៣វីធីបង្កើនប្រសិទ្ធភាពនៃការរៀនភាសាអង់គ្លេស

នៅក្នុងយុគសម័យសកលភាវូបនីយកម្ម ការទំនាក់ទំនងតាមរយៈភាសាអង់គ្លេសលែងជាជម្រើសទៀតហើយ ប៉ុន្តែវាគឺចាំបាច់ដែលមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់រូប ក្នុងការរស់នៅ និងការបំពេញការងារ។ ទោះជាយ៉ាងណា ការរៀនភាសាមួយឱ្យស្ទាត់ជំនាញ មិនមែនទាមទារត្រឹមតែការទន្ទេញចាំក្នុងសៀវភៅនោះទេ ប៉ុន្តែវាទាមទារនូវយុទ្ធសាស្ត្រអនុវត្តដែលត្រឹមត្រូវ និងជាប់លាប់។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តសំខាន់ៗចំនួន ៣ ដែលដកស្រង់ចេញពី Udemy ដើម្បីជួយឱ្យលោកអ្នកអាចបង្កើនសមត្ថភាពភាសាអង់គ្លេស ទាំងការបញ្ចេញសំឡេង ការអាន និងការកសាងទំនុកចិត្តក្នុងការនិយាយ។

ចំណាយពេល៣០នាទី លើការបញ្ចេញសំឡេង ៖ ចំពោះអ្នកសិក្សាដែលមិនមែនមានជាភាសាអង់គ្លេសជនជាតិដើម សកម្មភាពហ្វឹកហាត់ការបញ្ចេញសំឡេង រឹងរឹតតែដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព នៃការសិក្សា ដូច្នេះត្រូវវិនិយោគពេលយ៉ាងហោចណាស់ឱ្យបាន៣០នាទីក្នុងមួយថ្ងៃ ទៅអនុវត្តន៍របៀបនៃការបញ្ចេញសំឡេង។ អ្នកដែលមិនមែនជាភាសាដើម សុទ្ធតែធ្លាប់មានបទពិសោធន៍ ខ្មាសអៀនក្នុងការបញ្ចេញសំឡេង ដែលភាពខ្មាសអៀនមួយនេះ អាចក្លាយជាអន្ទាក់បង្កភាពស្ទាក់ស្ទើរ ក្នុងការយកភាសាទៅប្រើជាផ្លូវការ។ មានវិធីជាច្រើនក្នុងការអនុវត្តដើម្បីពង្រឹងការបញ្ចេញសំឡេង ដូចជាអានសៀវភៅឮៗ និយាយចេញមកក្រៅឮៗ ហើយការអានទៀតសោត គួរផ្តោតលើការបញ្ចេញសំឡេង ជាជាងផ្តោតលើអត្ថន័យ។

អានជាភាសាអង់គ្លេស រាល់គ្រប់ទម្រង់ នៃសំណេរ ៖ អានជាតម្រូវការចាំបាច់មួយ មិនថា អ្នកសិក្សាមុខវិជ្ជាអ្វី ឬអ្នករៀនសូត្រ​ផ្នែកណា ឬអ្នកមានជំនាញបច្ចេកទេសណាមួយនោះទេ! ដូច្នេះគួរប្រើប្រាស់ទម្លាប់នៃការអានឱ្យមានប្រសិទ្ធភាពជាងមុនផង និងជាការស្រូបព័ត៌មានឱ្យបានទូលំទូលាយផង ដោយការជ្រើសរើសអាន ជាភាសាអង់គ្លេសមិនថា សៀវភៅ ព័ត៌មាន កាសែត និងទស្សនាវដ្តីនោះទេ។

ការមានទម្លាប់អានជាភាសាអង់គ្លេស គឺជាការបង្កើនការប្រាស្រ័យទាក់ទងឱ្យមានគុណភាពជាងមុន មានគំនិតទូលាយជាងមុន ឬការសរសេរអ៊ីមែលច្បាស់ជាងមុន ខ្លីជាងមុន ប្រើប្រាស់បែបផ្លូវការជាងមុន និងប្រើប្រាស់ពាក្យបត់បែនទៅតាមកាលៈទេសៈបានលឿន។ ក្រៅពីនេះ ការអានគឺជាវិធីមួយជួយពង្រឹងដល់ការសរសេរសំណេរ ឬសៀវភៅ ឬអត្ថបទនានាផងដែរ! ជារួមគឺអានជាការបង្កើនគំនិតផង និងជាការឆ្លុះបញ្ចាំងអំពីលទ្ធភាពដែលខ្លួនអាចធ្វើបានផង។

ថតជាសំឡេង​ ឬជាវីដេអូ ៖ គោលដៅដំបូងនៃការថតសម្លេង ឬវីដេអូខ្លួនឯង កំឡុងពេលនិយាយ ឬកំឡុងអានជាភាសាអង់គ្លេស គឺដើម្បីស្វែងរកចំណុចខ្លាំង ឬខ្សោយក្នុងការកែប្រែឱ្យមានភាពល្អប្រសើរជាងមុនសម្រាប់ថ្ងៃក្រោយ។ ហើយវិធីសាស្រ្តនេះ សាកសមបំផុសសម្រាប់អ្នកដែលខ្លាចក្នុងការបង្កើតកំហុស និងអ្នកដែលមានភាពខ្មាសអៀននៅពេលនិយាយជាសាធារណៈ ឬអ្នកដែលចូលចិត្តអភិវឌ្ឍន៍ខ្លួនបែបស្ងាត់ៗ។ គួរថតសំឡេងទុកស្តាប់ពេលក្រោយ រៀងរាល់ពេលដែលត្រូវនិយាយ មិនថា នៅសាលា នៅផ្ទះ ឬក៏នៅកន្លែងការងារ ព្រោះសកម្មភាពមួយនេះមិនមែនគ្រាន់តែដើម្បីអភិវឌ្ឍន៍ផ្នែកភាសាប៉ុណ្ណោះទេ! ប៉ុន្តែក៏បានរួមចំណែកដល់ជំនាញនៃការនិយាយជាសាធារណៈផងដែរ ព្រោះវិធីនៃការថត ហើយស្តាប់ខ្លួនឯងឡើងវិញនេះ អ្នកបង្រៀន អ្នកផ្តល់យោបល់ អ្នកនយោបាយ ឬអ្នកដែលពាក់ព័ន្ធនឹងការនិយាយជាសាធារៈជាមួយក្រុមមនុស្សចម្រុះសុទ្ធតែឆ្លងកាត់វិធីមួយនេះ។

ជាងនេះទៅទៀត មនុស្សដែលមានអាការថប់បារម្ភ ចំពោះការនិយាយភាសាអង់គ្លេសនៅកន្លែងការងារ ឬនៅទីប្រជុំជន ក៏ត្រូវការប្រើប្រាស់ការថតសម្លេង ឬវីដេអូ ដើម្បីកាត់បន្ថយភាពតានតឹង ពង្រឹងសមត្ថភាពបន្ថែម និងការត្រៀមខ្លួនឱ្យបានល្អជាងមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។