តើនឹងមានអ្វីកើតឡើងនៅពេលអ្នក​ចាប់ផ្តើមអានរាល់ថ្ងៃ?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ទម្លាប់មួយ ដែលជួយអភិវឌ្ឍន៍គ្រប់ផ្នែក នៃការរស់នៅ គឺការអាន ប៉ុន្តែបច្ចុប្បន្ន មានការរំខានពីមជ្ឈដ្ឋាន ជាច្រើនដូចជា បណ្តាញសង្គម ការមើលវីដេអូក្នុងរយៈពេលវែងៗ ដូច្នេះវាពិបាកក្នុងការវិនិយោគពេលទៅក្នុងទម្លាប់អាន។ បច្ចុប្បន្ននេះយុវជនប្រើប្រាស់ពេលច្រើនម៉ោងនៅពីមុខស្រ្គីន ឆែកទូរស័ព្ទមុនពេលអាន បន្ទាប់មកក៏ទទួលបាននូវអារម្មណ៍មិនសប្បាយចិត្ត ក្រោយការចំណាយពេលជាច្រើនទៅលើរឿងមិនបានការទាំងនោះ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកចាប់ផ្តើមអានពីថ្ងែនេះ ពេលនេះ? ហើយតើលទ្ធផលនឹងទៅជាយ៉ាងណា ប្រសិនបើបានអានសៀវភៅជារៀងរាល់ថ្ងៃ?

តាមរយៈគេហទំព័រ Heheartysoul បានបង្ហាញរាល់លទ្ធផល ដែលទទួលបានពីការមានទម្លាប់អានជារៀងរាល់ថ្ងៃ ៖

១. វិសាលភាព នៃការស្គាល់ពាក្យបន្ថែម ៖ ការអានសៀវភៅបន្ថែម ជាយុទ្ធសាស្រ្តចាក់ចូលទៅកាន់ការអភិវឌ្ឍពាក្យថ្មីៗ ឬពាក្យដែលមិនសូវប្រើប្រាស់ប្រចាំថ្ងៃ ការស្គាល់ពាក្យច្រើន បានរួមចំណែកដល់ការប្រាស្រ័យទាក់ទង ឬអាជីពវិជ្ជាជីវៈ ការស្គាល់ពាក្យថ្មី ជួយឱ្យការនិយាយកាន់តែមានភាពច្បាស់លាស់ និងភាពសមហេតុផល ដែលចំណុចនេះសុទ្ធសឹងតែ ជាចំណែកខ្វះមិនបាននូវរាល់គ្រប់កិច្ចការទាំងអស់។ គួរជំរាបជូនថា ការចេះចាំពាក្យថ្មីៗ តាមរយៈការអាន មានប្រសិទ្ធភាពជាងការព្យាយាមទន្ទេញឱ្យចាំមាត់តាមរយៈការមើលក្នុងវចនានុក្រមតែមួយមុខ។

២. បង្កើនការផ្តោតស្មារតី ៖ ទម្លាប់មួយដែលអាចជួយការផ្តោតស្មារតី គឺការអាន ទន្ទឹមគ្នានោះ គេអាចអះអាងបានថា ការអានជាទម្លាប់ ដែលមានភាពសកម្មមួយ ដោយហេតុថា កំឡុងពេលអានទាមទារឱ្យប្រើប្រាស់សតិនៅជាមួយការអានជាប្រចាំ មិនតែប៉ុណ្ណោះ ការអានត្រូវមានការច្រោះនិងវិភាគថ្លឹងថ្លែង ថា តើគួរអានចំណុចណាមុន ឬរំលងចំណុចដែលមិនចាំបាច់ចោល ទាំងនេះត្រូវមានការចូលរួម គ្រប់ផ្នែកនៃស្មារតី។

 ៣. មិនជាប់គាំងពេលមានបញ្ហា ​៖ អានជាជំហាន នាំឱ្យខួរក្បាលស្រឡះក្នុងការស្វែងរកវិធីទៅដោះស្រាយបញ្ហា ហើយសៀវភៅ គឺជាកម្លាំងចិត្តដែលជំរុញអ្នកឱ្យទទួលបានបទពិសោធន៍បន្ថែម។ តាមពិតទៅការអានមិនគួរឱ្យធុញទេ ប្រសិនបើមានជម្រើសនៃសៀវភៅច្រើនសម្រាប់ឱ្យអ្នកអានមានឱកាសក្នុងការជ្រើសរើស ប៉ុន្តែជាកិច្ចដំបូង ត្រូវការបង្កើតឱ្យមានទម្លាប់អានជាមុនសិន។ គំនិតថ្មីៗបានផុសចេញពីអំណាន ហើយគំនិតថ្មីៗ ជាកត្តានាំឱ្យការដោះស្រាយបញ្ហាមានភាពរលូនជាងមុន មិនថា ក្នុងវិថីការងារ ការសិក្សា ឬក៏ការរស់នៅ។

៤. ការស្រមើស្រមៃប្រសើរជាងមុន ៖ អ្នកដែលផ្តល់អាទិភាព ឬក៏ភាពហ្មត់ចត់ ក្នុងការអាន​ជារឿយៗ តែងតែផ្តល់នូវគំនិតទូលំទលាយ និងគំនិតសំខាន់ៗ ពង្រីកសមត្ថភាពផ្នែកខាងស្តាំនៃខួរក្បាល និងគំនិតច្នៃប្រតិដ្ឋជាងបុគ្គលដែលមិនមានបទពិសោធន៍អាន។

៥. ពង្រឹងសុខភាពផ្លូវចិត្ត ៖ អានជាវិធីសាស្រ្ត រំឮកដល់ការផ្ទៀងផ្ទាត់សុខភាពប្រចាំថ្ងៃ តាមរយៈការព្យាយាមចងចាំរាល់ពាក្យពេចន៍ដែលកើតមានប្រចាំថ្ងៃ និងដោយការអានប្រចាំថ្ងៃ។ សុខភាព ខួរក្បាល អាចអភិវឌ្ឍន៍ ពីមួយពេលទៅមួយពេលបាន តាមរយៈពាក្យពេចន៍បន្តិចបន្តួចប្រចាំថ្ងៃ។

៦. វិធីសាស្រ្តគ្រប់គ្រងភាពតានតឹង ៖​ តើអ្នកទប់ទល់យ៉ាងណា នៅពេលមានអាការស្រ្តេស? វិធីសាស្រ្តមួយដ៏សាកសម ក្នុងការដោះស្រាយស្រ្តេស គឺ ជ្រើសយកការអាន។ ដូច្នេះដើម្បីជាវិធានការ បង្ការទុកមុនគឺ ការចំណាយពេលយ៉ាងយោចណាស់ ៣០នាទី ដើម្បីអានក្នុងមួយថ្ងៃៗ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *