៣ចំណុចជះឥទ្ធិពលដល់ការពង្រឹងសមត្ថភាពការងារ និងការគិតវិជ្ជមាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ភាពរីកចម្រើនទាំងសមត្ថភាពការងារ អាកប្បកិរិយា និងការប្រមូលផ្តុំដោយប្រភពគំនិតវិជ្ជមាន គឺជាទីប្រាថ្នាក្នុងក្រុមដើម្បីកសាងធនធានមនុស្សឱ្យរឹងមាំ, តែយ៉ាងណា ភាពវិជ្ជមានទាំងនេះ ត្រូវផ្តើមចេញពីខ្លួនឯងជាមុនសិនដើម្បីពង្រឹងសមត្ថភាពការងារ និងការគិតវិជ្ជមាននៅកន្លែងការងារ។ តាមរយៈ គេហទំព័រ When I Work បាន​បង្ហាញគន្លឹះ ៣ចំណុចដែលមានឥទ្ធិពល ជះដល់ការពង្រឹងសមត្ថភាពការងារ និងការគិតវិជ្ជមាន។

១. សាបព្រោះសេចក្ដីល្អចំពោះអ្នកដទៃ ៖ ធ្វើល្អជាមួយអ្នកដទៃ ជាកត្តានាំមកនូវសុភមង្គល និងជំរុញចិត្តឱ្យកាន់តែចង់អនុវត្តបន្តទៀត។ ការប្រតិបត្តិត្រឹមត្រូវដោយសាងនូវអំពើល្អជាមួយបុគ្គលដទៃ មិនត្រឹមតែផ្តល់អារម្មណ៍វិជ្ជមានចំពោះខ្លួនឯងតែមួយមុខនោះទេ ប៉ុន្តែសកម្មភាពមួយនេះ បានធ្វើឱ្យអ្នកដទៃទទួលបាននូវផលវិជ្ជមាន ដូចជា ទទួលបានភាពរីករាយ និងមានឱកាសអាចបំពេញបន្ថែមនូវតម្រូវការចាំបាច់ក្នុងការរស់នៅ។

២. កុំរំពឹងលើប្រភពវិជ្ជមានពីខាងក្រៅ ៖ ភាពស្អាតស្អំ ឬក៏ភាពវិជ្ជមាន ត្រូវតែផ្តើមពីខ្លួនឯងទៅជានិច្ច ដូច្នេះចាត់ទុកអាកប្បកិរិយាវិជ្ជមាន ឱ្យដូចជាតម្រូវការសម្រាប់ទ្រទ្រង់រាងកាយ ដែលយើងត្រូវដាក់តាមខ្លួនជានិច្ច។ ការជួបប្រទះភាពតានតឹង និងបញ្ហាប្រឈមផ្សេងៗពីខាងក្រៅ ហើយអ្វីដែលជាចំណែកសំខាន់ក្នុងការដោះស្រាយចំណោទតានតឹងទាំងនេះគឺ ចាប់ផ្តើមបណ្តុះផ្នត់គំនិតដោះស្រាយចេញពីក្នុងខ្លួនទៅ ទើបរក្សាប្រសិទ្ធភាពបានយូរអង្វែង។

៣. សកម្មភាពសំខាន់ៗដើម្បីចាក់ទម្លុះសមិទ្ធិផល ៖ ការសម្រេចរឿងសំខាន់ៗ ឬគិតទៅដល់ចំណុចសំខាន់បំផុត អាចថាជាការទន្ទឹងរង់ចាំថ្ងៃសំខាន់ៗ ដូចជា វិស្សមកាល ហើយការគិតអំពីថ្ងៃនេះជារឿយៗ ជាកត្តានាំមកនូវក្ដីសង្ឃឹម និងអារម្មណ៍វិជ្ជមានមួយចំណែក។ យ៉ាងណាមិញ ប្រសិនបើមិនមានថ្ងៃពិសេសៗកើតមាននៅឡើយទេ ការបង្កើតសកម្មភាពថ្មីៗដោយខ្លួន​ឯង ក្នុងការបំផុសដល់អារម្មណ៍រំភើប ក៏ជាចំណែកនាំទៅរកអារម្មណ៍ល្អៗដូចគ្នា។



មួយវិញទៀត ជៀសវាងការបរិភោគអាហារដែលមិនផ្តល់សារធាតុចិញ្ចឹម ដែលនាំឱ្យមានលទ្ធផលមិនល្អ ឬអាហារដែលធ្វើឱ្យអ្នកទទួលលទ្ធផលមិនល្អ ឬប៉ះពាល់សុខភាពជាដើម, បែងចែកពេលសម្រាកបានត្រឹមត្រូវគ្រប់គ្រាន់ ចេះរក្សាគម្លាតពីការងារក្នុងករណីដែលចាំបាច់, ការកំណត់សកម្មភាពរាងកាយ ដោយការកំណត់ពេលដើរលំហាត់ប្រាណ សមាធិ ឬក៏រកភ្លេងដើម្បីស្តាប់កំឡុងពេលបំពេញការងារ, ការទុកពេលស្វែងរកកន្លែងដែលស្ងាត់ដើម្បីអានសៀវភៅដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពការងារ ជាដើម​ ទាំង​នេះ​គឺជាសកម្មភាពដើម្បីសម្រេចលទ្ធផល ដែលគួរចាប់ផ្តើមពីតូចៗ និងសាមញ្ញៗ ដោយមិនតម្រូវឱ្យប្រើប្រាស់ថវិកា ឬក៏ទម្លាប់ដែលប៉ះពាល់សុខភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *