ហេតុផល៤ដែលគួរតែរៀនបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ហេតុអ្វីត្រូវរៀនបរិញ្ញាបត្រជាន់ខ្ពស់? សំណួរមួយនេះ លោកអ្នកអាចនឹងសួរខ្លួនឯងជាញឹកញាប់។ ក្នុងការប្រកួតប្រជែងឱកាសទីផ្សារការងារ ការអប់រំកម្រិតរិញ្ញាបត្រជាន់ខ្ពស់​ គឺមានអត្ថន័យផ្សេងៗ គ្នាទៅតាមវិស័យនីមួយៗ ។ ការសិក្សាបន្ថែមក្នុងកម្រិតនេះ គឺដើម្បីបង្កើនភាពស៊ីសង្វាក់គ្នារវាងអាជីព ឬគោលដៅអនាគតក្នុងរយៈពេលវែង ប៉ុន្តែការចំណាយថ្លៃសិក្សាទៅលើកម្រិតខ្ពស់ ក៏ត្រូវការចំណាយក្នុងកម្រិតខ្ពស់ដូចគ្នា លើកលែងតែក្នុងករណីទទួលបានអាហាររូបករណ៍មួយរយភាគរយ ពីការប្រឡងប្រជែងតាមរយៈកម្មវិធីនានា។

ដើម្បីជាជំនួយក្នុងការសម្រេចចិត្តថា តើ​គួរបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬយ៉ាងណា? គេហទំព័រ ERAU ASIA បានបង្ហាញពីហេតុផល៤ចំណុចដែលគួរបន្តរៀនបរិញ្ញាបត្រជាន់ខ្ពស់ ៖

១. អាជីពវិជ្ជាជីវៈ និងការអភិវឌ្ឍខ្លួន ៖ ការសិក្សាផ្តល់នូវការអភិវឌ្ឍខ្លួន មនុស្សទូទៅសុទ្ធតែបានដឹងអំពីរឿងនេះ ប៉ុន្តែការជ្រើសរើសពេលវេលារៀនឱ្យទទួលបាននូវប្រសិទ្ធភាព និងការឆ្លើយតបជាមួយតម្រូវការផ្ទាល់ខ្លួន ត្រូវការហេតុផល ​ឬទិន្នន័យ ដ៏សមស្របមួយ។ ការបន្ត​ទៅកាន់ថ្នាក់បរិញ្ញាបត្ររង ឬអនុបណ្ឌិត ក៏បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងអនេកដើម្បីពង្រឹង​អាជីពវិជ្ជាជីវៈ ក៏ដូចជាការអភិវឌ្ឍន៍ខ្លួនជារួម ព្រោះនៅក្នុងកម្មវិធីសិក្សា ឬសាស្រ្តាចារ្យដែលបង្ហាត់ ពួកគាត់បាន​ទាមទារ​ឱ្យអ្នកសិក្សា​មាន​វិន័យ និង​ភាពអត់ធ្មត់​ក្នុងការដោះស្រាយចំណោទបញ្ហាការងារសាសា ហើយនៅក្នុងកម្រិតសិក្សាប្រភេទនេះគេច្រើនលើកយកភារកិច្ចណាដែលពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ឬការបំពេញការងារជាក់ស្ដែង។ ហើយដើម្បីឆ្លើយតបទៅនឹងការចង់បានបែបនេះ អ្នកសិក្សាចាំបាច់ត្រូវមាន ការគិតមួយដែលមានច្រើនជ្រុង មានសមត្ថភាពវិភាគបញ្ហាបានហ្មត់ចត់ ការគ្រប់គ្រងពេលវេលា និងជំនាញធ្វើបទបង្ហាញ ទាំងអស់នេះហើយ សុទ្ធតែមានភាពប្រទាក់ក្រឡាជាមួយនឹងការងារ។ បន្ថែមពីនោះ សញ្ញាបត្រអនុបណ្ឌិ​ត មិនត្រឹមតែពង្រីកឱកាសចំពោះអាជីពការងារនោះទេ ប៉ុន្តែជាការបង្កើនភាពជឿជាក់លើខ្លួនឯងមួយកម្រិតទៀត។ ក្រៅពីនោះ លោកអ្នកក៏នឹងមានមោទនភាពចំពោះខ្លួនឯងនៅពេលដែលត្រូវបង្ហាញរាល់ប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួន ដែលប្រៀបដូចជាការបង្កើតប្រវត្តិសាស្រ្តល្អៗ ចំពោះវិថីនៃការសិក្សាផ្ទាល់ខ្លួន។

២. បង្កើនទំនាក់ទំនងក្នុងវិស័យការងារ ៖ អំឡុងពេលដែលទទួលបានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះគឺជាឱកាសមួយក្នុងការបង្កើនទំនាក់ទំនងជាមួយមនុស្សចម្រុះគ្នា មកពីកន្លែងខុសគ្នា ឬក៏អាចជួបមិត្តចាស់ៗ ដែលរៀនជាមួយគ្នាពីមុនៗទៀតផង។ ដំណើរមួយនេះ ជួយឱ្យលោកអ្នកឆាប់រកឃើញក្រុមមនុស្សដែលមានទស្សនៈវិស័យស្រដៀងគ្នាក្នុងការបន្តដំណើររីកលូតលាស់ទៅមុខបន្ត។ បន្ថែមពីលើឱកាសនៃការជួបមនុស្សមានគំនិតដូចគ្នានៅក្នុងថ្នាក់! ការសិក្សាថ្នាក់អនុបណ្ឌិតជួយពង្រីកទំនាក់ទំនងវិជ្ជាជីវៈព្រមគ្នានឹងពេលនោះដែរ។ ការសិក្សាជៀសពុំរួចឡើយពីការធ្វើការងារក្រុម ដែលជាពេលក្នុងការដឹងពីរបៀបនៃការបំពេញតួនាទី និងទំនួលខុសត្រូវ ក៏ដូចជាយុទ្ធសាស្រ្តក្នុងការធ្វើផែនការជាដើម។

៣. ជាការបើកផ្លូវទៅកាន់ភាពខុសប្លែក ៖ តួនាទីការងារមួយចំនួនគឺផ្អែកលើកម្រិតនៃការសិក្សាតែម្តង ដែលជាហេតុផលបញ្ជាក់បានពីគុណសម្បត្តិរបស់សញ្ញាបត្រអនុបណ្ឌិត ហើយការវាយតម្លៃមួយចំនួនទៀត ប្រសិនបើបុគ្គលទាំងពីរ មានបទពិសោធន៍ប្រហាក់ប្រហែលគ្នា និងសមត្ថភាពប្រហាក់ប្រហែលគ្នា គេអាចនឹងទៅវិភាគអំពីភាពខុសប្លែកគ្នានៃកម្រិតការទទួលបាននូវការអប់រំវិញម្តង។ ដូច្នេះបន្តការសិក្សារៀនសូត្រនៅត្រង់ចំណុចនេះ គឺប្រៀបដូចជាវិធីការពារឱកាស និងជំនាញសម្រាប់ខ្លួនឯងឱ្យកាន់តែមានភាពរឹងមាំ រួមទាំងផ្តល់នូវភាពងាយស្រួលនៅពេលដែលត្រូវការផ្លាស់ប្តូរអាជីពផងដែរ។

៤. ក្លាយជាអ្នកមានផ្នត់គំនិតសិក្សារៀនសូត្រពេញមួយជីវិត ៖ ជាទូទៅអ្នកសិក្សា​ ធ្វើសេចក្ដីសម្រេចចិត្តជ្រើសរើសបន្តការសិក្សាកម្រិតអនុបណ្ឌិត ប​ន្ទាប់ពីបរិញ្ញាបត្រ ដោយសារតែចង់ពង្រឹងនូវអ្វីដែលកំពុងតែធ្វើបច្ចុប្បន្នឱ្យមានគុណភាពជាងមុន ក៏ដូចជាភាពឈ្លាសវៃជាងមុន។ បន្ថែមពីនោះ គេយល់ឃើញថា ការសិក្សាកម្រិតបរិញ្ញាបត្រគ្រាន់តែជាមូលដ្ឋានគ្រឹះឈានជើងចូលក្នុងវិស័យអាជីពការងារប៉ុណ្ណោះ ហើយការពង្រឹងអាជីព ក៏ត្រូវពង្រឹងកម្រិតអប់រំព្រមគ្នាដែរ។ ជាងនេះទៅទៀត បន្តការសិក្សាបានបណ្តុះផ្នត់គំនិតឱ្យអ្នកសិក្សាទាំងអស់រក្សាបាននូវផ្នត់គំនិតសិក្សារៀនសូត្រពេញមួយជីវិត៕




About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *