សកម្មភាព៦ ដើម្បីជួយដល់អ្នកមានអាការស្លន់ស្លោ

អាការដែលងាយនឹងស្លន់ស្លោខ្លាំង វាក៏ងាយប្រតិកម្មទៅខាងក្រៅដែរ បើទោះបីជាមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាក់​​​​​​​​​​​​​​លាក់ក៏ដោ​​​​​​​យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្មភាពបែបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចកើតមានស្ទើរតែគ្រប់ពេល ប៉ុន្តែជាទូទៅ កើតឡើងនៅពេលប្រញាប់ ស្រ្តេស តាងតឹង ឬក៏ក្នុងសភាពថប់បារម្ភ និងស្ថានភាពភ្លាមៗណាមួយ ដូចជានិយាយជាសាធារណៈ ឬស្ថិតនៅក្នុងកន្លែងបិទជិតជាដើម។

បើតាមគេហទំព័រ health បានឱ្យដឹងថា នៅពេលមនុស្សឧស្សាហ៍មានអាការភ័យស្លន់ស្លោ វាពិតជាចាំបាច់ណាស់ ក្នុងការរក្សាចិត្តឱ្យត្រជាក់ ហើយត្រូវដឹងថា វានឹងស្រាកស្រាន្តទៅវិញបន្តិចម្តងៗ ក្រោយមកភាពញាប់ញ័រ ឬភាពភ័យខ្លាចអាចនឹងស្ថិតទៅរកសភាពដើមវិញ។ បើសិនជាអ្នករកឃើញថា មនុស្សដែលនៅក្បែរខ្លួនជួបនឹងអាការបែបនេះ សូមអនុវត្តន៍គន្លឹះទាំងប្រាំមួយចំណុច នៅខាងក្រោម ដើម្បីជួយសម្រាលអារម្មណ៍របស់ពួកគាត់ ដោយមានជម្រាបជូនដូចតទៅ៖

១. សួរនាំអំពីអ្វីដែលពួកគាត់ត្រូវការ ៖ ប្រើប្រាស់វិធីសាស្រ្តនិងរកឱ្យឃើញថា តើមានបញ្ហាអ្វីខ្លះ ដែលបណ្តាលឱ្យមនុស្សដែលមានអាការឆាប់ភ័យ តែងតែប្រត្តិកម្មញឹកញាប់ ឬថាតើពួកគេបានឆ្លងកាត់ហេតុការណ៍ ឬបទពិសោធន៍អ្វីខ្លះ ទើបវិវិត្តបានទៅ ជាមនុស្សដែលមានសភាពភ័យលឿនជារឿយៗបែបនេះ។

២.​ កាត់ផ្តាច់ចង្វាក់ ៖ បើសិនជាស្ថិតក្នុងកាលៈទេសៈមួយ ដែលកំពុងតែឃើញមនុស្សជាទីស្រឡាញ់របស់អ្នកស្ថិតក្នុងសភាពភ័យខ្លាច លោកអ្នក គួរតែសួរនាំពួកគេ និងនាំទៅកន្លែងដែលមានសុវត្ថិភាពនិងឯងជនភាពជាងនេះ ឬទៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ ហើយបើមើលទៅពួកគាត់ហាក់ធូរស្រាលបានគ្រាន់បើជាងមុន សឹមសួរនាំបន្ថែមទៀត។

៣. ស្ដាប់ពួកគាត់ ៖ បើសង្កេតឃើញថា ពួកគាត់មានរឿងដែលត្រូវចែករំលែក ឬក៏ត្រូវការជំនួយជាក់លាក់ណាមួយ គឺត្រូវប្រាកដថា អ្នកបានដាក់ចិត្តដាក់កាយស្ដាប់ទៅកាន់ពួកគាត់ និងផ្ទៀងផ្ទាត់ដោយសួរបញ្ជាក់ត្រឡប់ទៅវិញ បន្ទាប់មករកមើលសកម្មភាពផ្សេងៗដែលឆ្លើយតបទៅនឹងតម្រូវការពួកគេ។

៤. ផ្តល់ការគាំទ្រ ៖ សូមនិយាយទៅកាន់មនុស្សកំពុងមានអាការភ័យខ្លាច ដោយភាសាត្រជាក់ៗ និងទន់ភ្លន់ រួមទាំងប្រើប្រាស់ប្រយោគខ្លីៗ សាមញ្ញៗ។ មួយវិញទៀត ឧស្សាហ៍រំឮកពួកគាត់ថា អារម្មណ៍ទាំងនោះនឹងបាត់ទៅវិញនៅពេលខាងមុខ។ បង្ហាញឱ្យពួកគេដឹងថា អ្នកជាមនុស្សម្នាក់ដែលមានសមត្ថភាពផ្តល់ការគាំទ្រនូវអ្វីដែលពួកគាត់ត្រូវការ។

៥. លើកទឹកចិត្តនិងផ្តល់ដំណោះស្រាយ ៖ ជាឧទាហរណ៍ មានមនុស្សមួយចំនួនចាប់អារម្មណ៍ទៅលើវិធីសាស្រ្ត នៃការដកដង្ហើមវែងៗ ខណៈមួយចំនួនទៀតចាប់អារម្មណ៍អំពីការរាប់ចំនួនលេខ ចាប់ពីលេខមួយទៅដល់លេខ១០០។ ជាដំបូង ត្រូវឱ្យអ្នកដែលមានអាការឆាប់ភ័យនោះ ប្រាប់អ្នកជាមុនសិនថា តើសកម្មភាពបែបណា ដែលពួកគាត់ចង់ឱ្យយើងជួយដើម្បីរំងាប់អារម្មណ៍ដែលស្លន់ស្លោ។

៦. នៅក្បែរពួកគាត់ឱ្យបានច្រើន ៖ ទន្ទឹមគ្នានេះដែរ ពេលលោកអ្នកនៅក្បែរពួកគាត់ម្តងៗ ក៏ត្រូវរក្សាភាពអត់ធ្មត់ព្រោះកាលៈទេសៈខ្លះ អ្នកដែលមានអាការ ស្លន់ស្លោខ្លាំង អាចនឹងមានអារម្មណ៍មិននឹងនរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។