រកឃើញជ័យលាភី ក្នុងកម្មវិធី Next-Gen Engagement Program – Batch III

ក្រោយការបណ្តុះបណ្តាលរយៈពេល ៥សប្ដាហ៍ និងឱកាសពង្រីកបណ្តាញទំនាក់ទំនងជាមួយនិស្សិតជំនាន់មុន ទីបំផុតរកឃើញជ័យលាភីឆ្នើម ក្នុងកម្មវិធី Next-Gen Engagement Program – Batch III ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។

ក្នុងចំណោម ១៦គម្រោងដែលបានធ្វើបទបង្ហាញក្នុងកម្មវិធីនេះ ជាលទ្ធផល ជ័យលាភីលេខ (Top 1) បានទៅលើ គម្រោង PassKru, ជ័យលាភីលេខ២ (Top 2) បានទៅលើ គម្រោង SongKet (សង្កេត) និងជ័យលាភីលេខ៣ (Top 3) បានទៅលើ គម្រោង Veaja (វាចារ)។ ក្នុងនោះ Best Audience Award បានទៅលើ គម្រោង Jakkho, Best Innovation Award បានទៅលើ គម្រោង AngKet និង Best Social Impact Award បានទៅលើ គម្រោង Domner ។

លោក ហ៊ាន សំបឿន អនុប្រធានសភាចារ្យបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានប្រសាសន៍ថា កម្មវិធី Next-Gen Engagement Program – Batch III ផ្ដល់ឱកាសដល់និស្សិតក្នុងការទទួលបានចំណេះដឹង និងបទពិសោធល្អៗ ពីសិស្សច្បង និងឱកាសក្នុងការប្រកួតប្រជែងលើគម្រោងអាជីវកម្មរបស់ខ្លួនប្រកបដោយគំនិតច្នៃប្រឌិត។

អនុប្រធានសភាចារ្យបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បញ្ជាក់បន្ថែមថា គោលបំណងរបស់ CADT ធ្វើយ៉ាងណាពង្រឹងចំណេះដឹង ជំនាញ សមត្ថភាព និងភាពជាអ្នកដឹកនាំ ធ្វើយ៉ាងណាឱ្យនិស្សិតដែលបានបញ្ចប់ពី CADT មានការទទួលស្គាល់នៅពេលចេញទៅបម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងស្ថាប័ននានា។

លោក ហ៊ាន សំបឿន សង្កត់ធ្ងន់ថា និស្សិតមិនត្រឹមតែរៀនដើម្បីទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែនិស្សិតដែលបានចូលរួមកម្មវិធីប្រកួតប្រជែងនានា តែងទទួលបានឱកាសខ្ពស់ពេលចេញទៅស្វែងរកការងារ បើប្រៀបធៀបនឹងនិស្សិតដែលពុំធ្លាប់ចូលរួមកម្មវិធីប្រកួតប្រជែងផ្សេងៗ។

កម្មវិធី Next-Gen Engagement Program – Batch III រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យនិស្សិតឆ្នាំទី២ ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់និស្សិតឆ្នាំទី១ លើមុខវិជ្ជាសំខាន់ៗ ដែលស្របតាមកម្មវិធីសិក្សារបស់សាលា ដើម្បីជួយឱ្យប្អូនៗត្រៀមខ្លួនបានកាន់តែល្អ មុនឈានចូលឆ្នាំសិក្សាបន្ទាប់។ វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំតាមមុខជំនាញគោលប្រចាំដេប៉ាតឺម៉ង់ទាំង៣ រួមមាន ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ Computer Science, ដេប៉ាតឺម៉ង់ទូរគមនាគមន៍ និងបណ្តាញ Telecommunication and Networking និង ដេប៉ាតឺម៉ង់ធុរកិច្ចឌីជីថលនិង Digital Business ព្រមទាំងជំនាញផ្សេងៗដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល និងការធ្វើអាជីវកម្ម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange