សកម្មភាព៥ជួយបណ្តុះអារម្មណ៍ល្អៗ

ក្នុងកាលៈទេសៈមួយដែលទាញអារម្មណ៍ឱ្យធា្លក់ចុះ ឬក៏គ្មានអារម្មណ៍បញ្ចប់កិច្ចការអ្វីសោះ បានកើតមានចំពោះមនុស្សស្ទើរតែគ្រប់គ្នា គ្រាន់តែស្ថានការណ៍ខុសប្លែកគ្នាប៉ុណ្ណោះ។ តាមរយៈគេហទំព័រ verywellmind បានបង្ហាញគន្លឹះមួយចំនួនដើម្បីទាញស្មារតីក្នុងការបង្ហើយកិច្ចការណាមួយ ឬការបណ្តុះអារម្មណ៍ល្អៗ។

១. ផ្ញើសារ ៖ ក្នុងស្ថានភាពដែលគិតអ្វីមិនចេញ ហើយការនៅស្ងៀមទ្រឹងក៏មិនអាចជួយអ្វីបានទៀតនោះ ដូច្នេះការទាញទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចណាមួយដែលអាចសរសេរសារឆ្លើយឆ្លងគ្នាបាន រួចសរសេរសារនឹករឭកទៅកាន់មិត្តស្និទ្ធស្នាលណាម្នាក់ ដើម្បីចែករំលែកបទពិសោធន៍ និងការចងចាំល្អៗ។

២. ញញឹម ៖ ទោះបីជាមើលទៅហាក់រាងបង្ខំចិត្ត ឬក៏ដូចជាសម្តែងក៏ដោយ ប៉ុន្តែញញឹមឱ្យបានច្រើនតាមដែលអាចធ្វើបាន គឺជាសកម្មភាពបញ្ឆេះចិត្តឱ្យមានភាពរីករាយនាពេលបន្ទាប់។

៣. សរសើរមនុស្សជុំវិញខ្លួន ៖ ការបង្ហើបវាចា សរសើរទៅកាន់បុគ្គលដទៃ ជារឿយៗ អ្នកអាចនឹងទទួលបាននូវពាក្យអរគុណត្រឡប់មកវិញ។ ត្បិតការដឹងគុណជាពាក្យពេចន៍សាមញ្ញ ប៉ុន្តែបានជះឥទ្ធិពលវិជ្ជមាន ហើយទាញបាននូវអារម្មណ៍ល្អៗ។

៤. មើលរូបថតចាស់ៗ ៖ ដកឃ្លាបន្តិច ទៅមើលរូបថតអនុស្សាវរីយ៍ចាស់ៗ ដើម្បីបង្កើនអារម្មណ៍ល្អៗ និងកាត់បន្ថយការគិតដែលមិនចាំបាច់មួយចំនួន រួមទាំងជាឱកាសឆ្លុះបញ្ចាំងផងដែរ។

៥. រក្សាទង្វើសប្បុរស ៖ ការផ្តល់អ្វីមួយទៅកាន់អ្នកដទៃ មិនចាំបាច់ទាល់តែរបស់ធំៗនោះទេ ត្រឹមតែជារបស់តិចតួចដូចជា របស់ញ៉ាំ និងសម្ភារៈអនុវស្សាវរីយ៍តូចៗ ដែលអាចធ្វើឱ្យខ្លួនឯងមានអារម្មណ៍រីករាយក៏គ្រប់គ្រាន់។

សូមបញ្ជាក់ជូនដែរថា គន្លឹះទាំងនេះមិនអាចឆ្លើយតបទៅកាន់មនុស្សគ្រប់គ្នាបាននោះទេ គឺអាស្រ័យលើបរិយាកាស និងស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ មួយវិញទៀតគឺនៅមានវិធីបន្ថែមជាច្រើនទៀតក្នុងការសាកល្បងអនុវត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។