គន្លឹះត្រៀមខ្លួន២សប្ដាហ៍មុនប្រឡងបាក់ឌុប

ធ្មេចបើកៗពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅមិនច្រើនទៀតទេ ដែលតម្រូវឱ្យប្អូនៗជាបេក្ខជនប្រឡងត្រៀមខ្លួនឱ្យបានរួចរាល់ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងរយៈពេល២ថ្ងៃនៃការប្រឡងនេះ។ ទន្ទឹមគ្នានេះ ប្រហែលជា២សប្ដាហ៍មុនប្រឡងបាក់ឌុប អាចមានបេក្ខជនមួយចំនួនក៏បានត្រៀមខ្លួនរួចរាល់ ហើយបេក្ខជនមួយចំនួនទៀតនៅមិនទាន់ត្រៀមខ្លួនរួចរាល់ ​មានអារម្មណ៍ភ័យ ឬស្ទាក់ស្ទើរនៅឡើយ។  

លោក បូរ៉ា វិច្ឆិកា ជាគ្រូបង្រៀននៅអនុវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ចាន់ស ខេត្តសៀមរាប និងជាអតីតសិស្សបាក់ឌុបឆ្នាំ២០១៦ មានប្រសាសន៍ថា ការប្រឡងបាក់ឌុបប្រៀបដូចជាសារមួយដែលដាស់តឿនរំលឹកថា យើងបានបញ្ចប់ការសិក្សាថ្នាក់ចំណេះទូទៅ ហើយក៏ក្លាយជាមនុស្សធំ ជាអ្នកដែលត្រូវជ្រើសរើសជំនាញណាមួយសិក្សាបន្តស្របទៅតាមចំណេះជំនាញ ឬក៏ការស្រឡាញ់ពេញចិត្តរបស់យើង។

លោក បូរ៉ា វិច្ឆិកា ជាគ្រូបង្រៀននៅអនុវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ចាន់ស

គ្រូបង្រៀននៅអនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ចាន់ស ខេត្តសៀមរាប រូបនេះ បន្ថែមថា សម្រាប់រយៈពេលពីរសប្ដាហ៍មុនប្រឡងបាក់ឌុប សិស្សានុស្ស​មិនគួរសម្រុកមើលមេរៀនខ្លាំងពេកនោះទេ មានន័យថា យើងបានមើលមេរៀនពីដើមឆ្នាំបន្តបន្ទាប់មកហើយ នៅពេលជិតដល់ថ្ងៃប្រឡង មិនគួរសម្រុកមើលមេរៀនដល់យប់ជ្រៅ គឺយើងត្រូវសម្រាក់ឱ្យបានគ្រប់គ្រាន់ ។  ទន្ទឹមគ្នានេះ សិស្សានុសិស្សអាចរំលឹកឡើងវិញនូវមេរៀនណាដែលមានភាពស្ទាក់ស្ទើរ ឬខ្វះចន្លោះ ជាពិសេសមើលមេរៀនណាដែលពាក់ព័ន្ធជាមួយមុខវិជ្ជាណាដែលទន្ទេញ។

តាមបទពិសោធន៍លោក បូរ៉ា វិច្ឆិកា លើកឡើងថា ដើម្បីឱ្យការប្រឡងបាក់ឌុបទទួលបាននិទ្ទេសល្អ ទី១. ត្រូវមានមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ ទី២. ចំពោះមុខវិជ្ជាវិទ្យាសាស្រ្ត គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ត្រូវអនុវត្តលំហាត់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ទី៣. ចំពោះមុខវិជ្ជាទន្ទេញ យើងត្រូវចេះច្បិចយកនូវចំណុចសំខាន់ៗ ឬមានគន្លឹះក្នុងការទន្ទេញឱ្យងាយចាំ។ ទី៤. ត្រូវជ្រើសរើសអាហារបរិភោគដែលមិនប៉ះពាល់ដល់សុខភាព ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឱ្យការប្រឡងរបស់យើងដំណើរការបានរលូន។

លោក បូរ៉ា វិច្ឆិកា បន្ថែមថា ចំពោះអារម្មណ៍ភ័យក្នុងការប្រឡងវិញទាំងលោកផ្ទាល់ និងមនុស្សស្ទើរតែគ្រប់គ្នាតែងតែមានអារម្មណ៍បែបនេះ ប៉ុន្តែយើងត្រូវកាត់បន្ថយភាពភ័យខ្លាចនោះ ដើម្បីកុំឱ្យរំខានដល់ការប្រឡងរបស់យើង ។ លោកបន្តថា ប្រសិនបើសិស្សានុសិស្សបានត្រៀមខ្លួនខំរៀនតាំងពីដើមឆ្នាំ  រៀបផែនការរៀនពីដើមឆ្នាំឱ្យរួចជាស្រេច នោះនៅពេលជិតដល់ថ្ងៃប្រឡងនឹងជួយកាត់បន្ថយភាពភ័យខ្លាចបានច្រើន។

រូបភាពតំណាង៖ សិស្សបាក់ឌុប

លោក បូរ៉ា វិច្ឆិកា ក៏លើកទឹកចិត្តដល់ប្អូនៗដែលត្រូវប្រឡងបាក់ឌុបខាងមុខនេះ ទោះបីជាការសិក្សាមិនសូវល្អ ការរៀនខ្សោយមុខវិជ្ជាណាមួយក្ដី គប្បីខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព មានន័យថា បើយើងទទួលបានជោគជ័យក្នុងការប្រឡងនេះ យើងនឹងទទួលបានសញ្ញាបត្របាក់ឌុបមួយដែលជាសញ្ញបត្របញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើងក្នុងរយៈពេល១២ឆ្នាំនៅក្នុងជីវិតជាសិស្សថ្នាក់ចំណេះដឹងទូទៅ។ លើសពីនេះ បើយើងទទួលបានសញ្ញាបត្រនេះ ហាក់ដូចជាស្ពានមួយសម្រាប់ឆ្លងទៅកម្រិតឧត្តមសិក្សា។

“ប្រសិនបើប្អូនៗណារៀនពូកែ ត្រូវខំប្រឹងប្រឡងយកនិទ្ទេសល្អ A, B, C កាលណាយើងទទួលបាននិទ្ទេសល្អ គឺយើងនាំកិត្តិយសជូនខ្លួនឯង ជូនគ្រួសារ ជូនសាលារៀន ហើយក៏មានអាហារូបករណ៍ពីសាលាជាច្រើនរង់ចាំទទួលយកប្អូនៗផងដែរ”។

លោក បូរ៉ា វិច្ឆិកា ជាគ្រូបង្រៀននៅអនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ចាន់ស

ជាមួយ​គ្នានេះ លោក វិច្ឆិកា ក៏បានផ្ដាំទៅកាន់ប្អូនៗជាបេក្ខជនប្រឡងបាក់ឌុបនៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះ សូមត្រៀមខ្លួនឱ្យបានរួចជាស្រេច និងសូមខិតខំប្រឹងប្រែងហ្វឹកហាត់លំហាត់ផ្សេងៗ ក៏ដូចជាការមើលមេរៀន រំលឹកមេរៀនឡើងវិញ និងរក្សាសុខភាពឱ្យបានល្អ។ «សូមជូនពរប្អូនៗទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា និងជូនពរប្អូនៗទាំងអស់គ្នាក្លាយជាធនធានដ៏ល្អរបស់ប្រទេសជាតិដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសជឿនលឿន និងរីកចម្រើនដូចប្រទេសដទៃនៅលើពិភពលោក»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...