ភ្នំពេញ – នៅពេលដែលនិយាយពីបុគ្គលិកលក្ខណៈបែប Introvert, Extrovert, Ambivert ឬបុគ្គលិកលក្ខណៈដទៃផ្សេងទៀតធ្វើឱ្យមនុស្សមានចម្ងល់ថា តើបុគ្គលិកលក្ខណៈត្រូវបានកំណត់ដោយកត្តាអ្វីខ្លះ?
អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា បុគ្គលិកលក្ខណៈ (Personality) ជាលក្ខណៈរួមទាំងអស់របស់បុគ្គលម្នាក់ៗ ដែលកំណត់ថាជាអ្នកណា ដូចជារូបរាងកាយ អារម្មណ៍ សតិបញ្ញា និងឥរិយាបថ ឬក៏រាងកាយ ការនិយាយស្តី ។ ក្នុងនោះមានកត្តា៤ ដែលធ្វើឱ្យមនុស្សម្នាក់ៗមានបុគ្គលិកលក្ខណៈខុសៗគ្នា គឺ៖
១. កត្តាពូជ (ហ្សេន)៖ ហ្សេនអ្នកទទួលបានពីឪពុកម្តាយ មិនថារូបរាងកាយខាងក្រៅ ដែលពាក់ព័ន្ធទៅនឹងកម្ពស់ សម្បុរ រូបរាង ទ្រុងទ្រាយនេះជាដើម។ រីឯកត្តាផ្លូវចិត្តខាងក្នុងវិញពាក់ព័ន្ធនឹងការគិត អារម្មណ៍ ការភ័យខ្លាចរបស់អ្នកដែលទទួលបានពីកំណើតមក។

២. កត្តាបរិយាកាស (បរិស្ថានជុំវិញ)៖ ការទទួលរងពីបរិស្ថានជុំវិញខ្លួនអ្នក វាពិតជារឿងសំខាន់។ ពិតមែនតែហ្សែនដើរតួនៅក្នុងការកំណត់នូវបុគ្គលិកលក្ខណៈមុនគេពិតមែន ប៉ុន្តែឥទ្ធិពលដែលទទួលរងខ្លាំងបំផុតនោះគឺកត្តាបរិយាកាសរស់នៅ ដែលវាបានធ្វើការឆ្នៃ កែតម្រូវ ផ្លាស់ប្តូរ និងអភិវឌ្ឍន៍បុគ្គលិកលក្ខណៈអ្នកឱ្យទៅជាបែបណាមួយ។
៣. កត្តាបទពិសោធន៍៖ បទពិសោធន៍ជាច្រើននៅក្នុងជីវិត និងធ្វើឱ្យអ្នករៀនបានច្រើនពីរឿងផ្សេងៗ។ ការស្វែងយល់ដើម្បីបត់បែន និងសម្របខ្លួនទៅតាមបទពិសោធន៍ដែលខ្លួនឯងជួប ដែលមានទាំងបទពិសោធន៍ទូទៅដែលទទួលបានជាមួយអ្នកទៃ និងបទពិសោធន៍ផ្ទាល់ខ្លួន ដែលអាចអ្នកផ្សេងមិនធ្លាប់ជួប។

៤. ការស្វែងរកអត្ថន័យជីវិត៖ ការស្វែងរកនៃតម្លៃនៃគោលដៅជីវិត គឺជារឿងសំខាន់សម្រាប់មនុស្សម្នាក់ ការផ្លាស់ប្តូរដោយចេតនា ដោយព្យាយាមធ្វើការផ្លាស់ប្តូរដើម្បីគោលដៅជាក់លាក់ណាមួយ។
អ្នកស្រី គីម ស៊ីដដាវីស បញ្ជាក់បន្ថែមថា នៅពេលដែលអ្នកដឹងអំពីបុគ្គលិកលក្ខណៈខ្លួនឯងបែបណានោះ វានឹងធ្វើឱ្យអ្នកមានភាពងាយស្រួលនៅក្នុងការចង់ធ្វើអ្វីមួយ ឬចំណងនៃគោលដៅនាពេលអនាគតរបស់ខ្លួនឯង៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ អ.ម.ត ៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2026
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់ជូន ៦០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សានៅប្រទេសសិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2023
កម្មវិធីអាហារូបករណ៍ Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2026
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































