សរសេរកំណត់ត្រាផ្ទាល់ខ្លួនផ្តល់ឱ្យអារម្មណ៍ល្អ រួមទាំងជំនួយសុខភាពរាងកាយ

ការសរសេរកំណត់ត្រាផ្ទាល់ខ្លួន ជាទូទៅមានរួមបញ្ចូលទាំងសកម្មភាពកំណត់ហេតុប្រចាំថ្ងៃ ឬសរសេរបំផុសការគិតថ្មីៗ និងកត់ទុកអំពីអារម្មណ៍ដែលទទួលបានពីមជ្ឈដ្ឋានជុំវិញខ្លួន។ យោងតាមគេហទំព័រ verywellmind ការសរសេរកំណត់ត្រា គឺជាវិធីក្នុងការគ្រប់គ្រងស្រ្តេស ការស្វែងរកគន្លឹះសំខាន់ និងគំនិតថ្មីៗ ចំពោះប្រសិទ្ធភាពវិញគឺអាស្រ័យលើភាពទៀតទាត់នៃការអនុវត្ត។

ជាគន្លឹះបន្ថែម នៃវីធីមានប្រសិទ្ធភាពក្នុងការសរសេរកំណត់ត្រាដែលអាចកាត់បន្ថយស្រ្តេសបាន គឺ សរសេររៀបរាប់អំពីអារម្មណ៍ផ្ទាល់ខ្លួនឱ្យមានភាពលម្អិតចេញមក រួមបញ្ចូលទាំងការគិតដែលនាំឱ្យស្មុគស្មាញទាក់ទងនឹងហេតុការណ៍ ឬក៏ព្រឹត្តិការណ៍អ្វីមួយ លោកអ្នកអាចរៀបរាប់ជាសេចក្ដីព្រាងក៏បាន ជាដំណោះស្រាយក៏បាន។

បើនិយាយផ្តោតអំពីអត្ថប្រយោជន៍ផ្នែកអារម្មណ៍ ការសរសេរកំណត់ត្រាប្រៀបបាននឹងការទទួលបានមិត្តដ៏យល់ចិត្តម្នាក់មកអង្គុយស្តាប់រឿងរ៉ាវដែលបានកើតឡើង ឬក៏វាស្រដៀងនឹងការនិយាយជាមួយមិត្តស្និទ្ធស្នាលរបស់អ្នករៀងរាល់ពេលជួបវិបត្តិអ្វីមួយ នោះការសរសេរមានឥទ្ធិពលជួយជម្រះភាពមន្ទិលចេញពីខួរក្បាល និងមានឱកាសសរសេរពាក្យពេចន៍ដែលចាក់ចំបេះដូង បង្ហាញពីការខកចិត្ត ហើយក៏ជាកន្លែងមួយដែលអាចបញ្ចេញកំហឹងបានផងដែរ។

ការសសេរកំណត់ត្រា ជួយលោកអ្នកឱ្យផ្ទៀងផ្ទាត់អំពីការគិតនិងអារម្មណ៍ដែលកំពុងមាន ពីព្រោះវាបានកាត់បន្ថយភាពច្របូកច្របល់ចេញពីខួរក្បាល ដែលជាកត្តាមួយជួយជំរុញដល់ការបណ្តុះសមត្ថភាពចំណេះដឹងបន្ថែម ហើយវាក៏ជាវីធីពង្រឹងជំនាញដោះស្រាយបញ្ហាផងដែរ។ ជារឿយៗ មនុស្សបានយកក្រដាស​មកគូសវាសពេលត្រូវជជែក និងស្វែងរកដំណោះស្រាយអ្វីមួយ ហើយស្ថិតក្នុងដំណាក់កាលនេះ វាក៏បានជួយឱ្យយើងរៀនសូត្រអំពីការគ្រប់គ្រងអារម្មណ៍ប្រកបដោយវិធីវិជ្ជមានឬក៏ផាសុកភាព។

កំណត់ត្រា បានជួយឱ្យមនុស្សដែលមានអារម្មណ៍ធ្លាក់ទឹកចិត្តមានសភាពធូរស្រាល និងជួយឱ្យយើងអាចកត់សម្គាល់ការគិតមិនល្អ និងបញ្ឈប់ផ្នត់គំនិតទុទ្ទិដ្ឋិនិយមចំពោះការរស់នៅ កាត់បន្ថយការជាប់ជំពាក់នឹងរឿងកន្លង ឬហេតុការណ៍មិនកើតប្រយោជន៍ជាដើម។ ពីព្រោះនៅពេលដែលអ្នកសរសេរ វានឹងនាំឱ្យផ្នត់គំនិតទទួលបានទស្សនៈថ្មីៗ រួមទាំងការកាត់បន្ថយការថប់បារម្ភ ដែលជារួម ការសរសេរកំណត់ត្រា អាចជួយឱ្យអ្នកផ្តោតអំពីដំណើរជីវិត ឬគោលដៅបានទៀងទាត់។

ដោយឡែក បើនិយាយអំពីអត្ថប្រយោជន៍ចំពោះរាងកាយដែលបានពីការសរសេរកំណត់ហេតុវិញមានដូចជា កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ បញ្ចៀសភាពឈឺចាប់ រួមទាំងកាត់បន្ថយរោគសញ្ញានៃជំងឺហឺត ឬសន្លាក់ឆ្អឹងជាដើម។  បន្ថែមពីនោះក៏ពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធការពារទប់ទល់នឹងជំងឺនានា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...