យោងតាមការស្រាវជ្រាវថ្មីមួយបានចេញផ្សាយដោយ CNN បានរកឃើញថា ការទទួលទានគ្រឿងស្រវឹងហួសប្រមាណផ្តល់គុណវិបត្ដិមួយចំនួនដល់សុខភាពផ្លូវកាយ និងប៉ះពាល់សុខភាពផ្លូវចិត្ដ ជាពិសេសអាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល បាត់បង់ការចងចាំ និងឈានទៅកើតជំងឺវិកលចរិតជាដើម។ ការប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតតិចតួចយ៉ាងណាក្តី មិនមានសុវត្ថិភាពឡើយចំពោះសុខភាព នេះមិនរាប់ទាំងគ្រោះថ្នាក់ចរាចរណ៍ ប្រើអំពើហិង្សាក្នុងគ្រួសារ និងបង្កភាពចលាចលនៅក្នុងសង្គមបណ្តាលមកពីឥទ្ធិពលគ្រឿងស្រវឹង។
លោកស្រី Anya Topiwala សាស្ត្រាចារ្យជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារស្រាវជ្រាវវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Oxford បានសាកល្បងសិក្សាទៅលើក្រុមអ្នកប្រើប្រាស់គ្រឿងស្រវឹងប្រមាណជា ២ម៉ឺនប្រាំពាន់នាក់ទូទាំងចក្រភពអង់គ្លេស បានបង្ហាញឱ្យឃើញថា ការប្រើប្រាស់ជាតិស្រវឹងធ្វើឱ្យប៉ះពាល់ទៅដល់ចំណុចជាលិកាពណ៍ខ្មៅដែលប្រភពផ្ទុកព័ត៌មាននិងដំណើរការព័ត៌មានរបស់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ ហើយទទួលទានកាន់តែច្រើនជាលិកាទាំងនោះបានបាត់បង់កាន់តែច្រើនដូចគ្នា។
លោកស្រីបានពន្យល់បន្តទៀតថា បញ្ហាខួរក្បាលបែបនេះ នឹងអាចធ្វើឱ្យមនុស្សចាប់ផ្តើមចាស់ជាងវ័យ ព្រមទាំងប្រឈមមុខទៅនឹងបញ្ហាវង្វេងស្មារតីធ្ងន់ធ្ងរ។ លើសពីនេះគ្រឿងស្រវឹងធ្វើឱ្យសមត្ថភាពចងចាំរបស់មនុស្សកាន់តែកាន់តែធ្លាក់ចុះជាលំដាប់ៗ បើទោះបីគ្រឿងស្រវឹងទាំងនោះត្រូវបានផលិតឡើងជាមួយនឹងរសជាតិខុសគ្នា ឬលក្ខខណ្ឌផ្សេងគ្នាយ៉ាងណាក្តី ទាំងស្រាក្រហម ស្រាក្រឡុក ឬស្រាបៀរ។
សូមរំលឹកថា ការស្រាវជ្រាវកាលពីឆ្នាំ២០១៦ ការទទួលទានគ្រឿងស្រវឹងបានក្លាយទៅជាកត្តាហានិភ័យនៃការស្លាប់របស់មនុស្សធំជាងគេបំផុតទាំងបុរសនិងស្ត្រី អាយុចន្លោះពី ១៥ទៅ ៤៩ឆ្នាំនៅទូទាំងពិភពលោក។ ការស្លាប់នេះបណ្តាលមកពីជំងឺផ្សេងៗ ហើយអត្រាមួយក្នុងចំណោម ១០នាក់នៃការស្លាប់មុនកំណើតបណ្តាលមកពីការទទួលទានគ្រឿងស្រវឹង៕
ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ឪពុកម្តាយមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភពីសុខភាពកូនៗ ខណៈផ្ទុះករណីជំងឺផ្តាសាយប្រភេទ Flu A, B និងវីរុស RSV
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមកាលពីឆ្នាំ២០១៥ ណារី មានអាយុទើបតែ៨ឆ្នាំ ប៉ុន្តែជំនួសឱ្យការកាន់សៀវភៅដើរចូលថ្នាក់រៀន នាងបែរជាចំណាយពេលពេញមួយថ្ងៃដើររើសអេតចាយ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍នៅក្នុងពិភពនៃការអប់រំ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ នេះជាសារដាស់តឿន និងជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយ ក្រោយពីលោក Wong Yee Keong
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមលោក តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជា ដែលបានឈ្នះលើការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR ស្តីពី ការបង្ការការជ្រុលនិយមដោយហិង្សា
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងយុគសម័យឌីជីថល ឧបករណ៍បច្ចេកវិទ្យាដូចជា ស្មាតហ្វូន នាឡិកាឆ្លាតវៃ និងកុំព្យូទ័រ បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ ចាប់ពីការទូទាត់ប្រាក់ ការស្កេនឯកសារ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាពការរៀន និងការស្រាវជ្រាវ ពិសេសគឺលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បានបង្ហាញក្តីរំភើប និងរីករាយចំពោះឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ប្រទេសអូស្ត្រាលីបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការពង្រឹងសេវាគាំទ្រ ភាពជាដៃគូ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅឆ្នាំ២០២៧ ខាងមុខនេះ កម្ពុជានឹងក្លាយទៅជាប្រទេសទី៤ នៅលើពិភពលោក ដែលមានវត្តមានសាលារៀន Dreamy របស់កូរ៉េ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍កុមារប្រមាណ ៧០លាននាក់នៅសហរដ្ឋអាម៉េរិក ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធី «Trump Accounts» ដែលមានគោលបំណងជួយពួកគេចាប់ផ្តើមសន្សំ និងវិនិយោគសម្រាប់អនាគត