ក្រុមវិស្វករចិន សិក្សាពីប្រព័ន្ធចម្រោះទឹកថ្មី អាចផលិតទឹកសាបពីទឹកសមុទ្រ​ដែលមានតម្លៃទាបជាងទឹកម៉ាស៊ីន

យោងតាម WE Forum បានឱ្យដឹងថា ក្រុមវិស្វករជនជាតិចិន មានបំណងប្រែក្លាយទឹកសមុទ្រទៅជាទឹកបរិសុទ្ធ ប្រើបច្ចេកវិទ្យាថ្មី ដែលអាចទាញយកជាតិអំបិលចេញពីទឹកសមុទ្រ (desalination system) ដោយទាញពន្លឺព្រះអាទិត្យដើម្បីដំណើរការ (Passive device) ។

ក្រុមវិស្វករជនជាតិចិន មានបំណងប្រែក្លាយទឹកសមុទ្រទៅជាទឹកសាប ដោយប្រើបច្ចេកវិទ្យាថ្មី ដោយផ្អែកលើថាមពលពន្លឺព្រះអាទិត្យ និងបាតុភូតក្នុងមហាសមុទ្រ។

ការកំណត់រចនាសម័ន្ធរបស់ឧបករណ៍នេះ អនុញ្ញាតឱ្យទឹកវិលកួចខ្លាំងៗ លក្ខណៈស្រដៀងទៅនឹងលំហូរ «ទែម៉ូហាលីន – thermohaline» របស់មហាសមុទ្រ។ ចរន្តនេះ រួមផ្សំជាមួយកម្ដៅព្រះអាទិត្យ ជំរុញឱ្យទឹកហួត ហើយបន្សល់ទុកអំបិល​ ។ ជាលទ្ធផល ចំណាយទឹករំហួតនោះ បានក្លាយជាទឹកបរិសទ្ធដែលអាចទទួលទានបាន។ ប្រព័ន្ធថ្មីនេះ មានអត្រាផលិតទឹកខ្ពស់ជាង ប្រព័ន្ធចម្រោះជាតិអំបិលផ្សេងទៀតដែលក្នុងប្រើក្នុងពេលបច្ចុប្បន្ន។

អ្នកស្រាវជ្រាវប៉ានប្រមាណថា ប្រសិនបើប្រព័ន្ធនេះត្រូវបានរចនាឡើងប៉ុនវ៉ាលីតូច វាអាចផលិតទឹកបានប្រហែល ៤ ទៅ ៦លីត្រក្នុងមួយម៉ោង និងអាចប្រើបានច្រើនឆ្នាំ ទើបទាមទារឱ្យមានការជួសជុល។ ក្នុងមាត្រដ្ឋាន និងដំណើរការកម្រិតនេះ ប្រព័ន្ធចម្រោះថ្មីនេះ អាចផលិតទឹកបានក្នុងកម្រិតខ្ពស់ និងមានតម្លៃទាបជាងទឹកម៉ាស៊ីន។

ការរកឃើញថ្មីនេះ នឹងផ្ដល់អត្ថប្រយោជន៍ច្រើន សម្រាប់តំបន់ដែលកំពុងមានបញ្ហាកង្វះទឹកសាប និងជួបបញ្ហាទឹកដែលមានជាតិប្រៃខ្ពស់។ ការរចនាម៉ូឌុលរបស់វា ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងសម្របតាមតម្រូវបុគ្គល។

គួរបញ្ជាក់ថា ការស្រាវជ្រាវនេះបានធ្វើឡើងដោយក្រុមវិស្វករជនជាតិចិន ដែលបញ្ចប់ការសិក្សាមកពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត និងក្រុមវិស្វករក្នុងប្រទេសចិនតែម្ដង។ ការស្រាវជ្រាវស្ថិតនៅក្នុងសាកលវិទ្យាល័យ Shanghai Jiao Tong របស់ប្រទេសចិន និងគាំទ្រដោយមូនិធិវិទ្យាសាស្ត្រធម្មជាតិនៃប្រទេសចិន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។