ស្ថាប័ន OECD ព្រមានពីសិស្សអវត្តមានច្រើនកំពុងក្លាយជាបញ្ហាប្រឈមធំក្នុងប្រព័ន្ធអប់រំសកល

អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា (OECD) បានព្រមានថា បញ្ហាអវត្តមានសិស្សពីសាលារៀនកំពុងកើនឡើងនៅទូទាំងពិភពលោក ដោយអត្រាអវត្តមាននៅក្នុងប្រទេសមួយចំនួនបានកើនឡើងជិតទ្វេដង បើធៀបនឹងអំឡុងពេលមុនការរាតត្បាតជំងឺកូវីដ-១៩។

យោងតាមរបាយការណ៍ថ្មីរបស់ OECD ដែលទទួលការគាំទ្រពីសហភាពអឺរ៉ុបចេញផ្សាយក្នុងខែមិថុនា ឆ្នាំ២០២៦នេះ ថា បញ្ហាអវត្តមានសិស្សបានក្លាយជាបញ្ហាប្រឈមធំមួយសម្រាប់ប្រព័ន្ធអប់រំស្ទើរតែគ្រប់ប្រទេស។ របាយការណ៍នេះបានសិក្សាពីនិន្នាការអន្តរជាតិ មូលហេតុ និងផលប៉ះពាល់ នៃការអវត្តមាន ព្រមទាំងដំណោះស្រាយដែលអាចជួយឱ្យសិស្សត្រឡប់មកសិក្សាវិញបានប្រសើរឡើង។

របាយការណ៍បង្ហាញថា មូលហេតុនៃការអវត្តមាន មានទាំងកត្តាខាងក្នុង និងខាងក្រៅសាលា រួមមានបញ្ហាសុខភាព ផ្លូវចិត្ត ស្ថានភាពគ្រួសារ ភាពក្រីក្រ និងបញ្ហាសុវត្ថិភាព។ សិស្សដែលអវត្តមានរយៈពេលយូរ ជាញឹកញាប់មានអារម្មណ៍ថាមិនសូវជាប់ពាក់ព័ន្ធជាមួយសាលា ទទួលរងការគំរាមកំហែង ឬការបៀតបៀនពីមិត្តភក្តិ ហើយទទួលបានលទ្ធផលសិក្សាទាបជាងសិស្សដទៃ។

ទិន្នន័យបង្ហាញថា នៅប្រទេសប៉េរូ ម៉ាល់តា និងនូវែលសេឡង់ មានសិស្សច្រើនជាង ១០ភាគរយ បានខកខានការសិក្សារយៈពេលបីខែ ឬច្រើនជាងនេះ។ អ្នកជំនាញអប់រំចាត់ទុកថា អវត្តមានជាប្រចាំគឺជាកត្តាគំរាមកំហែងធ្ងន់ធ្ងរដល់ការរៀនសូត្រ សុខុមាលភាព និងឱកាសជោគជ័យរយៈពេលវែងរបស់កុមារ។

OECD បានបញ្ជាក់ថា ការដោះស្រាយបញ្ហាអវត្តមានមិនអាចពឹងផ្អែកលើវិធានការបង្ខំ ឬការដាក់ទណ្ឌកម្មតែប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ សាលារៀនត្រូវបង្កើតបរិយាកាសដែលធ្វើឱ្យសិស្សមានអារម្មណ៍ថា មានសុវត្ថិភាព ទទួលបានការគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការសិក្សា។

របាយការណ៍នេះ ក៏បានដាក់ចេញអនុសាសន៍សំខាន់ៗចំនួន ៧ ដើម្បីជួយកាត់បន្ថយអវត្តមានសិស្ស ដែលរួមមាន ការឆ្លើយតបចំពោះមូលហេតុនៃការអវត្តមានតាមរយៈវិធីសាស្ត្រចម្រុះ និងមានការគាំទ្រ, ការកសាងទំនាក់ទំនងរឹងមាំក្នុងសាលារៀន, ការពង្រឹងភាពជាដៃគូជាមួយគ្រួសារ និងសិស្ស, ការធ្វើអន្តរាគមន៍ឱ្យបានឆាប់រហ័ស មុនពេលបញ្ហាអវត្តមានក្លាយជាទម្លាប់, ការប្រើវិធានការអនុវត្តច្បាប់ដោយប្រុងប្រយ័ត្នក្នុងក្របខណ្ឌគាំទ្រ, ការពង្រឹងសមត្ថភាពសាលារៀន និងការវាយតម្លៃជាប្រចាំលើវិធានការដែលបានអនុវត្ត។

OECD សន្និដ្ឋានថា ការធ្វើឱ្យសិស្សចូលរៀនទៀងទាត់ឡើងវិញ ទាមទារឱ្យមានកិច្ចសហការរវាងសាលារៀន គ្រួសារ សហគមន៍ និងអាជ្ញាធរអប់រំ ដើម្បីធានាថា កុមារគ្រប់រូបទទួលបានឱកាសសិក្សាប្រកបដោយគុណភាព និងបរិយាកាសសិក្សាដែលជួយឱ្យពួកគេរីកចម្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...