សន្តិសុខតាមអ៊ីនធឺណិត ផ្តើមពីខ្លួនឯង ដើម្បីសុវត្ថិភាពសហគមន៍ទាំងមូល

ការមិនខ្វល់ខ្វាយពីសន្តិសុខតាមអ៊ីនធឺណិត មិនមែនជះផលអវិជ្ជមានតែទៅកាន់ខ្លួនឯងម្នាក់នោះទេ ប៉ុន្តែក៏​ធ្វើឱ្យមនុស្សជុំវិញខ្លួន ព្រមទាំងសហគមន៍ទាំងមូល រងផលប៉ះពាល់ដូចគ្នា។ យ៉ាងណាបើមានសុវត្ថិភាព តែម្នាក់ឯង ក៏ពុំមែនជាសុវត្ថិភាពដែលស្ថិតស្ថេរនោះដែរ ហេតុនេះ​ហើយ​ទើប​ចាំបាច់ត្រូវការឱ្យបុគ្គលគ្រប់រូប​ត្រូវ​មានចំណេះដឹង និងដឹងពីរបៀបប្រើប្រាស់រក្សាសន្តិសុខតាមអ៊ីនធឺណិត។

តាមរយៈ Search inform បានឱ្យដឹងថា ការរួមគ្នារក្សាសន្តិសុខតាមអ៊ីនធឺណិត បានរួមចំណែកការពារ ការគំរាមគំហែង និងការក្លែងបន្លំនានា ជាពិសេសក្នុងបរិបទការងារ ការធ្វើអាជីវកម្ម និងអ្នកដែលត្រូវការប្រើប្រាស់បណ្តាញសង្គមរៀងរាល់ថ្ងៃ។ ហើយដើម្បីបង្កើនជំនាញក្នុងការថែរក្សាសន្តិសុខតាមអ៊ីនធឺណិត ត្រូវការឱ្យបុគ្គលម្នាក់ៗ ចូលវគ្គបណ្តុះបណ្តាលបន្ថែម អាន និងសិក្សាស្វែងយល់អំពីកត្តាប្រឈមមួយចំនួនដែលកើតមានថ្មីៗនៅក្នុងសង្គមអនឡាញ និងការទម្លាប់អនុវត្តន៍នូវបច្ចេទេស ឬចំណេះដឹងដែលបានសិក្សាកន្លងមក។

តើត្រូវបណ្តុះទម្លាប់ ឬធ្វើបែបណា ដើម្បីរក្សាសន្តិសុខតាមអ៊ីនធឺណិត ដើម្បីជាការរួមចំណែកជំរុញផាសុកភាព និងសុវត្ថិភាពឌីជីថលក្នុងសហគមន៍?

ការរួមចំណែកផ្អែកលើភាពជាក់ស្ដែង ៖ ការផ្តើមសកម្មភាពគំរូ ការបន្តសិក្សារៀនសូត្រអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យា និងការបញ្ជ្រាបចំណេះដឹងទៅកាន់សហគមន៍ ទាំងដោយផ្ទាល់ និងដោយប្រយោល សុទ្ធសឹងតែជាអាទិភាពតម្រូវការក្នុងសម័យបច្ចេកវិទ្យា និងក្នុងបរិយាកាសមួយដែលត្រូវការប្រើប្រាស់អ៊ីនធឺណិតស្ទើរតែគ្រប់វិនាទី។

បន្ថយហានិភ័យទៅកាន់ខ្លួនឯងនិងសហគមន៍ ៖ សន្តិសុខតាមអ៊ីនធឺណិតក្នុងរយៈពេលវែងកើតមានទៅបាន ត្រូវការឱ្យសហគមន៍ទាំងមូលមានការសហការគ្នា និងបង្កើនសមត្ថភាពក្នុងការការពារ។​ ហើយភាពវិជ្ជមាននៅពេលដែលរួមគ្នាពង្រឹងសន្តិសុខតាមអ៊ីនធឺណិត គឺបានការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយសុវត្ថិភាពមិនថា កុំព្យូទ័រ ឬក៏ទូរស័ព្ទដៃ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដទៃៗទៀត។ ជាងនេះទៅទៀត ក៏អាចការពារពីការបាត់បង់ទិន្នន័យ និងការគំរាមកំហែងពីមជ្ឈដ្ឋានមិនល្អទាំងឡាយ។

សកម្មភាពជំរុញសុវត្ថិភាព និងគំរូល្អក្នុងសហគមន៍ ៖ កាលដែលធ្វើជាគំរូល្អ ក្នុងការប្រើប្រាស់បណ្តាញសង្គមដោយមានសុវត្ថិភាព គឺជាការដាស់តឿនស្មារតីទាំងខ្លួនឯង ក៏ដូចជាមនុស្សជុំវិញ ក្នុងការកាត់បន្ថយការចាញ់បោកតាមអនឡាញ ឬការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញដោយប្រការណាមួយ។ សកម្មភាពសាមញ្ញៗដែលចាប់ផ្តើមពីឥឡូវៗបាន គឺតាមរយេៈការប្រើប្រាស់លេខកូដសម្ងាត់ដែលរឹងមាំ ការធ្វើបច្ចុប្បន្នភាពលើឧបករណ៍ដែលខ្លួនប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពក្នុងការរាយការណ៍ស្វែងរកជំនួយនៅពេលកត់សម្គាល់ពីហានិភ័យណាមួយដែលគ្រោងនឹងកើតមាន។ ឧទារហណ៍ចុងលើប៊ូតុងរាយការណ៍(Report )ភ្លាមៗ រៀងរាល់ពេលមានការបញ្ជូលឱ្យក្លាយទៅជាសមាជិកក្រុម Telegram ពាក់ព័ន្ធនឹងការឆបោកឱ្យវិនិយោគប្រាក់, ត្បិតវាជាសកម្មភាពតិចតួច ប៉ុន្តែវាជាការរួមចំណែកពីអ្វីដែលលោកអ្នកអ្នកធ្វើបាន ហើយការរួមចំណែកទាំងអស់នេះ បានច្រើនទៅៗ នោះក៏នឹងជំរុញឱ្យមានទម្លាប់នៃការជួយជ្រោមជ្រែងគ្នាក្នុងសហគមន៍៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...