៣គន្លឹះជួយ​មនុស្ស​ជំនាន់ Z ដើម្បីបំពេញ​ការងារដោយ​ប្រសិទ្ធភាពជាមួយ​មនុស្ស​គ្រប់ជំនាន់

មនុស្សជំនាន់ Z ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ជំនាន់​មនុស្ស​ក្មេង​ជាង​គេ​បំផុត នៃជំនាន់​មនុស្ស​ទាំង​៥ ដោយ​ពួកគេ​អាច​កើត​ចន្លោះ​ឆ្នាំ១៩៩៧ និង​ឆ្នាំ២០១២ ។ យ៉ាងណាបើតាមការចេញផ្សាយរបស់ Linked in គម្លាតជំនាន់ បានបង្កើតជាជម្លោះនៅកន្លែងការងារ ដោយប្រមាណ ៧០% នៃបុគ្គលិកវ័យចំណាស់បានច្រានចោលសមត្ថភាពរបស់បុគ្គលិកវ័យក្មេង ហើយប្រមាណ ៥០% នៃបុគ្គលិកវ័យក្មេងវិញ ក៏បានច្រានចោលសមត្ថភាពបុគ្គលិកវ័យចាស់ដែរ ហើយ​បង្កើតជាការមិនទុកចិត្ត និងការយល់ច្រឡំ ដែល​នាំឱ្យមានជម្លោះក្នុងកន្លែងការងារ។

ការស្ទង់មតិរបស់ CEO បានបង្ហាញថា ៥៥% នៃអ្នកដឹកនាំជឿថា ការខ្វះទំនុកចិត្តនៅកន្លែងធ្វើការ គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះក្រុមហ៊ុនរបស់ពួកគេ ដោយ​និយាយឱ្យសាមញ្ញទៅ ប្រសិនបើអ្នកចង់ឱ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យយូរអង្វែង ចាំបាច់ត្រូវបង្កើតទំនុកចិត្តក្នុងចំណោមមិត្តរួមការងារគ្រប់ជំនាន់។

ខាងក្រោមនេះ ជាគន្លឹះមួយចំនួនជួយឱ្យមនុស្សជំនាន់ Z ចាប់ផ្តើមបង្កើតការជឿទុកចិត្ត និងការសហការគ្នាក្នុងចំណោមបុគ្គលិកជំនាន់ផ្សេងៗបានល្អ ៖

១. បង្កើតការបណ្តុះបណ្តាល និងការណែនាំមនុស្សជំនាន់ផ្សេងៗ ៖ ការសិក្សាមួយរបស់ Frontiers in Psychology បានរកឃើញថា ទោះបីជាមនុស្សជំនាន់មុនរំភើបចិត្ត ឬចង់រៀនអំពីបច្ចេកវិទ្យាក៏ដោយ ក៏ប៉ុន្តែពួកគេ​នៅតែខ្មាស់អៀន ដោយសារតែខ្វះការណែនាំ។ ដូច្នេះ មនុស្សជំនាន់ Z គួរប្រើទេពកោសល្យរបស់ខ្លួន ណែនាំដល់បុគ្គលិកវ័យចំណាស់ ឬជំនាន់មុន​អំពីបច្ចេកវិទ្យា។

២. ការបង្ហាញចំណេះដឹង ៖ បង្កើតតម្លាភាពនៅកន្លែងធ្វើការ ដោយ​បង្ហាញជំនាញពិសេស ឬចំណេះដឹង ដែលបុគ្គលិកម្នាក់ៗមាន។ ទន្ទឹមគ្នានេះ គួរលើកទឹកចិត្តឱ្យមានការចែករំលែកនូវអ្វីដែលជាជំនាញល្អបំផុតរបស់ពួកគេ។ នៅពេលសុំឱ្យនរណាម្នាក់និយាយអំពីចំណង់ចំណូលចិត្តរបស់ពួកគេ ឬជំនាញល្អបំផុតនៅកន្លែងធ្វើការ វាបង្កើនការគោរពក្នុងចំណោមក្រុមរបស់ពួកគេ។ ដូច្នេះ គួរអប់រំបុគ្គលិកអំពីអ្វីដែលត្រូវងាកមករកគ្នាទៅវិញទៅមក និងធ្វើឱ្យពួកគេកាន់តែរំភើបក្នុងការមកធ្វើការ។

៣. អនុវត្តបទពិសោធន៍ទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិត ៖ ការងារនឹងក្លាយជាការកម្សាន្តទៅវិញ នៅពេលដែលអ្នកទទួលស្គាល់ភាពខុសគ្នារបស់មនុស្សទៅតាមជំនាន់នីមួយៗ។ មនុស្សនៅគ្រប់ជំនាន់ទាំងអស់យល់ស្របថា ការបំពេញការងារជាក្រុមប្រកបដោយកិច្ចសហការ និងសាមគ្គីភាព ជួយពង្រឹងវប្បធម៌នៅកន្លែងការងារមានភាពល្អប្រសើរ ព្រមទាំងធ្វើឱ្យពេលវេលា និងការខិតខំប្រឹងប្រែងកាន់តែមានតម្លៃខ្លាំងឡើង។ ដូច្នេះ ត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់អំពីកម្មវិធីដែលអ្នកជ្រើសរើស ព្រោះ មនុស្ស​ជំនាន់ Y (កើតចន្លោះ១៩៨១-១៩៩៤) និង ជំនាន់ Z អាចនឹងចំណាយកម្លាំងច្រើនដើម្បីធ្វើវា ដែលនាំឱ្យមានបញ្ហាជាច្រើន។ ខណៈ Baby Boomers (កើតចន្លោះឆ្នាំ ១៩៤៦-១៩៦៤) និង ជំនាន់ X (កើតចន្លោះឆ្នាំ ១៩៦៥-១៩៧៦) មានទំនោរបំពេញការងារតាមរចនាសម្ព័ន្ធជំនាន់ពួកគេ។ មនុស្សចង់ធ្វើការជាមួយ​បុគ្គលដែលគេមានអារម្មណ៍រីករាយនឹងនៅក្បែរ ម្ល៉ោះហើយ គួរជ្រើសរើសសកម្មភាពណាដែលជំរុញឱ្យមានការបង្កើតមិត្តភាពរវាងមនុស្សគ្រប់ជំនាន់។ ការស្រង់មតិពីនិយោជិកចំនួន ៩១ភាគរយបានលើកឡើងថា ពួកគេរីករាយនឹងធ្វើការជាមួយមនុស្សដែលគេមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...