ឧបករណ៍ AI ចំនួនបីដែលធ្វើបដិវត្តន៍វិស័យសុខាភិបាលក្នុងប្រទេសជប៉ុន

យោងតាម WE Forum បានឱ្យដឹងថា ទីផ្សារសម្រាប់ឧបករណ៍ថែសុខភាព បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលក្នុងប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងមានតម្លៃប្រហែល ១១៤ លានដុល្លារនៅឆ្នាំ ២០២៧។ អាជីវកម្មបង្កើតថ្មី (Start – up) ដែលបង្កើតដោយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ កំពុងជំរុញឱ្យមានសន្ទុះនៃបដិវត្តន៍នេះយ៉ាងខ្លាំង។ ក្រុមគ្រូពេទ្យដែលជាសហគ្រិន យល់ដឹងច្រើនអំពីបញ្ហាប្រឈមផ្នែកថែទាំសុខភាព កំពុងផ្លាស់ប្ដូរឧស្សាហកម្មនេះ ដោយប្រើទិន្នន័យជំងឺយ៉ាងទូលំទូលាយ និងជំនាញគ្លីនិករបស់ពួកគេ ដើម្បីបង្រៀនឧបករណ៍ថែទាំសុខភាពបញ្ញាសិប្បនិម្មិត (AI) ថ្មី ហើយឧបករណ៍នេះ នឹងក្លាយជាជំនួយការដ៏ល្អសម្រាប់គ្រូពេទ្យ។

នេះគឺជាឧបករណ៍ចំនួន ៣ ដែលអាចធ្វើជាឧទាហរណ៍ អំពីរបៀបដែលឧបករណ៍ថែទាំសុខភាពបញ្ញាសិប្បនិម្មិត (AI) ត្រូវបានបង្កើតឡើងក្នុងប្រទេសជប៉ុន និងកំពុងបង្កើតឱ្យមានបដិវត្តន៍នៃការធ្វើរោគវិនិច្ឆ័យ សម្រាប់វេជ្ជបណ្ឌិតជាច្រើននៅក្នុងប្រទេស។

១. ការតាមដានជំងឺមហារីក ៖ ឧបករណ៍អង់ដូស្កុប (Endoscopes) ត្រូវបានគេប្រើសម្រាប់តាមដានជំងឺមហារីកកម្រិតដំបូង ហើយក្រុមហ៊ុនជប៉ុនកាន់កាប់ចំណែកទីផ្សារចំនួន ៩៨ភាគរយ នៃទីផ្សារពិភពលោក សម្រាប់ឧបករណ៍នេះ។ ប៉ុន្តែការវិនិច្ឆ័យរោគមហារីកតា​មរយៈរូបភាពដែលថតដោយ ម៉ាស៊ីនអង់ដូស្កុប មានការពិបាកខ្លាំង សូម្បីតែគ្រូពេទ្យឯកទេសក៏ទាមទារបទពិសោធន៍យ៉ាងហោចណាស់ ១០ឆ្នាំដែរ។ ខណៈឥឡូវនេះ អាជីវកម្មបង្កើតថ្មីរបស់ជនជាតិជប៉ុន AI Medical Services (AIM) កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយការកំណត់រោគវិនិច្ឆ័យសម្រាប់គ្រូពេទ្យ។

គេបានបង្កើតឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលវិភាគរូបភាពក្រពះ និងពោះវៀនធំរបស់អ្នកជំងឺ ដែលត្រូវបានថតដោយម៉ាស៊ីន អង់ដូស្កុប ដើម្បីបង្ហាញពីលទ្ធភាពនៃការវិវត្តន៍ទៅជាជំងឺមហារីកនាពេលអនាគត។ ឧបករណ៍អង់ដូស្កុបបញ្ញាសិប្បនិម្មិត (Endoscopic AI) ត្រូវបានបណ្តុះបណ្ដាលជាមួយនឹងវីដេអូគុណភាពបង្ហាញខ្ពស់ជាង ២០ ម៉ឺន (200,000 high-resolution) នៃក្រពះ និងសរីរាង្គផ្សេងៗ ដែលប្រមូលបានពីស្ថាប័នវេជ្ជសាស្ត្រជាង ១០០ នៅទូទាំងប្រទេសជប៉ុន។ ជាលទ្ធផល វាអាចវិភាគរូបភាព និងវីដេអូ ក្នុងពេលវេលាជាក់ស្ដែង ដោយជួយគ្រូពេទ្យឱ្យបញ្ជាក់ពីតំបន់ ដែលគួរឱ្យសង្ស័យ ខណៈដែលពួកគេធ្វើការពិនិត្យដោយអង់ដូស្កុប។

វេជ្ជបណ្ឌិតធ្វើការវិភាគរូបភាពរាប់ពាន់ជារៀងរាល់ថ្ងៃ ដើម្បីកំណត់ករណីមហារីក ប៉ុន្តែប្រហែល ២០ភាគរយ នៃមហារីកក្រពះដំណាក់កាលដំបូងមិនអាចរកឃើញ។ ការបង្កើតឧបករណ៍នេះមានគោលបំណងកាត់បន្ថយបន្ទុកការងារ ដែលទាក់ទងនឹងការធ្វើរោគវិនិច្ឆ័យដោយរូបភាព និងទិន្ន័យ ព្រមទាំងធ្វើឱ្យមានសុក្រឹតភាពកាន់តែប្រសើរឡើង។ វាអាចវិភាគរូបភាពមួយក្នុងរយៈត្រឹមតែ ០,០២ វិនាទីប៉ុណ្ណោះ ខណៈគ្រូពេទ្យឯកទេស ត្រូវប្រើពេលចំនួន ៤វិនាទី។ វាអាចកំណត់ពីវត្តមាន ឬអវត្តមានៃជំងឺមហារីកជាមួយនឹងភាពត្រឹមត្រូវប្រមាណ ៩៤ ភាគរយ។

យ៉ាងណាក៏ដោយ ការធ្វើរោគវិនិច្ឆ័យចុងក្រោយ នៅតែជាការទទួលខុសត្រូវរបស់គ្រូពេទ្យ។ វេជ្ជបណ្ឌិត Tomohiro Tada ស្ថាបនិកក្រុមហ៊ុន និងជាគ្រូពេទ្យឯកទេសខាងក្រពះ ព្រោះវៀន សង្កត់ធ្ងន់លើការសហការរវាងបញ្ញាសិប្បនិម្មិត (AI) និងគ្រូពេទ្យ ថា អាចបង្កើនភាពត្រឹមត្រូវនៃការរកឃើញជំងឺមហារីក។

2. ការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនផ្តាសាយ ៖ នៅពេលដែលរកមើលសញ្ញានៃជំងឺគ្រុនផ្ដាសាយ ជាធម្មតាវេជ្ជបណ្ឌិតពិនិត្យមើលដុំពកក្នុងបំពង់ក ដែលគេស្គាល់ថាជា Follicles ហើយវាអាចវិវត្តន៍នៅពេលឆ្លងមេរោគ។ អាយរីស (Iris) ដែលជាក្រុមហ៊ុន ចាប់ផ្ដើមដំបូង (Start – up) របស់ជប៉ុន មានគោលបំណងចម្លងជំនាញគ្រូពេទ្យឯកទេស ហើយបង្រៀនបញ្ញាសិប្បនិម្មិត (AI) ឱ្យយល់ដឹងពីជំងឺនេះ ជាមួយនឹងរូបភាពបំពង់កជាង ៥០ម៉ឺន បន្ថែមជាមួយនឹងរូបភាព និងព័ត៌មានជាក់ស្ដែងរបស់អ្នកជំងឺ ដើម្បីធ្វើរោគវិនិច្ឆ័យ។

ឧបករណ៍វេជ្ជសាស្ត្របញ្ញសិប្បនិម្មិត ណូដូកា (nodoca) វិភាគរូបភាពបំពង់ក សីតុណ្ហភាពរាងកាយ និងរោគសញ្ញា ដែលរាយការដោយស្វ័យប្រវត្តិ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្រុនផ្ដាសាយក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ។ មិនដូចការធ្វើតេស្តតាមច្រមុះ តាមបែបប្រពៃណីទេ ណូដូកា មិនតម្រូវឱ្យមានការប្រមូលសំណាកពីអ្នកជំងឺទេ ដោយធានាបាននូវបទពិសោធន៍ថ្មី ដែលគ្មានការឈឺចាប់។

ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Sho Okiyama អ្នកឯកទេសផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ដែលចង់លុបបំបាត់គម្លាតបច្ចេកវិទ្យាក្នុងចំណោមក្រុមគ្រូពេទ្យដោយប្រើថាមពលបញ្ញាសិប្បនិម្មិត (AI)។

៣. ការស្វែងរកជំងឺបេះដូង ៖ ឧបករណ៍ស្តេតូស្កុបដ៏ទំនើប (Super Stethoscope) ដែលត្រូវបានបង្កើតឡើងដោយ អាជីវកម្មបង្កើតថ្មីមួយទៀត (Start-up) មានឈ្មោះថា Acute Medical Innovation (AMI) មានគោលបំណងជួយគ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យទាំងវត្តមាន និងប្រភេទនៃជំងឺបេះដូង។

ការប្រើឧបករណ៍ចាប់សញ្ញា ដែលអនុវត្តនៅលើទ្រូងរយៈពេលត្រឹមតែ ១០វិនាទី ស្តេតូស្កុបទំនើប នឹងវាស់សំឡេងបេះដូង និងអេឡិចត្រូក្រាម ដោយបញ្ជូនទិន្នន័យ។ ឧបករណ៍នេះ បើកលទ្ធភាពនៃការប្រើប្រាស់ ឧបករណ៍ថែទាំសុខភាពបញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើការវិនិច្ឆ័យពីចម្ងាយ សម្រាប់ការថែទាំវេជ្ជសាស្ត្រ តាមអ៊ីនធឺណិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។