៥គន្លឹះ បណ្ដុះកុមារឱ្យមានខួរក្បាលឆ្លាតវៃ និងក្លាយជាធនធានមនុស្សឆ្នើម

ការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិកបង្ហាញថា ៥០% នៃភាពឆ្លាតវៃរបស់មនុស្សម្នាក់ គឺទទួលបានពីហ្សែនឪពុកម្ដាយ ចំណែក ៥០% ទៀត បានមកពីកត្តាផ្សេងទៀត រួមទាំងបរិស្ថាននៃការរស់នៅរបស់កុមារផងដែរ។ កត្តា ៥០% ក្រៅពីហ្សែន គឺឪពុកម្ដាយអាចគ្រប់គ្រងបាន ហើយឪពុកម្ដាយ អាចចូលរួមគាំទ្រដល់ការអភិវឌ្ឍកុមារ ឱ្យក្លាយជាធនធានមនុស្សឆ្នើមបាន។

យោងតាម Connection ACADEMY បានបង្ហាញថា អាណាព្យាបាល អាចអនុវត្តវិធីសាស្ត្រចំនួន ៥ ដើម្បីអភិវឌ្ឍខួរក្បាលកុមារ ឱ្យក្លាយជាមនុស្សពេញវ័យ ដែលឆ្លាតវៃ។

១. ឧស្សាហ៍អានសៀវភៅជាមួយពួកគេ ៖ ការស្រាវជ្រាវ NIH បានបង្ហាញពីទំនាក់ទំនងរវាងការអាន និងការអភិវឌ្ឍបញ្ញា ហើយការអាននឹងនាំឱ្យកុមារមានខួរក្បាលវ័យឆ្លាត។ ការអានជួយកុមារអភិវឌ្ឍជំនាញភាសា ការស្ដាប់ ការបង្កើតវាក្យសព្ទ ការបំផុសគំនិតច្នៃប្រឌិត និងពង្រឹងមុខងារយល់ដឹងនៃខួរក្បាល។

២. អនុញ្ញាតឱ្យពួកគេលេងដោយគ្មានការរំខាន ៖ ជាទូទៅ កុមារមានទំនោរស្វែងយល់ និងធ្វើរឿងថ្មីៗជាប្រចាំ ជាធម្មជាតិ។ ការលេងគឺជាវិធីសាស្ត្ររៀនសូត្រ ដ៏ល្អបំផុតសម្រាប់ពួកគេ។

ការផ្ដល់ពេលវេលាឱ្យកុមារលេង ដោយមិនរំខានពួកគេជារៀងរាល់ថ្ងៃ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់អភិវឌ្ឍមុខងារយល់ដឹង និងជំនាញសង្គមដល់ពួកគេ។ ការលេងរបស់កុមារ មិនគួរមានការរំខានពីបរិយាកាស ឬមជ្ឈដ្ឋានខាងក្រៅនោះទេ ព្រោះការអនុញ្ញាតឱ្យកុមារលេងដោយគ្មានការរំខាន នឹងជំរុញឱ្យពួកគេពង្រឹងគំនិតច្នៃប្រឌិត ជំនាញដោះស្រាយបញ្ហា និងផ្ដល់ឱ្យពួកគេនូវអារម្មណ៍ឯករាជ្យ។ លើសពីនេះ អំឡុងពេលដែលកុមារលេង មិនគួរមានឧបករណ៍អេឡិចត្រូនិច នៅជាមួយពួកគេឡើយ។

៣. អនុញ្ញាតឱ្យពួកគេបង្កកំហុស ៖ ពេល​កុមារធ្វើកិច្ចការ ឬប្រឈមនឹងឧបសគ្គផ្សេងៗ ប្រសិនបើឪពុកម្តាយ អ្នកអាណាព្យាបាល​តែងតែចូលជួយ និងដោះស្រាយបញ្ហាជំនួសពួកគេ នោះកុមារនឹងមិនអាចអភិវឌ្ឍសមត្ថភាព ដោះស្រាយបញ្ហាដោយខ្លួនឯងឡើយ។

ការស្រាវជ្រាវបង្ហាញថា ភាពបរាជ័យ គឺជាគ្រូដ៏ល្អបំផុត ដែលជួយឱ្យកុមារ កាន់តែមានភាពឆ្លាតវ័យ។ កុមាររៀន និងរីកចម្រើន ពីការខកចិត្ត និងកំហុសរបស់ពួកគេ ដែលនាំឱ្យពួកគេអាចទទួលភាពជោគជ័យ ក្នុងជីវិតនាពេលក្រោយ។

៤. ជំរុញឱ្យពួកគេមានសកម្មភាពរាងកាយ ៖ ដើម្បីចិញ្ចឹមកូនឱ្យកាន់តែមានភាពឆ្លាតវៃ អាណាព្យាបាលត្រូវប្រាកដថា កុមារមានពេលច្រើន ដើម្បីហាត់ប្រាណ និងធ្វើសកម្មភាពរាងកាយ។ ការធ្វើសកម្មភាព អាចជាសកម្មភាពសាមញ្ញ ដូចជា ការធ្វើលំហាត់ប្រាណត្រឹមមួយថ្ងៃ ៥នាទី។

៥. ញ៉ាំអាហារពេលល្ងាចជាមួយគ្នា ៖ ជាមួយនឹងកាលវិភាគដ៏មមាញឹក និងការប្ដេជ្ញាចិត្តក្នុងការងារ វាអាចពិបាកក្នុងការទទួលទានអាហារពេលល្ងាចជាលក្ខណៈគ្រួសារ ប៉ុន្តែការញ៉ាំអាហារពេលល្ងាច ជាលក្ខណៈគ្រួសារ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍផ្លូវចិត្ត និងមុខងារយល់ដឹងនៃខួរក្បាល។

ការសិក្សាបានបង្ហាញថា កុមារដែលញ៉ាំអាហារទៀងទាត់ជាមួយគ្រួសារពួកគេ មានជំនាញទំនាក់ទំនងខ្ពស់ ការឱ្យតម្លៃខ្លួនឯងប្រសើរជាងមុន និងមិនសូវមានអាកប្បកិរិយាប្រថុយប្រថាន នៅពេលពេញវ័យ។ លើសពីនេះ ពួកគេក៏មានរបបអាហារ ដែលមានតុល្យភាពជាងមុនផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...