វត្តមានបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យអប់រំកម្ពុជា

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមានរបស់បញ្ញាសិប្បនិម្មិត (AI) កំពុងមានសក្តានុពលក្នុងវិស័យអប់រំ ប៉ុន្តែការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាពទាមទារឱ្យមានការពិចារណាយ៉ាងម៉ត់ចត់នូវអត្ថប្រយោជន៍ និងបញ្ហាប្រឈមរបស់វា។

ក្នុងបាឋកថាពិសេស ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត និងការអប់រំនៅកម្ពុជា” កាលពីខែសីហា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បញ្ញាសប្បនិម្មិត (AI) គឺជាម៉ាស៊ីន ឬកម្មវិធីកុំព្យូទ័រដែលមានគោលដៅមួយជំនួសបញ្ញារបស់មនុស្ស មានន័យថា គេបង្កើតម៉ាស៊ីនឱ្យចេះគិត រៀន និងដោះស្រាយបញ្ហាមនុស្ស។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា គោលដៅនៃបញ្ញាសិប្បនិម្មិត គឺបង្កើតឱ្យម៉ាស៊ីនចេះគិតដូចមនុស្ស ធ្វើតាមតម្រូវការមនុស្ស។ ដូចគ្នានេះ ប្រសិនបើម៉ាស៊ីនចេះគិតដូចមនុស្ស ឬគិតល្អជាងមនុស្សក៏ជាកត្តាជំរុញសេដ្ឋកិច្ច ក៏ដូចជាជំរុញបច្ចេកវិទ្យាឱ្យកាន់តែអភិវឌ្ឍលឿន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់បន្ថែមថា បច្ចេកវិទ្យាទាំងអស់នេះ បានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់មនុស្ស ហើយបាននឹងកំពុងដើរចូលក្នុងវិស័យអប់រំ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា បញ្ញាសប្បនិមិត្ត (AI) ចែកជាបីផ្នែក គឺ ១.បញ្ញាសិប្បនិម្មិតតូចចង្អៀត កម្រិតដំបូង ដែលផ្ដោតទៅការងារមួយចំនួនដូចជា ការងារសាមញ្ញប្រចាំថ្ងៃដែលម៉ាស៊ីនធ្វើបានល្អជាងមនុស្ស។ ដូច្នេះ ការងារខ្លះមនុស្សអាចធ្វើខុស ប៉ុន្តែម៉ាស៊ីនធ្វើល្អប្រសើរជាងមនុស្ស។ ទី២. បញ្ញាសិប្បនិម្មិត្តទូទៅកម្រិតខ្ពស់ ដែលម៉ាស៊ីនស្ទើរតែបំពេញការងារដូចមនុស្ស ហើយអាចបំពេញការងារបានច្រើន និងទី៣. បញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ ដែលម៉ាស៊ីនមានបញ្ញាខ្ពស់ជាមនុស្សទៅទៀត។ ការប្រើប្រាស់កម្មវិធីនេះ នឹងជួយឱ្យការរៀបចំកម្មវិធីនេះ បំពេញទៅតាមចំណង់ចំណូលចិត្តនៃអ្នកប្រើប្រាស់ ។ ក្នុងន័យនេះ ប្រសិនបើគេប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីសិក្សារៀនសូត្រ វានឹងជួយឱ្យការសិក្សារៀនសូត្រកាន់តែមានប្រសិទ្ធភាព។

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា គេអាចប្រើ AI ដើម្បីជួយកាត់បន្ថយកំហុសមនុស្ស ឬប្រើ AI ជំនួសការងារដដែលៗ មានន័យថា ឱ្យប្រព័ន្ធនេះវិភាគនូវព័ត៌មានជាច្រើន ហើយសង្ខេបយកខ្លឹមសារមកឱ្យយើង។ បញ្ញាសិប្បនិម្មិត (AI) ក៏ជួយវិភាគទិន្នន័យជាច្រើនដែលមនុស្សពិបាកនឹងវិភាគ ប៉ុន្តែបើម៉ាស៊ីនវិភាគឱ្យលឿន និងងាយស្រួល ហើយមានប្រសិទ្ធភាពជាងមនុស្ស។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា បញ្ញាសិប្បនិម្មិត (AI) ជាដៃគូក្នុងការសិក្សាពេញមួយជីវិត ដូច្នេះបើឆ្ងល់អ្វីគេអាចសួរ AI វានឹងឆ្លើយប្រាប់ ប៉ុន្តែយើងត្រូវតែមានសមត្ថភាពក្នុងការសិក្សារៀនសូត្រ ទី១. សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ចេះភាសាអង់គ្លេស ទី២. បញ្ញាសិប្បនិម្មិត (AI) អាចជាជំនួយការរបស់គ្រូក្នុងការបង្រៀន។ ម៉្យាងវិញទៀត បញ្ញាសិប្បនិម្មិត (AI) ប្រើសម្រាប់គ្រប់គ្រងសាលារៀនវ័យឆ្លាត។ ដើម្បីគ្រប់គ្រងសាលារៀននៅថ្ងៃអនាគត បញ្ញាសិប្បនិម្មិត (AI)  នឹងបង្កើតប្រព័ន្ធដើម្បីជួយប្រព័ន្ធគ្រប់គ្រងសាលារៀនកាន់តែមានភាពល្អប្រសើរ ជាពិសេសការពិនិត្យគុណភាពអប់រំ។

បើតាមវេទិការសេដ្ឋកិច្ចពិភពលោក (World Economic forum) បង្ហាញថា បញ្ញាសិប្បនិម្មិត (AI) អាចប្រើនៅក្នុងវិធីសាស្រ្តបង្រៀនតាមបែបចម្រុះ មានន័យថា  បញ្ញាសិប្បនិម្មិត (AI) អាចជួយបង្រៀនឱ្យសមស្របទៅតាមកម្រិតរបស់សិស្ស។ ឯកឧត្តមមានប្រសាសន៍ថា សិស្សនៅក្នុងថ្នាក់មានសមត្ថភាពខុសៗគ្នា ដូច្នេះ បញ្ញាសិប្បនិម្មិត (AI) ធ្វើឱ្យការរៀន និងបង្រៀនមានលក្ខណៈផ្ទាល់ខ្លួន។ ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់ថា ទ្រឹស្ដីក្នុងការអប់រំនេះ គឺត្រឹមត្រូវ មានន័យថា ការបង្រៀនក្នុងថ្នាក់មានសិស្សពូកែ និងសិស្សមិនពូកែ គ្រូបង្រៀនម្នាក់ឯងត្រូវយកកម្រិតស្តង់ដាររួមមួយ។ ដោយឡែក សិស្សពូកែរៀនទៅឆាប់ធុញ ប៉ុន្តែសិស្សមិនពូកែយល់ថាពិបាក ដូច្នេះ ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) គឺឆ្លើយតបទៅនឹងកម្រិតរបស់សិស្ស តម្រូវការជាក់ស្ដែងរបស់សិស្ស មានន័យថា ជួយគាំទ្រសិស្សនៅក្នុងការរៀន និងបង្រៀន ព្រមទាំងជួយសិស្សខ្សោយ។

បើទោះជាបញ្ញាសិប្បនិម្មិត (AI) ផ្ដល់អត្ថប្រយោជន៍ដល់វិស័យអប់រំ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងអប់រំ ក៏បារម្ភចំពោះគុណវិបត្តិមួយចំនួន រួមមាន តម្រូវឱ្យផ្ទេរតួនាទីមួយចំនួនពីគ្រូទៅម៉ាស៊ីន, ទាមទារឱ្យគ្រូត្រូវតែមានសមត្ថភាព ហើយក៏តម្រូវឱ្យមានការគាំទ្រ និងលើកទឹកចិត្តគ្រូបង្រៀន។ បញ្ញាសិប្បនិម្មិត (AI) ត្រូវការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ ជាពិសេសលើបច្ចេកវិទ្យាស្ទែម។

តើសិស្សទាំងអស់គ្នាមានសមត្ថភាពរៀន ស្ទែមបានអត់? នេះជាបញ្ហាបច្ចេកវិទ្យាល្អហើយ ប៉ុន្តែមិនអាចទៅទាំងអស់គ្នាបានទេ មានអ្នកទៅមុន មានអ្នកទៅក្រោយ ដែលបង្កើតបញ្ហាវិសមភាពនៅក្នុងប្រព័ន្ធអប់រំ ដែលជាបញ្ហាត្រូវដោះស្រាយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងដែរថា បញ្ញាសិប្បនិម្មិត (AI) នឹងនាំឱ្យមានការបាត់បង់សមធម៌នៅក្នុងវិស័យអប់រំ ដែលធ្វើឱ្យមានគម្លាតរវាងសិស្សខ្លាំង និងសិស្សខ្សោយកាន់តែខ្លាំងឡើង។ ទន្ទឹមគ្នានេះ សាលារៀនតាមទីជនបទមិនអាចដើរទាន់តាមការលូតលាស់នៃបច្ចេកវិទ្យា, មនុស្សអាចក្លាយជាមនុស្សយន្ត, ម៉ាស៊ីនអាចខូច, គម្លាតរវាងទំនាក់ទំនងកូន និងឪពុកម្ដាយ ឬគ្រូ និងសិស្ស, វិបត្តិផ្លូវចិត្ត ហើយគ្រូមួយចំនួនអាចបាត់បង់ការងារធ្វើ ជំនួសដោយម៉ាស៊ីន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ដើម្បីឱ្យវិស័យអប់រំអាចប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) បម្រើដល់ការសិក្សារបស់សិស្ស គឺចាំបាច់ ត្រូវមានតម្លាភាព ភាពជឿទុកចិត្ត គឺការគោរពទិន្ន័ឯកជន យកផលប្រយោជន៍រួចជាធំ  គ្រូត្រូវចេះសម្រេចចិត្តដោយវិជ្ជាជីវៈជៀសវាងធ្វើតាមម៉ាស៊ីន។ លើសពីនេះ ត្រូវការពារទិន្ន័យផ្ទាល់ខ្លួនរបស់សិស្ស គ្រប់គ្រងទិន្នន័យ មិនត្រូវប៉ះពាល់ដល់ផលប្រយោជន៍រួម និងផលប្រយោជន៍ឯកជនរបស់អ្នកប្រើប្រាស់។ ម៉្យាងវិញទៀត ត្រូវការពារកុំឱ្យមានអ្នកហេក ពង្រឹងសុវត្ថិភាពអ៊ីនធឺណិត ត្រូវការពារសុវត្ថិភាពរបស់សិស្ស និងគ្រូ និងមានក្រមសីលធម៌សម្រាប់ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI)។ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ ត្រូវរៀបចំគោលនោបាយដើម្បីឆ្លើយតបនឹងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងវិស័យអប់រំ ត្រូវរៀបចំក្របខណ្ឌបញ្ញាសុប្បនិម្មិត្តប្រកបដោយសីលធម៌ ដែលគោរពដល់មនុស្សជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....