ភ្នំពេញ៖ វិទ្យាស្ថានជាតិអប់រំ (NIE) បានកំណែទម្រង់វិស័យអប់រំសម្រាប់ការបណ្តុះបណ្តាលចំនួនប្រាំបួនចំណុចចម្បងៗពង្រឹងគុណភាពអប់រំគរុកោសល្យ ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត សៀវ សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំនៅក្នុងសន្និសីទជាតិលើកទី១ ស្ដីពីការប្រឹក្សាគរុកោសល្យ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លង ទៅរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ។
កំណែទម្រង់វិស័យអប់រំរបស់វិទ្យាស្ថានជាតិអប់រំ រួមមានកែលម្អកម្មវិធីសិក្សា អភិវឌ្ឍធនធានសិក្សា អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ប្រែក្លាយវិទ្យាស្ថានជាតិអប់រំទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ លើកកម្ពស់ការដឹកនាំនិងអភិបាលកិច្ចល្អ កែលម្អការជ្រើសរើសគរុនិស្សិត លើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តន៍ ផ្សារភ្ជាប់វិទ្យាស្ថានជាតិអប់រំនិងសាលាអនុវត្ត និងសាលាសហការ ព្រមទាំងពង្រឹងសហប្រតិបត្តិការជាតិ និងអន្តរជាតិ ។
១. កែលម្អកម្មវិធីសិក្សា ៖ ចាប់ផ្ដើមកែលម្អកម្មវិធីសិក្សាប្ដូរពីប្រព័ន្ធកំណត់ដោយម៉ោងទៅជាកំណត់ដោយក្រេឌីត ធ្វើយ៉ាងណាឱ្យមានកម្មវិធីសិក្សាលម្អិត ។ លើសពីនេះ មានវិធីសាស្រ្ដបង្រៀនផ្សេងៗ មិនច្រំដែល ឯកសារបង្រៀននិងបង្រៀនមានស្តង់ដារសម្រាប់ការបណ្ដុះបណ្ដាលគ្រូដំបូង និងបណ្ដុះបណ្ដាលគ្រូបន្ត ។ ដូចគ្នា កម្មវិធីសិក្សាត្រូវតែលម្អិត វិធីសាស្រ្ដបង្រៀន និងឯកសារបង្រៀនមានស្តង់ដារជំរុញការសិក្សាទទួលបានប្រសិទ្ធភាពខ្ពស់ ។

២. អភិវឌ្ឍធនធានសិក្សា ៖ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីឆ្លើយតបនឹងកម្មវិធីបណ្ដុះបណ្ដាល និងស្តង់សារសាលាគរុកោសល្យជំនាន់ថ្មី ។ ទន្ទឹមនឹងនេះ វិទ្យាស្ថានជាតិអប់រំរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តបណ្ណាល័យសម្ដេចសង្ឃរាជ ជួន ណាត ដែលមានកម្ពស់ប្រាំជាន់ ស្ថិតនៅខេត្តរតនៈគិរី ឧបត្ថម្ភពីធនាគារអភិវឌ្ឍអាស៊ី ។ លើសពីនេះ ដាក់ចេញផែនការជួសជុលអាគារចាស់ៗទាំងអស់របស់វិទ្យាស្ថានជាតិអប់រំក្រោមគម្រោងរបស់ ADB និងរាជរដ្ឋាភិបាល ដើម្បីប្រែក្លាយវិទ្យាស្ថានជាតិអប់រំឱ្យក្លាយទៅជាសាលាគរុកោសល្យជំនាន់ថ្មី ។
៣. អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ៖ បន្តបណ្ដុះបណ្ដាលមត្ថភាពវិជ្ជាជីវៈគ្រូឧបទ្ទេសគណៈគ្រប់គ្រង និងមន្រ្តីជាប្រចាំ ។ ទន្ទឹមនឹងនេះ ជារៀងរាល់ឆ្នាំវិទ្យាស្ថានជាតិអប់រំបញ្ជូនមន្រ្តីទៅសិក្សានៅបរទេសទាំងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីអប់រំគ្រូបង្រៀនឱ្យស្របតាមនិន្នាការគ្រូបង្រៀននៅក្នុងតំបន់អាស៊ាន ។
៤. ប្រែក្លាយវិទ្យាស្ថានជាតិអប់រំទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ ៖ វិទ្យាស្ថានជាតិអប់រំមានបំណងរៀបចំឱ្យមានមហាវិទ្យាល័យនៅក្រោមវិទ្យាស្ថានជាតិអប់រំ ពីព្រោះសព្វថ្ងៃមានត្រឹមថ្នាក់ការិយាល័យ។ លើសពីនេះ បង្កើតជាគ្រឹះស្ថានមួយដែលមានថ្នាក់មហាវិទ្យាល័យសម្រាប់បណ្ដុះបណ្ដាលសិស្ស ១២ + ៤ ឬបរិញ្ញាបត្រ+២ផងដែរ ។
៥. លើកកម្ពស់ការដឹកនាំ និងអភិបាលកិច្ចល្អ ៖ ដាក់ចេញគោលការលើកកម្ពស់ការដឹកនាំ គ្រប់គ្រង និងអភិបាលកិច្ចល្អដោយគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។ ទន្ទឹមនឹងនេះ ព្យាយាមធ្វើយ៉ាណាឱ្យការដឹកនាំ គ្រប់គ្រង និងអភិបាលកិច្ចល្អមានប្រសិទ្ធភាពខ្ពស់ ។
៦. កែលម្អការជ្រើសរើស ៖ កែលម្អការជ្រើសរើសឱ្យកាន់តែមានភាពសុក្រឹតលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីផ្សារភ្ជាប់ទៅនឹងគោលនយោបាយជាមួយសាលាគរុកោសល្យ និងសាលារៀន ។ ម៉្យាងវិញទៀត ធ្វើការផ្សារភ្ជាប់ជាមួយនឹងវិទ្យាស្ថានជាតិអប់រំ សាលាអនុវត្តន៍ និងប្រែក្លាយសាលាអនុវត្តន៍ទៅជាសាលាជំនាន់ថ្មី ។
៧. លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍៖ អភិវឌ្ឍសមត្ថភាពស្រាវជ្រាវលើវិជ្ជាជីវៈជំនាញ និងកសាងវប្បធម៌ស្រាវជ្រាវក្នុងវិស័យអប់រំច្រើនជាងការបង្រៀន និងរៀនជាមួយគ្រូ ។ វិទ្យាស្ថានកសាងធនធានមនុស្សកម្រិតខ្ពស់ មានភាពច្នៃប្រឌិត ការទទួលខុសត្រូវប្រកបដោយសមត្ថភាព ត្រិះរិះត្រឹមត្រូវ និងសកម្មភាពជាវិជ្ជមាន ។
៨. ផ្សារភ្ជាប់វិទ្យាស្ថានជាតិអប់រំ សាលាអនុវត្ត និងសាលាសហការ ៖ វិទ្យាស្ថានជាតិអប់រំលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីផ្សារភ្ជាប់សាលាគរុកោសល្យនិងសាលាអនុវត្ត ដើម្បីប្រែក្លាយជាសាលាអនុវត្តន៍ជំនាន់ថ្មី ។ វិទ្យាស្ថានមានសាលាសហការដែលជាដៃគូអនុវត្តផែនការអប់រំប្របកដោយប្រសិទ្ធភាព ។
៩. សហប្រតិបត្តិការជាតិ និងអន្តរជាតិ៖ វិទ្យាស្ថានជាតិអប់រំនៅតែបន្តកិច្ចសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេស សំដៅដល់ការបណ្ដុះបណ្ដាលគ្រូឧបទ្ទេសសម្របតាមលក្ខណៈស្ដង់ដារគ្រូបង្រៀននៅក្នុងតំបន់អាស៊ាន ។ ទន្ទឹមនឹងនេះ ពង្រឹងទំនាក់ទំនង និងធ្វើយ៉ាងណាឱ្យវិទ្យាស្ថានជាតិអប់រំជាគ្រឹះស្ថានសិក្សាមានលក្ខណៈស្ដង់ដារជាសកល ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...
WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុងប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...





























