៦វិធីពង្រឹងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយ​បញ្ហា​ក្នុង​ការ​រស់នៅ

នៅពេលមនុស្សម្នាក់មានចំណេះដឹងហិរញ្ញវត្ថុមានន័យថា គាត់មានសមត្ថភាពគ្រប់គ្រងលុយសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់គាត់។ ចំណេះដឹងហិរញ្ញវត្ថុមានសារសំខាន់ខ្លាំង សម្រាប់ការរស់នៅសម័យទំនើប ព្រោះវានឹងធ្វើឱ្យមនុស្សយល់អំពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុដោយភាពវៃឆ្លាត តាមរយៈការសន្សំ ការវិនិយោគ ការស្វែងយល់ពីបំណុល និងការមានផែនការហិរញ្ញវត្ថុច្បាស់លាស់សម្រាប់អនាគត។

ស្វែងយល់ពី ចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy)

យោងតាមគេហទំព័រ Investopedia បានឱ្យនិយមន័យ ចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy) ថា ជាសមត្ថភាព និងជំនាញនៃការយល់ដឹងអំពីលុយរបស់មនុស្សម្នាក់ៗ ដែលមានការគ្រប់គ្រងហិរញ្ញវត្ថុ និងធនធាន រួមទាំងការវិនិយោគសម្រាប់អនាគត ។ ម្យ៉ាងវិញទៀត ចំណេះដឹងហិរញ្ញវត្ថុ គឺជាការយល់ពីមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងមនុស្ស និងលុយ ដែលទាមទារឱ្យមនុស្សបន្តសិក្សាស្វែងយល់ពីវាពេញមួយជីវិត។

ការយល់ច្បាស់ពីចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy) គឺជាគន្លឹះ ដែលធ្វើឱ្យមនុស្សអាចសម្រេចគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន ហើយដើមទន់នៃចំណេះដឹងនេះ អនុញ្ញាតឱ្យគេចេះសន្សំប្រាក់ សម្រាប់ជីវិតក្រោយចូលនិវត្តន៍ ទិញផ្ទះថ្មី ទិញអចលនទ្រព្យ ឬសម្រេចផែនការសិក្សាសម្រាប់កូនជាដើម។

សារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy)

គ្រប់ទិដ្ឋភាពនៃជីវិតរស់នៅប្រចាំថ្ងៃ គឺទទួលឥទ្ធិពលពីលុយ។ ការចំណាយលើថ្លៃម្ហូបអាហារ សំលៀកបំពាក់ ថ្នាំសង្កូវ ថ្លៃសិក្សា ថ្លៃផ្ទះ ថ្លៃធ្វើដំណើរ រួមទាំងថ្លៃវិក្កយបត្ររាប់រយមុខទៀត សុទ្ធតែត្រូវការលុយដើម្បីទូទាត់។ ហេតុនេះ ពេលមានមូលដ្ឋានគ្រឹះនៃចំណេះដឹងហិរញ្ញវត្ថុ អ្នកនឹងមានលទ្ធភាពចែងចែកការចំណាយប្រចាំថ្ងៃបានល្អជាងអ្នកដទៃ។ លើសពីនេះ អ្នកនឹងដឹងអំពីរបៀបចាយវាយបានត្រឹមត្រូវ ដូចជាការចៀសវៀងបំណុល ដែលកើតឡើងនៅពេលប្រើកាតឥណទាន និងការបង់រំលោះរបស់មិនចាំបាច់ជាដើម បន្ទាប់មកអ្នកអាចប្រើលុយដែលសល់ពីការចំណាយចាំបាច់ ដើម្បីសន្សំ ឬវិនិយោគជំនួសវិញ។ ទន្ទឹមនឹងនេះ ប្រសិនបើមនុស្សមិនមានចំណេះដឹងហិរញ្ញវត្ថុទេ ភាគរយនៃការសម្រេចចិត្តមិនត្រឹមត្រូវពាក់ព័ន្ធនឹងការសន្សំ ឬវិនិយោគក៏ខ្ពស់ផងដែរ។

ចំណុចដែល​សំខាន់បំផុតនៃចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy) នឹងជួយអ្នកឱ្យឆ្លងកាត់ហានិភ័យ ឬគ្រោះថ្នាក់ដោយចៃដន្យណាមួយនាពេលអនាគតដែលមិនអាចព្យាករណ៍បាន ដូចជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ឬហានិភ័យនៃការបាត់បង់ការងារភ្លាមៗជាដើម។

វិធីពង្រឹងចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy)

ដើម្បីអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy) ទាមទារឱ្យអ្នករៀនអំពីគន្លឹះសំខាន់ៗទាក់ទងនឹងលំហូរសាច់ប្រាក់ ដែលមានដូចជា ការគ្រប់គ្រងការចំណាយ និងបំណុល ព្រមទាំងយល់ពីប្រភេទនៃកម្ចី និងការវិនិយោគផងដែរ បន្ទាប់មកអ្នកត្រូវអនុវត្តចំណេះដឹងទាំងនេះក្នុងជីវិតជាក់ស្ដែងឱ្យបានខ្ជាប់ខ្ជួន។

យោងតាមគេហទំព័រ Skills You Need មានវិធីចំនួន ៦ ក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងលុយ និងចំណេះដឹងហិរញ្ញវត្ថុ៖

១. បង្កើតគម្រោងចំណាយ (Budget plan) ៖ នៅពេលអ្នកមានផែនការចំណាយជាក់លាក់ អ្នកអាចចាយទៅតាមផែនការដែលបានកំណត់ ហើយអាចសន្សំបន្ថែម ដើម្បីការពារខ្លួនក្នុងករណីមានបញ្ហាបន្ទាន់ ។ បើគ្មានផែនការចំណាយទេ អ្នកមិនអាចគ្រប់គ្រងចំណូលរបស់អ្នកដែល​មាននោះទេ ហើយជាលទ្ធផលអ្នកនឹងចាយលើសពីចំណូលដែលអ្នកទទួលបាន។ ចំណុចនេះបង្ករឱ្យមានហានិភ័យខ្ពស់ ប្រសិនបើអ្នកជួបបញ្ហាផ្សេងៗ ហើយត្រូវការលុយដោះស្រាយបន្ទាន់។

ដើម្បីបង្កើតផែនការចំណាយ ជាដំបូងអ្នកត្រូវដឹងពីប្រាក់ចំណូលខ្លួនឯងជាមុនសិន បន្ទាប់មកត្រូវកំណត់អំពីការចំណាយប្រចាំថ្ងៃ ដូចជា ថ្លៃម្ហូបអាហារ ថ្លៃបន្ទប់ជួល ថ្លៃទឹកភ្លើង និងសំរាម ព្រមទាំងវិក្កយបត្រសំខាន់ៗមួយចំនួនទៀត ។ ក្រោយដឹងពីទំហំការចំណាយចំបាច់ ត្រូវប្រាកដខ្លួនឯងថា អ្នកមានផែនការសន្សំច្បាស់លាស់ (រយៈពេលខ្លី និងរយៈពេលវែង) លើសពីនេះ ក្នុងដំណើរការសន្សំ អ្នកចាំបាច់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមផែនការនេះ។

២. ដឹងពិន្ទុឥណទានខ្លួនឯង (Credit score) ៖ នៅពេលអ្នកប្រើកាតឥណទានទិញទំនិញ ឬទូទាត់វក្ក័យបត្រផ្សេងៗ ហើយសងកម្ចីរបស់គេទាន់ពេលវេលា អ្នកនឹងមានប្រវត្តិឥណទានល្អ ព្រមទាំងទទួលបានពិន្ទុឥណទានខ្ពស់ផងដែរ ។ លទ្ធផលនៃពិន្ទុឥណទាន បង្ហាញពីសុខភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ កាលបើមានពិន្ទុខ្ពស់ គេក៏ងាយស្រួលខ្ចីប្រាក់ក្នុងករណីបន្ទាន់ណាមួយ។ លើសពីនេះ នៅពេលដឹងពីពិន្ទុឥណទាន និងរបាយការណ៍ឥណទានខ្លួនឯងច្បាស់ គេក៏យល់ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។ ដូច្នេះករណីទទួលបានពិន្ទុទាប គេអាចកែតម្រូវទម្លាប់ចាយវាយបានភ្លាមៗ។

៣. បង្កើតគណនីសន្សំ ៖ ការបង្កើតគណនីសន្សំ គឺមធ្យោបាយល្អបំផុតមួយ ក្នុងការសន្សំប្រាក់ ព្រោះវាផ្ដល់ទាំងការប្រាក់ ទាំងសុវត្ថិភាព និងការធានារ៉ាប់រង។ ហេតុនេះ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីហានិភ័យ ដែលនាំឱ្យបាត់បង់ប្រាក់នោះទេ។ លើសពីនេះ វាធ្វើឱ្យការទូទាត់វិក្កយបត្ររបស់អ្នកកាន់តែងាយស្រួល លឿន និងរហ័សជាងមុន ខណៈដែលកាត ATM អាចចល័តបានគ្រប់កន្លែង ហើយងាយជាងការទុកលុយតាមកាបូប។

៤. យល់ពីប្រភេទនៃកម្ចី ៖ ជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ និងគ្មានបំណុលគឺជាបំណងប្រាថ្នាដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ហើយវាពិតជាមានសារៈសំខាន់ណាស់ក្នុងការយល់អំពីសារៈប្រយោជន៍ នៃប្រភេទបំណុល ឬកម្ចី ដើម្បីមានលទ្ធភាពសងបំណុលប្រកបដោយប្រសិទ្ធភាព។ មានមធ្យោបាយចំនួន ២ដែលអ្នកអាចសងកម្ចីបានលឿននិងមានប្រសិទ្ធភាពបំផុត ទី១ គឺត្រូវសងកំណត់ពីបំណុលដែលបានអត្រាការប្រាក់ខ្ពស់ជាងគេ ហើយដោះបំណុលប្រភេទនេះមុនគេ។ ទី២ ត្រូវសងបំណុលតូចតាយឱ្យអស់ បន្ទាប់មកចាំផ្ដោតលើការដោះបំណុលធំៗ។

៥. រៀបចំផែនការអនាគត (ការចូលនិវត្តន៍) ៖ ការចូលនិវត្តន៍ គឺជារឿងដែលមនុស្សគ្រប់គ្នាត្រូវជួប ហើយវាជាចំណុចសំខាន់ ដែលយើងម្នាក់ៗត្រូវគិតគូ។ រឿងដំបូងសម្រាប់ផែនការចូលនិវត្តន៍ គឺត្រូវគិតពីអាយុ និងពេលវេលាដែលអ្នកចង់ចូលនិវត្តន៍។ បន្ទាប់មក ត្រូវគិតពីតម្រូវការចាំបាច់ក្រោយការចូលនិវត្តន៍របស់អ្នក ដែលមានដូចជា វិក្កយបត្រប្រចាំខែ ថ្លៃព្យាបាលជំងឺ និងការចំណាយប្រចាំថ្ងៃជាដើម។ រួចត្រូវគណនាពីប្រាក់សន្សំ និងទំហំនៃការវិនិយោគរបស់អ្នកចាប់ពីពេលដែលអ្នករៀបផែនការ ដើម្បីឱ្យឆ្លើយតបនឹងតម្រូវការដែលបានកំណត់ក្រោយចូលនិវត្តន៍។

៦. កាត់បន្ថយចំណាយ ៖ ប្រសិនបើអ្នកតាំងចិត្តថាសន្សំប្រាក់ អ្នកមានជម្រើសពីរ ទី១ ធ្វើការបន្ថែម ទី២ កាត់បន្ថយការចំណាយ។ យ៉ាងណាមិញ ការចំណាយនឹងត្រូវបានកាត់បន្ថយល្គឹកណាអ្នកចេះកំណត់តម្រូវ​ការចាំបាច់ ហើយទិញវាដោយមានការប្រុងប្រយ័ត្ន។ ឧទាហរណ៍៖ ករណីដែលអ្នកចង់ទិញរបស់ពីរក្នុងពេលតែមួយ ហើយចង់សន្សំលុយផងដែរ អ្នកត្រូវកំណត់ថា តើរបស់មួយណាចាំបាច់ជាង ហើយទិញរបស់នោះមុនគេ។ នៅពេលបើកប្រាក់ខែ នៅខែបន្ទាប់អ្នកអាចទិញរបស់សំខាន់ទី២ ហេតុនេះអ្នកអាចសន្សំប្រាក់បានច្រើន ព្រមទាំងអាចកាត់បន្ថយការចំណាយបានល្អ។

សរុបមក ចំណេះដឹងហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ក្នុងការរស់នៅ ដោយចំណេះដឹងនេះជួយឱ្យមនុស្សចេះគ្រប់គ្រងប្រាក់បានល្អ យល់ពីរបៀបសន្សំ និងវិនិយោគ ព្រមទាំងចេះរៀបចំផែនការសម្រាប់អនាគតផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...