេះ “ការសងគុណ” មានន័យថា កាត់បន្ថយចំនួនគុណ គឺអំពើល្អអ្នកដទៃធ្វើមកលើខ្លួនយើង។ ទន្ទឹមគ្នានេះ ការកាត់បន្ថយគុណ គឺការធ្វើអំពើល្អតបវិញឱ្យបានច្រើនទ្វេដង លើសពីចំនួនអំពើល្អដែលយើងបានទទួល។ ម៉្យាងវិញទៀត អំពើល្អ មិនមែនមានន័យ ដូចគ្នានឹងការសងប្រាក់ជំពាក់ឡើយ តែមានន័យថា យើងគប្បីប្រព្រឹត្តនូវអំពើណាដែលនាំអោយជីវិតយើង ជីវិតអ្នកដែលក្នុងបន្ទុកយើង ជីវិតអ្នកនៅជុំវិញខ្លួនយើង បានទទួលនូវសេចក្តីសុខ សេចក្តីរីករាយសោមនស្ស និងសុភមង្គលនៅក្នុងចិត្តល្អស្មើៗគ្នានឹងយើងដែរ។
គួរបញ្ជាក់ថា បុគ្គលណាមួយដែលដឹងនូវឧបការគុណដែលអ្នកដទៃធ្វើដល់ខ្លួនបុគ្គលនោះឈ្មោះថាកតញ្ញូបុគ្គល ។ ទន្ទឹមគ្នានេះ កតញ្ញូបុគ្គលគួរធ្វើឧបការៈតបគុណគេវិញ ទើបបានឈ្មោះថា កតញ្ញូកតវេទីបុគ្គលពោលគឺបុគ្គលរកបានដោយកម្រ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...
ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2026
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិនចំនួន ៦៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតចំនួន ៦៥នាក់ ដើម្បីទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2026
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និងឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




























