សាកលវិទ្យាល័យអូស្ត្រាលីចំនួន១២ ផ្ដល់អាទិភាពទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ

នាយកដ្ឋានកិច្ចការផ្ទៃប្រទេសអូស្ត្រាលីបានប្រកាសថា និស្សិតអន្តរជាតិនៅសាកលវិទ្យាល័យចំនួន ១២ នឹងទទួលបានទិដ្ឋាការរបស់ពួកគេលឿនជាងមុន ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះដំណើរការធ្វើទិដ្ឋាការ ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗរបស់អូស្ត្រាលី។

ក្នុងចំណោមស្ថាប័នអាទិភាពទាំង ១២ សាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne មានសិទ្ធិទទួលនិស្សិតអន្តរជាតិច្រើនជាងគេ ជាមួយនឹងកន្លែងសម្រាប់និស្សិតសិក្សាចំនួន ៤,៥២៣កន្លែង បន្ទាប់មកគឺសាកលវិទ្យាល័យ La Trobe មានចំនួន ៤១០០កន្លែង, នេះបើយោងតាមគោលការណ៍ របស់នាយកដ្ឋានស្ដីពីចំនួននិស្សិតអន្តរជាតិអតិបរមា ដែលអាចចុះឈ្មោះចូលរៀននៅឆ្នាំ២០២៥ ដែលបានចេញផ្សាយកាលបីសប្ដាហ៍មុន។

សាកលវិទ្យាល័យ Edith Cowan, សាកលវិទ្យាល័យ Griffith និងសាកលវិទ្យាល័យ Wollongong មានសិទ្ធិទទួលនិស្សិតអន្តរជាតិចំនួន ៣៦០០ កន្លែង ក្នុងមួយសាកលវិទ្យាល័យ។ សាកលវិទ្យាល័យ ដែលនៅសល់មានសិទ្ធិទទួលនិស្សិតអន្តរជាតិ តិចជាង​ ៣០០០កន្លែង។

និស្សិត ដែលបានចូលរៀននៅសាកលវិទ្យាល័យទាំងនេះ នឹងទទួលបានការពិចារណាលើការជំរុញដំណើរការរៀបចំពាក្យស្នើសុំទិដ្ឋាការរបស់ពួកគេឱ្យបានកាន់តែលឿន។ ការផ្លាស់ប្ដូរនេះ មានគោលបំណងការពារសាកលវិទ្យាល័យធំៗ ពីការទទួលបានពាក្យស្នើសុំបន្តការសិក្សាច្រើនលើសលប់ ខណៈដែលស្ថាប័នដែលមិនសូវលេចធ្លោ ត្រូវបានទុកចោល។

យោងតាមនាយកដ្ឋានកិច្ចការផ្ទៃក្នុង ការជំរុញល្បឿននៃការធ្វើទិដ្ឋាការអាទិភាពនេះ មិនប៉ះពាល់ដល់ដំណើរការងារ និងលទ្ធផលទិដ្ឋាការទូទៅនោះទេ។ ពាក្យសុំទិដ្ឋាការសិស្សទាំងអស់ត្រូវបានវាយតម្លៃដោយមន្ត្រី ដែលមានការអនុញ្ញាត ដោយមិនគិតពីកម្រិតអាទិភាពរបស់អ្នកផ្ដល់សេវា។

គិតត្រឹមខែមិថុនាឆ្នាំមុន ពេលវេលាដំណើរការជាមធ្យមគឺ៩៤ថ្ងៃ សម្រាប់ទិដ្ឋាការកម្មវិធីថ្នាក់បរិញ្ញាបត្រ និង ១៧១ថ្ងៃ សម្រាប់កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។

ក្នុងរយៈពេល ២ឆ្នាំ កន្លងមកនេះ អូស្ត្រាលី បានរឹតបន្តឹងគោលនយោបាយទិដ្ឋាការ ដើម្បីទប់ស្កាត់ការចំណាកស្រុកខុសច្បាប់ ដែលប៉ះពាល់ដល់ចំនួននិស្សិតអន្តរជាតិ មកបន្តការសិក្សាក្នុងប្រទេសនេះ។

សិទ្ធិការងារក្រោយការសិក្សា ត្រូវបានកាត់បន្ថយពី ៤ ទៅ ៦ឆ្នាំ មកត្រឹម ២ ទៅ ៤ឆ្នាំ ហើយតម្រូវការសមត្ថភាពភាសាអង់គ្លេសបានកើនឡើងពី IELTS 6.0 ទៅ 6.5 (កើនឡើង 0.5)។ ភស្ដុតាង នៃរបាយការណ៍ធនាគារ​ បានកើនឡើងដល់ ២៩៧១០ ដុល្លារអូស្ត្រាលី (១៩៥៨៤ ដុល្លារអាមេរិក) ប្រហែល ២០ភាគរយ ខ្ពស់ជាងកាលពីមុន ខណៈដែលថ្លៃស្នើសុំទិដ្ឋាការសិស្សបានកើនឡើង ដល់ ២០០០ដុល្លារអូស្ត្រាលី ក្នុងចំណោមតម្លៃខ្ពស់បំផុតនៅលើពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។