ការដើរកម្សាន្ត ជាគន្លឹះពង្រឹងសុខភាពផ្លូវចិត្ត និងបង្កើតគំនិតច្នៃប្រឌិត

នៅពេល​ដែល​មាន​អារម្មណ៍​ថា សកម្មភាព​រាល់ថ្ងៃ​ហាក់​​មាន​ភាព​ដដែលៗ មិនយូរមិនឆាប់ ភាពធុញថប់នឹងកើតមាន ហើយការគិតអំពីដំណើរកម្សាន្តអាចជាវិធីមួយផ្តល់នូវភាពវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត។ ការ​ធ្វើ​ដំណើរ​ទៀត​​សោត យ៉ាងហោចណាស់មួយឆ្នាំម្តង ឬក៏ការសាកល្បងទៅកន្លែងថ្មីៗជិតៗ ដោយមិនចាំបាច់រកកន្លែងឆ្ងាយៗពេក ឬក៏ចាំដល់ថ្ងៃបុណ្យទាននោះទេ។

តាមរយៈ គេហទំព័រ​​ WebMD បានបង្ហាញថា ការចេញក្រៅធ្វើដំណើរកម្សាន្តផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ ដោយការស្វែងរកបរិយាកាសដែលពុំធ្លាប់ទៅពីមុនៗ សិក្សាពីវប្បធម៌ និងភាពបត់បែនទៅនឹងបរិយាកាសចម្លែកៗ, ការដែលធ្វើបែបនេះបានទៀងទាត់ ជាកត្តារួមចំណែកពង្រឹងដល់សុខភាពផ្លូវចិត្ត ហើយខាងក្រោមជាការលម្អិតបន្ថែមអំពីអត្ថប្រយោជន៍ជាទូទៅពីការដើរកម្សាន្ត៖

១. ជួយឱ្យអារម្មណ៍ស្ងប់ ៖ ការដើរកម្សាន្តនៅកន្លែងថ្មីៗ ល្អសម្រាប់គ្រប់គ្នា ​ជាពិសេស​ពេលកំពុង​ស្ត្រេស​ខ្លាំងនៅកន្លែងការងារ នោះ​វិស្សមកាល អាចជាដំណោះស្រាយមួយក្នុងការទប់ទល់នឹងបញ្ហានេះ។ ការសម្រាកពីការងារដើម្បីទៅទស្សនាទីតាំងថ្មីៗ ជំរុញឱ្យរំសាយនូវការគិតដែលជាប់គាំងអស់ជាយូរហើយផងដែរ។

២. បង្កើនថាមពល ៖ ការ​ធ្វើឱ្យថាមពល​មាន​តុល្យភាព ជះផលជាវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត ខណៈ​មនុស្សមួយចំនួន​ទទួលបាននូវអារម្មណ៍ល្អៗតាមរយ:ការដើរកម្សាន្តកន្លែងថ្មីៗ ឬការសម្រាកក្រោយវិស្សមកាល​ត្រឹមតែ​រយៈពេល​ប្រាំសប្តាហ៍តែប៉ុណ្ណោះបន្ទាប់ពីការដើរកម្សាន្ត។

៣. ជំរុញកម្លាំងចិត្ត ៖ សម្រាប់អ្នកមាន​អាការ​ស្ត្រេស​ជា​ញឹកញាប់ បង្ក​ផលប៉ះពាល់​ដល់​ការ​កំណត់​គោលដៅ និងមានទម្លាប់អវិជ្ជមានប្រចាំថ្ងៃ ដូច្នេះការចាត់អាទិភាពចំពោះដំណើរកម្សាន្តទៅកន្លែងណាមួយដែលឆ្ងាយពីកន្លែងការងារ ជួយបង្កើនបាននូវផលិតភាព និងការ​ផ្តោត​នៅពេលត្រឡប់ពីដំណើរកម្សាន្តទាំងនោះវិញ នេះក៏ដោយសារតែខួរក្បាលត្រូវការពេលដើម្បីសម្រាកជាចាំបាច់។

៤. បង្កើនគំនិតច្នៃប្រតិដ្ឋ ៖ ការចេញទៅក្រៅ និងស្គាល់បរិយាកាស ឬពិភពប្លែកៗ ជាកត្តាជំរុញបាននូវផលិតភាព ព្រោះអ្នកដែលមានឱកាសដើរច្រើន មានសមត្ថភាពបំផុសនូវទស្សនៈចម្រុះ ដោយសារតែពួកគេទទួលបាននូវបទពិសោធន៍​ជាមួយនឹង​វប្បធម៌ដែលខុសពីសព្វមួយដង ការបង្កើតមិត្តភាពលក្ខណៈជាតិ និងអន្តរជាតិ ការសិក្សា​ភាសាថ្មី​ដែលខុសពីភាសាជាតិ ការភ្លក់រស់ជាតិម្ហូបអាហារប្លែកៗ និងការស្តាប់តន្ត្រីសម្បូរបែបជាដើម សុទ្ធសឹងតែជា​ចលករ​ដ៏សំខាន់ជួយដល់ការដោះស្រាយបញ្ហាការរស់នៅឱ្យមានភាពងាយស្រួលជាងមុន ជារួមគឺការដើរកម្សាន្តអាចធ្វើឱ្យយើងឃើញពិភពលោកក្នុងផ្លូវមួយដែលពុំធ្លាប់គិតពីមុនៗ។

យ៉ាង​ណាមិញ ដើម្បីជំរុញដំណើរកម្សាន្តដែលផ្តល់ភាពវិជ្ជមានទៅបាន ​គឺត្រូវការ ការធ្វើផែនការមុនពេលដើរលេង ការកំណត់លទ្ធផលរំពឹងទុក ឬក៏ការកំណត់គោលដៅ សាកល្បងទៅកន្លែងដែលពុំធ្លាប់ទៅ មួយវិញទៀតទោះបីជាអំឡុងពេលវិស្សមកាលក្ដី ការរក្សាទម្លាប់ប្រចំាថ្ងៃនៅតែសំខាន់ តួយ៉ាងដូចជាការគេងឱ្យបានស្ងប់ ការហូបអាហារល្អៗ និងរក្សាតុល្យភាពនៃការ​ដើរ​ និងការ​សម្រាក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *