ទ្រព្យសម្បត្តិដែលមានតម្លៃជាងលុយ ៖ សុខភាព ទំនាក់ទំនង និងសន្តិភាពផ្លូវចិត្ត

ទឹកប្រាក់ ជារូបិយវត្ថុ​ក្នុងការ​ដោះដូរ របៀប​រស់នៅ​ប្រចាំថ្ងៃ សកម្មភាព​មួយនេះ បានបង្វឹក​ផ្នត់គំនិត​មនុស្សឱ្យ​ជឿថា លុយ​ជាអ្វីៗ​គ្រប់​យ៉ាង មិនថា​សុភមង្គម ឬសុខភាព​ផ្លូវចិត្ត​នោះទេ។ ​បើនិយាយ​អំពី​ទស្សនៈ គឺតែងតែ​មានស្របគ្នា​ហើយ​និង​ផ្ទុយគ្នា ប៉ុន្តែជា​សំណួរ​ត្រឡប់​មក​វិញ ក្រៅ​ពី​លុយ! តើនៅ​មានអ្វី​ដែលជា​ទ្រព្យ​ដ៏សំខាន់?

តាមរយៈ​គេហទំព័រ Power of Positivity បាន​ចោទជា​សំណួរ និង​អធិប្បាយ​យ៉ាង​ដូច្នេះ​ថា តើនឹង​មានអ្វី​កើតឡើង? ប្រសិន​បើមនុស្ស​នៅមាន​ជំនឿ​ថា លុយ​ដោះស្រាយ​បញ្ហា​បាន​ទាំងស្រុង។ ឆ្លើយតប​នឹង​ចំណោទ​មួយនេះ ចំពោះ​ទិដ្ឋភាព​ជាទូទៅ អ្វីដែល​គេអាច​មើល​ឃើញ គឺ កាល​ដែល​មនុស្ស​មាន​ជំនឿ​បែបនេះ នឹង​ជំរុញឱ្យ​មនុស្សកាន់​តែមាន​ចំណង់ ចង់បាន​ចំនួន នៃ​ទឹកប្រាក់​បន្ថែម​ដោយ​គ្មាន​ដែនកំណត់ រីករាយ​នឹងការ​បង្ហាញ​ចំនួន​នៃទ្រព្យសម្បត្តិ រួមទាំង​ការ​ចែកចាយ​ភាព​ទំនើប​និយម​ក្នុង​បណ្តាញ​សង្គម​ដូចជា ភាព​ទាក់ទាញ​នៃ​រថយន្តថ្មី​ទំនើប សម្លៀកបំពាក់​ថ្មីភ្លឺចែងចាំង​គ្រប់ពេល ការ​បង្ហាញ​ផ្ទះវិឡាធំ​ទូលាយ និង​វិស្សមកាល​ដ៏ប្រណិត​សម្បូរ​បែប​ជាដើម! ជាមួយគ្នា​នោះ ផ្នត់គំនិត​បែបនេះ​បាន​ធ្វើឱ្យ​មនុស្ស ហាក់​ភ្លេច​ថែទាំសុខភាព​ផ្លូវកាយ និង​សន្តិភាព​ផ្លូវចិត្ត​ផ្ទាល់ខ្លួន ខណៈ​សុខភាព ជាទ្រព្យ​ដែល​មាន​តម្លៃ​បំផុត។

ការរំពឹង​សុភមង្គល​ពីទ្រព្យសម្បត្តិក្រៅ​ខ្លួន​តែ​មួយ​មុខ ក៏ជាដើមចម​មួយរុញច្រាន​ឱ្យមនុស្ស​ដែលពុំមាន​លទ្ធភាព​គ្រប់គ្រាន់ សម្រេច​ចិត្ត​ប្រព្រឹត្ត​សម្មភាព​ទុច្ចរិត និង​ចាក់​ឆ្នោតផ្សង​សំណាង​ជាដើម ដោយ​មិនយក​ចិត្តទុក​ដាក់ ថែទាំ​រាល់ទ្រព្យ​ដែលមាន​នៅ​ក្នុង​ដៃ​ស្រាប់ ដូចជា សុខភាព ទំនាក់ទំនង ការ​យល់​ទុក្ខធុរៈ​ពីមនុស្ស​ជុំវិញខ្លួន មិត្តភា​ព​ ស្នេហា និង​សន្តិភាព​ផ្លូវចិត្ត​ជាដើម ដែល​ទាំងនេះ​ក៏ជាទ្រព្យ​មួយ​ជួយ​បំពេញ​ន័យដល់​ការរស់​នៅ​ប្រចាំថ្ងៃ។

១. សុខភាព ៖ គួរ​ជម្រាប​ជូនថា សុខភាព​នៅត្រង់​ចំណុចនេះ មិនមែន​មាន​ន័យ​ថា មាន​រាងកាយ​ដែលគ្មាន​ជំងឺមួយមុខ​នោះទេ ប៉ុន្តែ​ចង់​សំដៅ​លើ​ភាពរឹងមាំ ទាំង​សុខភាព​ទូទៅ​ មិនថា សុខភាព​ផ្លូវកាយ ឬ​សុខភាព​ផ្លូវចិត្ត​នោះទេ។ ដូច្នេះ អ្វីដែល​គួរចាប់​ផ្តើម​អនុវត្តន៍ ពី​បច្ចុប្បន្ននេះ​ទៅ គឺការ​ធ្វើចលនា​រាងកាយឱ្យ​បាន​ជាប្រចាំ ការ​ស្តាប់​ព័ត៌មាន ដែលផ្តល់​គុណ​តម្លៃ​ជីវិត ការកម្សាន្ត ការ​ជួបជុំ ការ​ភ្ជាប់ទំនាក់​ទំនង​ជាមួយ​អ្នកដទៃ និងការ​អានសៀវភៅ​ជាដើម ដើម្បី​ធ្វើយ៉ាង​ណា អាច​ពង្រឹង​សុខុមាលភាព​ទូទៅ។​​

សុខភាព​ល្អ មិនត្រឹម​តែជាទ្រព្យ​ជាទីគាប់ប្រសើរ​នោះទេ ប៉ុន្តែជា​ការ​រួមចំណែក​ដល់​ការ​សន្សំទ្រព្យ​ផងដែរ។ ជារឿយៗ​អ្នក​ជំនួញ បាន​លើក​ឡើង​ថា វត្ថុស្ទើរតែ​គ្រប់យ៉ាង​ត្រូវការ​លុយទិញ! នេះគឺ​ជា​ការពិត​មួយ ប៉ុន្តែ​មិនអាច​បញ្ជាក់​បាន​ទេ​ថា គ្រប់​យ៉ាង​ត្រូវ​ការ​ដោះដូរ ដោយ​លុយនោះ​ទេ ជាក់​ស្តែង គឺ​សុខភាព​នេះ​តែម្តង ព្រោះ​នៅពេល​ដល់​ដំណាក់​ដែល​លើស​ដែន​កំណត់​សមត្ថភាព​របស់​អ្នក​ព្យាបាល​ហើយ ​ទោះ​មានចំនួន​ទឹក​ប្រាក់​ប៉ុន្មាន ក៏​ស្រោចស្រង់​ពុំបាន​ដែរ។ សុខភាព​ជាទ្រព្យ​ដ៏មាន​តម្លៃ ហើយ​ការ​ថែទាំ​សុខភាព គឺជា​ការ​សន្សំ និង​រក្សា​ទ្រព្យបាន​មួយ​ផ្នែកដែរ។

២. ភាព​ស្និទ្ធស្នាល​ចេញ​ពីគ្រួសារ ​៖ ទំនាក់ទំនង រឹងមាំ​ជា​មួយ​គ្រួសារ គឺ​​ជាទ្រព្យ​សម្បត្តិ ដែល​មិនអាច​ជំនួស​បាន​ដោយ​ទឹកប្រាក់​នោះទេ។ ការ​លើកឡើង​នេះ គឺចង់បាន​មាន​ន័យថា ភាព​ស្និទ្ធស្នាល​ចេញ​ពី​គ្រួសារ ចាំបាច់​ត្រូវការ​ពេលវេលា ការ​យល់ចិត្ត និង​ការ​វិនិយោគ​ពេល ពីគ្រប់​ភាគីទាំងអស់​នៅក្នុង​គ្រួសារ។ ភាព​វិជ្ជមាន ពីការ​បង្កើត​ទំនាក់ទំនង​រឹងមាំ នៅ​ក្នុង​គ្រួសារ បានរួម​ចំណែក​ផ្តល់​នូវ​អារម្មណ៍​សុវត្ថិភាព ភាព​កក់ក្តៅ និង​ក្តីស្រឡាញ់​ពេញលេញ។

៣. ចំណង​មិត្តភាព ៖ មិត្តភាព​ដែលមាន​គុណភាព គឺជា​ពីទ្រព្យសម្បត្តិ ដ៏មាន​តម្លៃក្នុង​ការប្រាស្រ័យ​ទាក់ទងគ្នា នៅក្នុង​សង្គម​ការងារ​ផង និង​នៅក្នុង​ដំណើរ​ជីវិត​រស់នៅ​ផង។ ដោយសារ​តែមិត្ត​ជាក្រុម​មនុស្ស​ដែលមាន​វ័យប្រហាក់​ប្រហែល​គ្នា ហើយ​ផ្តល់ភាព​ងាយស្រួល​ក្នុងការ​ផ្តល់យោបល់ ការ​គាំទ្រ ការ​លើក​ទឹកចិត្ត រួមទាំង​ជាមនុស្ស​ដែល​អាច​ជជែកគ្នា​បាន​ស្ទើរតែ​គ្រប់ប្រធាន​បទ។

៤. សន្តិភាព​ផ្លូវចិត្ត ៖ កាល​ដែលផ្លូវចិត្ត​ផ្ទាល់ខ្លួន​មាន​សន្តិភាព មាន​អារម្មណ៍​ស្ងប់សុខ​ពីខាង​ក្នុង ទោះ​មាន​ការរំខាន ពីខាង​ក្រៅ​បែប​ណា​ក៏ដោយ ក៏ផ្លូវចិត្តខ្លួន​ឯង​មាន​ភាព​ស្ងប់ស្ងាត់ មាន​សន្តិភាព ដែល​ទាំង​នេះ​ហើយ គឺជា​ទ្រព្យ​មិនអាច​កាត់ថ្លៃ​បាន​នោះទេ! ហើយ​មានតែ​ខ្លួនឯង​ប៉ុណ្ណោះ ដែលមាន​ឱកាសក្នុង​ការបណ្តុះ​ភាពវិជ្ជមាន​មួយនេះ​ទៅបាន។ សន្តិភាព​ផ្លូវចិត្ត ធ្វើឱ្យ​មនុស្ស​ចេះរស់ក្នុង​បច្ចុប្បន្នភាព មើល​ឃើញ​ពីតម្លៃ នៃ​សកម្មភាព​សាមញ្ញៗ​ជុំវិញខ្លួន, រួមទាំង​មាន​សមត្ថភាព ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ដោយ​ភាព​នឹងធឹង។ សន្តិភាព​ផ្លូវចិត្ត កើតឡើង​តាមរយៈ​ការ​អប់រំចិត្ត​ជាប្រចាំ​ក្នុងទម្រង់​ខុសៗ​គ្នាដូចជា ការ​សមាធិ និង​ការស្វែង​យល់ពី​ខ្លួន​ឯង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *