ភ្នំពេញ៖ បរិយាកាសកន្លែងការងារស្រស់ស្រាយ បុគ្គលម្នាក់ៗមានចំណេះដឹងទូលំទូលាយ ហើយផលិតភាពការងារកាន់តែល្អប្រសើរឡើង រមែងតែងប្រសូតចេញពីចំណេះដឹងរបស់បុគ្គលិកគ្រប់រូបដែលរក្សាទម្លាប់អានសៀវភៅជាប្រចាំ។ ការអានជាផ្នែកមួយសំខាន់សម្រាប់អភិវឌ្ឍសមត្ថភាពបុគ្គលឱ្យកាន់តែល្អប្រសើរ ហើយអាចឈ្វេងយល់ពីរបៀបរស់នៅរបស់មនុស្សនៅជុំវិញខ្លួនបានយ៉ាងល្អ។ នេះជាការលើកឡើងរបស់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community ។
លោក គីម ដារ៉ា បានចែករំលែកបទពិសោធន៍ទាក់ទងនឹងការអានសៀវភៅថា បុគ្គលិកសាលាបង្វឹករបស់លោកទាំងអស់ត្រូវមកន្លែងធ្វើការងារមុនម៉ោងនៅពេលព្រឹកដើម្បីអានសៀវភៅ ដោយសារទម្លាប់អានសៀវភៅនឹងផ្តល់ផ្លែផ្កាយ៉ាងច្រើនសម្រាប់ជីវិត។ លោកបានបញ្ជាក់ថា ដំណាក់កាលអានសៀវភៅដំបូងបុគ្គលិកជួនកាលពិបាកខ្លាំង ត្រូវមកមុនម៉ោងដើម្បីអានសៀវភៅ ប៉ុន្តែបន្ទាប់ពីចាប់ផ្ដើមអានរាល់ថ្ងៃ បុគ្គលិកម្នាក់ៗចាប់ផ្តើមចាត់ទុកសៀវភៅជាផ្នែកមួយសំខាន់សម្រាប់ជីវិតពួកគេ។

“ទម្លាប់អាននេះធ្វើឱ្យពួកគាត់រីកចម្រើនចំណេះដឹង អាចដោះស្រាយបញ្ហាខ្លួនឯងបាន អាចជួយផ្ដល់យោបល់ទៅមិត្តភក្តិ និងចាប់ផ្ដើមចូលចិត្តអានដោយខ្លួនឯងតែម្ដង”
លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community
ដោយមើលឃើញពីគុណតម្លៃនៃការអានលោក គីម ដារ៉ា បានឱ្យដឹងទៀតថា សាលា Startup Community បានរៀបចំសៀវភៅអានជាច្រើនសម្រាប់ទុកឱ្យបុគ្គលិកនិងសិស្សានុសិស្សអាន។ អ្នកអប់រំរូបនេះបានបន្ថែមថា អានសៀវភៅមិនត្រឹមតែផ្តល់ចំណេះដឹងទូលំទូលាយនោះទេ ថែមទាំងជំរុញឱ្យបុគ្គលិកម្នាក់ៗមានទំនួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួនថែមទៀតផង។
“បើសិនជាខ្ញុំអត់បានអានសៀវភៅនោះទេ ជីវិតរបស់ខ្ញុំមិនអាចមកដល់ពេលនេះទេ! ពេលដែលខ្ញុំលំបាកខ្លាំងមានតែការអានសៀវភៅប៉ុណ្ណោះដែលអាចបង្រៀនពីតម្លៃជីវិតឱ្យខ្ញុំតស៊ូទៅមុខ”
លោក គីម ដារ៉ា
ស្ថាបនិកសាលាបង្វឹក Startup Communty បានជឿជាក់ថា ការអានសៀវភៅអាចឱ្យមនុស្សម្នាក់ៗមានគំនិតវិជ្ជមាន និងគិតបានទូលំទូលាយ ហើយយុវជនជាសរសរទ្រូងនៃប្រទេសជាតិគួរជួយជំរុញគ្នាបង្កើតវប្បធម៌អំណាន និងណែនាំសៀវភៅអានល្អៗដល់គ្នា ដើម្បីជំរុញអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរ និងរក្សាចិត្តគំនិតរឹងមាំបានល្អ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2024
ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2024
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2023
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រកាសផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...





























