៤ ជំហាន ដើម្បីពង្រឹងជំនាញគិតបែបយុទ្ធសាស្ត្រ (Strategic thinking)

ជំនាញគិតបែបយុទ្ធសាស្ត្រ (Strategic thinking) គឺជាជំនាញចាំបាច់ សម្រាប់ភាពជោគជ័យក្នុងជីវិត ប៉ុន្តែជំនាញនេះ ជាជំនាញមួយ ដែលមិនងាយស្រួលប៉ុន្មានទេ ក្នុងការសិក្សា អភិវឌ្ឍ និងពង្រឹង។ ការគិតបែបយុទ្ធសាស្ត្រ ពាក់ព័ន្ធនឹងការវិភាគស្ថានភាពស្មុគស្មាញ, ការកំណត់អត្តសញ្ញាណ និងនិន្នាការអ្វីមួយ, ការគិត ឬបង្កើតសេណារីយ៉ូអ្វីមួយសម្រាប់អនាគត, ការធ្វើសេចក្ដីសម្រេចចិត្ត ដែលស្របទៅនឹងគោលដៅ និងគុណតម្លៃរបស់អ្នក។

យ៉ាងណាក៏ដោយ ពេលខ្លះអ្នកអាចមានអារម្មណ៍ថា ជាប់គាំង ហត់នឿយ ឬច្របូកច្របល់ អំឡុងពេលដោះស្រាយបញ្ហាចំពោះមុខ ហើយទាមទារឱ្យមានការអភិវឌ្ឍ និងពង្រឹងសមត្ថភាពគិតបែបយុទ្ធសាស្ត្របន្ថែម។ ខាងក្រោមនេះ ជាជំហាន ៤ ដែលអ្នកអាចអនុវត្ត ដើម្បីពង្រឹងសមត្ថភាពគិតបែបយុទ្ធសាស្ត្រ ឱ្យកាន់តែប្រសើរ ៖

១. វាយតម្លៃកម្រិតសមត្ថភាពបច្ចុប្បន្នរបស់អ្នក ៖ ជំហានដំបូងក្នុងការជំរុញជំនាញគិតបែបយុទ្ធសាស្ត្រ គឺត្រូវវាយតម្លៃកម្រិតសមត្ថភាពគិតបច្ចុប្បន្ន និងកំណត់ចំណុចខ្លាំង-ចំណុចខ្សោយរបស់អ្នក។ អ្នកអាចវាយតម្លៃកម្រិតសមត្ថភាពខ្លួនឯង ដោយប្រើ កម្រងសំណួរវាស់ស្ទង់ជំនាញគិតបែបយុទ្ធសាស្ត្រ (ចក្ខុវិស័យ ការវិភាគ ការសំយោគ និងការអនុវត្ត)។ អ្នកក៏អាចស្នើសុំមតិកែលម្អពីមិត្តភ័ក្តិ អ្នកណែនាំ (Mentor) ឬអ្នកគ្រប់គ្រង ដែលអាចណែនាំ និងបង្ហាញផ្លូវ ដើម្បីអភិវឌ្ឍសក្តានុពលរបស់អ្នកបានផងដែរ។ តាមរយៈការវាយតម្លៃពីកម្រិតសមត្ថភាពបច្ចុប្បន្ន អ្នកអាចដឹងថា បច្ចុប្បន្ន អ្នកស្ថិតនៅកម្រិតណា ហើយត្រូវការពង្រឹងចំណុចអ្វីខ្លះ។

២. ពង្រីកចំណេះដឹង ៖ ជំហានទីពីរ ដើម្បីពង្រឹងជំនាញគិតបែបយុទ្ធសាស្ត្រ (Strategic thinking) គឺទាមទារឱ្យមានការពង្រីកវិសាលភាពនៃចំណេះដឹង និងបើកចិត្តស្វែងយល់អំពីទស្សនៈចម្រុះ និងព័ត៌មានដែលមានច្រើនប្រភព។ ការពង្រីកចំណេះដឹង អាចធ្វើបានតាមរយៈការអានសៀវភៅ អត្ថបទ ផតខាស់ ដែលពាក់ព័ន្ធនឹងការងារជំនាញ ឬចំណាប់អារម្មណ៍របស់អ្នក។ ក្រៅពីនេះ អ្នកក៏អាចចូលរួមសិក្ខាសាលា វគ្គសិក្សាខ្លី ឬកម្មវិធីបណ្ដុះបណ្ដាល ដែលជួយជំរុញ ការគិត។ អ្នកក៏អាចបង្កើតទំនាក់ទំនង ជាមួយបុគ្គល ដែលមានប្រវត្តិ បទពិសោធន៍ ឬគំនិត ដែលអ្នកអាចរៀនសូត្រពីគេបានដែរ។

៣. អនុវត្តអ្វីដែលអ្នកបានរៀន ៖ ជំហានទីបី ត្រូវអនុវត្តអ្វីដែលអ្នកបានរៀន ក្នុងស្ថានភាព ឬការងារជាក់ស្ដែង។ អ្នកអាចស្វែងរកឱកាស ដើម្បីទទួលយកគម្រោង កិច្ចការ ឬតួនាទី ដែលតម្រូវឱ្យមានការគិតបែបយុទ្ធសាស្ត្រ ហើយអនុញ្ញាតឱ្យអ្នកអាចបង្ហាញសមត្ថភាព និងសក្តានុពលរបស់អ្នក។ តាមរយៈសកម្មភាព និងលទ្ធផល ដែលអ្នកបានធ្វើ អ្នកអាចឆ្លុះបញ្ចាំងចំណុចខ្វះខាត និងអ្វីដែលអ្នកត្រូវកែលម្អ។ លើសពីនេះ អ្នកក៏អាចពង្រឹងសមត្ថភាព និងកសាងទំនុកចិត្តខ្លួនឯង​ផងដែរ។

៤. បណ្ដុះផ្នត់គំនិតអភិវឌ្ឍសមត្ថភាព ៖ ជំហានទីបួន ដែលជាចំណុចចុងក្រោយ, ដើម្បីបង្កើនជំនាញគិតបែបយុទ្ធសាស្ត្រ គឺត្រូវមានទម្លាប់បណ្ដុះផ្នត់គំនិត​ ទទួលយកការរៀនសូត្រ និងមតិកែលម្អ។ ផ្នត់គំនិតអភិវឌ្ឍខ្លួន គឺជាជំនឿ ដែលជឿថា អ្នកអាចអភិវឌ្ឍសមត្ថភាព និងសក្តានុពលរបស់អ្នក តាមរយៈការខិតខំប្រឹងប្រែង សិក្សា ស្រាវជ្រាវ រៀនសូត្រ និងទទួលយកការណែនាំពីមនុស្សជុំវិញខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...