រូបមន្តបែងចែកកញ្ចប់សន្សំ ៤ យ៉ាង ដើម្បីកសាងគ្រឹះហិរញ្ញវត្ថុរឹងមាំសម្រាប់យុវជន

នៅក្នុងយុគសម័យសេដ្ឋកិច្ចបច្ចុប្បន្ន បញ្ហាប្រឈមធំបំផុតមួយរបស់យុវជនមិនមែនស្ថិតនៅលើតែការ «រកលុយបានតិច ឬច្រើន» នោះទេ ប៉ុន្តែគឺស្ថិតនៅលើ «របៀបចាត់ចែង និងគ្រប់គ្រងលុយ» ឱ្យមានប្រសិទ្ធភាព។ ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។

ខាងក្រោមនេះជារូបមន្តបែងចែកកញ្ចប់ថវិកាសន្សំសំខាន់ៗទាំង ៤ ដែលយុវជនអាចយកទៅអនុវត្តបានយ៉ាងងាយស្រួល៖

១. កញ្ចប់លុយគ្រាអាសន្ន

ជីវិតតែងតែមានរឿងដែលមិនអាចដឹងមុន ដូចជា យានយន្តខូច ឈឺថ្កាត់ដោយចៃដន្យ ការបាត់បង់ការងារ ឬចំណូលភ្លាមៗ។ ដូច្នេះ កញ្ចប់លុយគ្រាអាសន្ន នឹងជួយកាត់បន្ថយការបង្កើតបំណុលដែលមិនចាំបាច់ ផ្ដល់នូវសុវត្ថិភាពហិរញ្ញវត្ថុ និងផ្ដល់សេចក្តីស្ងប់ក្នុងចិត្តនៅពេលមានបញ្ហាបន្ទាន់កើតឡើង។

គួរមានប៉ុន្មានទើបគ្រាន់?

គួរមានចន្លោះពី ៣ ទៅ ៦ ខែ នៃទំហំចំណាយសរុបប្រចាំខែ។ អាចដក ៥០% នៃកញ្ចប់សន្សំ។ ឧទាហរណ៍ ប្រសិនបើអ្នក​មានប្រាក់សន្សំប្រចាំខែ ២០០ ដុល្លារ គួរដក ១០០ ដុល្លារ ដាក់ចូលក្នុងកញ្ចប់នេះ។

២. កញ្ចប់សន្សំសម្រាប់វិនិយោគ

ការរក្សាទុកតែលុយសុទ្ធអាចប្រឈមនឹងអតិផរណា ដូច្នេះការបង្វែរប្រាក់សន្សំមួយផ្នែកទៅបង្កើនផល គឺជាយុទ្ធសាស្ត្រឆ្លាតវៃ។ កញ្ចប់សន្សំសម្រាប់វិនិយោគ នឹងជួយបង្កើនទ្រព្យសម្បត្តិ និងបង្កើតចំណូលបន្ថែមនៅថ្ងៃអនាគត ដូចជា ការវិនិយោគលើទីផ្សារហ៊ុន អាជីវកម្ម ឬទ្រព្យសកម្មផ្សេងៗ។

គួរចាប់ផ្តើមយ៉ាងម៉េច?

អ្នក​អាចដក ២០% នៃកញ្ចប់សន្សំ (ឧទាហរណ៍៖ ៤០ ដុល្លារ ក្នុងចំណោមប្រាក់សន្សំ ២០០ ដុល្លារ)។

ចំណាំ៖ មុននឹងសម្រេចចិត្តវិនិយោគ ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីហានិភ័យ។ ប្រសិនបើមិនទាន់មានកញ្ចប់លុយគ្រាអាសន្ន ឬកំពុងជាប់បំណុលដែលមានការប្រាក់ខ្ពស់ គួរផ្ដោតលើការសន្សំកញ្ចប់គ្រាអាសន្ន ឬដោះស្រាយបំណុលឱ្យអស់សិន។

៣. កញ្ចប់លុយអនាគត

យុវជនគ្រប់រូបតែងមានផែនការជីវិតច្បាស់លាស់ ដូចជា ការបន្តការសិក្សា ការរៀបអាពាហ៍ពិពាហ៍ ទិញសម្ភារៈចាំបាច់ ឬដើរកម្សាន្តធំៗ។ ដូច្នេះកញ្ចប់លុយអនាគតអាចជួយអ្នកឱ្យសម្រេចក្តីស្រមៃ និងគោលដៅធំៗក្នុងជីវិតបាន ដោយមិនប៉ះពាល់ដល់កញ្ចប់លុយគ្រាអាសន្ន ឬត្រូវបង្ខំចិត្តខ្ចីបុលគេឡើយ។

គួរចាប់ផ្តើមសន្សំយ៉ាងដូចម្តេច? អ្នក​អាចបែងចែក ២០% នៃកញ្ចប់សន្សំប្រចាំខែ (ឧទាហរណ៍៖ ៤០ ដុល្លារ ពីប្រាក់សន្សំ ២០០ ដុល្លារ)។

៤. កញ្ចប់លុយកម្សាន្ត

ការខិតខំប្រឹងប្រែងធ្វើការងារ និងរកប្រាក់ចំណូល ត្រូវតែមានតុល្យភាពជាមួយនឹងសុភមង្គលផ្ទាល់ខ្លួន។ កញ្ចប់លុយកម្សាន្ត ជួយឱ្យយើងរីករាយជាមួយជីវិត មានឱកាសញ៉ាំអាហារជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬទិញរបស់របរដែលខ្លួនពេញចិត្តជាការលើកទឹកចិត្តខ្លួនឯង ដោយមិនមានអារម្មណ៍វិប្បដិសារី ឬស្តាយក្រោយ។

ការអនុវត្ត ៖ អាចដកត្រឹមតែ ១០% នៃកញ្ចប់សន្សំប្រចាំខែ (ឧទាហរណ៍៖ ២០ ដុល្លារ ពីប្រាក់សន្សំ ២០០ ដុល្លារ)។

គន្លឹះដើម្បីសន្សំប្រាក់ឱ្យទទួលបានជោគជ័យ

  1. កំណត់គោលដៅឱ្យច្បាស់លាស់៖ ដឹងច្បាស់ថាខ្លួនកំពុងសន្សំដើម្បីអ្វី។
  2. លុយចូលភ្លាម ដាក់សន្សំភ្លាម៖ កុំចាំដល់សល់ចុងខែទើបសន្សំ ព្រោះជាទូទៅគឺមិនដែលសល់នោះឡើយ។
  3. សន្សំតិចៗតែទៀងទាត់៖ ការសន្សំជាប្រចាំ ទោះបីក្នុងចំនួនតិចតួចក្ដី ក៏ប្រសើរជាងការចង់សន្សំច្រើនតែមិនដែលចាប់ផ្ដើមសោះ។

សម្គាល់ ៖ ការបែងចែកភាគរយខាងលើនេះ គឺជារូបមន្តគំរូ។ ប្អូនៗយុវជនអាចបត់បែន និងកែប្រែទៅតាមស្ថានភាពជាក់ស្ដែងនៃប្រាក់ចំណូល បន្ទុកចំណាយ និងគោលដៅផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា «កញ្ចប់លុយគ្រាអាសន្ន» ត្រូវតែជាអាទិភាពចម្បងបំផុតដែលត្រូវកសាងមុនគេបង្អស់៕

ប្រភព ៖ លុយខ្ញុំ



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...