ភ្នំពេញ- ក្រសួងអប់រំ យុវជននិងកីឡា, ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ និងអង្គការយូណេស្កូ បានសហការគ្នាបង្កើតកម្មវិធីប៊ីប ដើម្បីពង្រីកការអប់រំមូលដ្ឋានសម្រាប់យុវជនកម្ពុជា និងដោះស្រាយបញ្ហាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិ ។ កម្មវិធីនេះនឹងជួយឱ្យយុវជនកម្ពុជាបញ្ចប់ការអប់រំកម្រិតមូលដ្ឋាន (ថ្នាក់ទី៩) តាមរយៈការរៀនដោយខ្លួនឯង រៀនតាមប្រព័ន្ធចម្រុះ ដែលមានភាពបត់បែន និងទន់ភ្លន់។

ទន្ទឹមនឹងនេះ កម្មវិធីប៊ីប ផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ អាចសិក្សាដោយខ្លួនឯងតាមប្រព័ន្ធអ៊ីនធឺណិត និងទទួលបានវិញ្ញាបនបត្រសមមូលដើម្បីបន្តការសិក្សាបណ្ដុះបណ្ដាលជំនាញ។ អ្នកសិក្សាដែលបានប្រឡងបញ្ចប់ការសិក្សា គឺអាចចុះឈ្មោះចូលរៀននៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) ឬ វិទ្យាល័យបច្ចេកទេសទូទៅបាន ។
បេក្ខជនដែលមានបំណងចង់រៀន ឥឡូវនេះគឺអាចចុះឈ្មោះចូលរៀនតាមកម្មវិធីប៊ីប តាមរយៈ https://goo.gl/L2w6H5 ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ ០១០៣៩៤៤០៧ ឬ អ៊ីម៉ែល k.leav@unesco.org ។

គួរបញ្ជាក់ថា កម្មវិធីប៊ីប ជាផ្នែកមួយនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY Phase-II) ដោយផ្តល់ឱកាសដល់សិស្សដែលបានបញ្ចប់ថ្នាក់ទី៦ ហើយមិនបន្ត ឬអ្នកបោះបង់ការសិក្សាពីថ្នាក់ទី៧ ដល់ទី៩ ដើម្បីបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន និងបន្តបណ្តុះបណ្តាលជំនាញនៅគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល និងវិជ្ជាជីវៈ (TVET) ឬ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ។ លោកអ្នកអាចសិក្សាបានគ្រប់ពេល គ្រប់ទីកន្លែង និងមិនបង់សេវាអ៊ីនធឺណិតឡើយសម្រាប់ប្រព័ន្ធ Smart ឬនៅមជ្ឈមណ្ឌលជិតផ្ទះរបស់លោកអ្នក ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2023
ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2024
វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។
អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2023
អាហារូបករណ៍អូស្ដ្រាលីសម្រាប់ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់ការស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...
ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...
ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យChulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...
អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...





























