៨គន្លឹះជំរុញផែនការប្រចាំសប្តាហ៍ឆ្ពោះទៅរកសមិទ្ធផលជាក់ស្ដែង

នៅពេលដែលយើងបានធ្វើផែនការប្រចាំសប្តាហ៍ នោះវាក៏ជា​ឱកាសដែលជំរុញឱ្យយើងសម្រេចបាននូវសកម្មភាពជាច្រើនស្របតាមការរំពឹងទុក តាមរយៈការត្រួតពិនិត្យជាមួយនឹងបញ្ជីរបាយការណ៍ ដែលធ្វើយ៉ាងណាឱ្យឆ្លើយតបនឹងគោលដៅប្រចាំខែ និងប្រចាំឆ្នាំ។

គេហទំព័រ Love To Know បានចែករំលែកគន្លឹះ៨ចំណុចសម្រាប់អ្នកដែលកំពុងជួបបញ្ហាក្នុងការជំរុញផលិតភាពផ្ទាល់ខ្លួន ឬអ្នកមានគោលបំណងក្នុងការធ្វើឱ្យផែនការក្លាយជាគោលដៅដែលមានសមិទ្ធផលជាក់ស្ដែង ដោយគន្លឹះទាំងនោះមានដូចជា ៖

១. ជ្រើសផែនការណាដែលនាំឱ្យមានប្រសិទ្ធភាព ៖ កំណត់នូវសកម្មភាពផែនការ គឺជាការឆ្លើយតបជាមួយនឹងភាពជោគជ័យនៃគោលដៅសកម្មភាពរហូតទៅដល់៤២%ភាគរយ ។ ដូច្នេះអ្នកត្រូវកាន់ប៊ិច ក្រដាស ឬឧបករណ៍ដែលផ្តល់ភាពងាយស្រួលទៅកាន់ខ្លួនឯង បន្ទាប់មករកកន្លែងសមគួរមួយ ហើយអង្គុយសរសេរសកម្មភាពផែនការ យ៉ាងហោចណាស់មួយសប្តាហ៍ម្តង ឬក៏ជ្រើសយកការធ្វើផែនការរៀងរាល់ថ្ងៃអាទិត្យ ដោយការមើល និងផ្ទៀងផ្ទាត់ឡើងវិញចំពោះរបាយការណ៍ចាស់ៗ រួមទាំងការកំណត់យកតែសកម្មភាពសំខាន់ណាមួយជាអទិភាព។  

២. បន្សាំផែនការឱ្យទៅជាទម្លាប់ប្រចាំថ្ងៃ ៖ ចាប់ផ្តើមទម្លាប់ថ្ងៃថ្មី តាមរយៈការសរសេរទុកប្រភេទកិច្ចការសំខាន់ៗ ដែលត្រូវបញ្ចប់ក្នុងពេលពេញមួយថ្ងៃ ប៉ុន្តែឆ្លើយតបទៅនឹងការកំណត់ក្នុងពេលមួយសប្តាហ៍ពេញដែរ។ ឧទាហរណ៍ដូចជា ធ្វើលំហាត់ប្រាណ ឬនាំសត្វចិញ្ចឹមដើរកម្សាន្តជាដើម។ បន្ទាប់ពីផ្ទៀងផ្ទាត់រួចសព្វគ្រប់អស់ហើយ ចាប់ផ្តើមពិចារណានិងសម្រេចចិត្ត ថា តើប្រភេទកិច្ចការណាដែលត្រូវបញ្ចប់ឱ្យបានមុនគេបង្អស់។​ ការអនុវត្តន៍បែបនេះជាបន្តបន្ទាប់ ជួយឱ្យកាត់បន្ថយការពន្យារពេលក្នុងការបំពេញកិច្ចអ្វីមួយ។ ហើយកាលដែលមានទម្លាប់រៀបចំករណីយកិច្ចដាក់ក្នុងកាលវិភាគ វាបានផ្តល់នូវភាពងាយស្រួលក្នុងការកំណត់អាទិភាពនៃភារកិច្ចនីមួយៗ។

៣. ជ្រើសការងារដែលជាអទិភាព ៖ ទន្ទឹមគ្នានឹងការបង្កើតការងារប្រចាំថ្ងៃ ឬផែនការប្រចាំសប្តាហ៍ អ្នកក៏ត្រូវទទួលស្គាល់ដែរថា រឿងមួយចំនួនអាចនឹងមិនស្របតាមការចង់បានរបស់អ្នកទាំងអស់នោះទេ នេះក៏ដោយសារតែវាជាគោលដៅ មិនមែនជាការទាមទារ នោះទេ ដែលកត្តានេះហើយ តម្រូវឱ្យលោកអ្នកចាំបាច់ត្រូវមានសមត្ថភាពក្នុងការជ្រើសរើស ឬកំណត់យកប្រភេទការងារណាដែលសំខាន់មិនអាចខ្វះបានក្នុងការធ្វើវាជាចម្បង សឹមបន្តធ្វើរាល់កិច្ចការដែលលោកអ្នកចង់ធ្វើបន្ទាប់ ។ ក្នុងករណីនេះ គឺត្រូវបែងចែកឱ្យដាច់រវាងការងារដែលត្រូវធ្វើ និងការងារដែលចង់ធ្វើ។ ចំណុចមួយដែលគួរយកចិត្តទុកដាក់កំឡុងពេលសម្រេចចិត្តដាក់ប្រភេទកិច្ចការនីមួយៗជាអាទិភាព គឺត្រូវពិនិត្យផ្ទៀងផ្ទាត់ជាមួយគោលដៅ ឬបញ្ជីការងារចាស់ ដើម្បីឱ្យការចាត់ចែងនោះកាន់តែបង្កនូវភាពងាយស្រួល។

៤. កុំធ្វើកិច្ចការច្រើនមុខក្នុងពេលតែមួយ ៖ ការលង់លក់ទៅក្នុងស្ថានភាពមួយដែលបង្កឱ្យអស់ថាមពលលឿននោះ គឺធ្វើកិច្ចការច្រើនមុខតែមិនអាចបញ្ចប់សូម្បីតែមួយ ដែលហេតុផលនេះហើយក៏ងាយទាញលោកអ្នកឱ្យមានអារម្មណ៍នឿយណាយ ដោយសារតែការងារលើសចំណុះពីដែនសមត្ថភាពដែលខ្លួនមាន។ ជាធម្មតា មានការងារច្រើនណាស់ ដែលយើងចង់ធ្វើ ប៉ុន្តែយើងមិនមានពេលគ្រប់គ្រាន់ដើម្បីបំពេញការងារទាំងនោះ។ ហើយបើអ្នកចង់ដឹងអំពីរបៀប ថា តើធ្វើកាលវិភាគប្រចាំសប្តាហ៍យ៉ាងណាដើម្បីកុំឱ្យវាមានភាពលើសលុប ឬមិនមានតុល្យភាពនឹងខ្លួន​ឯង ត្រង់នេះមានចំណុចមួយដែលអ្នកគួរតែចងចាំ គឺ ក្នុងមួយឆ្នាំមិនមែនមានតែមួយសប្តាហ៍នេះទេ។ ហើយពេលដែលធ្វើផែនការសកម្មភាពប្រចាំសប្តាហ៍ អ្នកក៏គួរតែភ្ជាប់ជាមួយនឹងផែនការប្រចាំខែដែរ តាមរយៈការដៅយកចំណុចអាទិភាព និងភាពជាក់លាល់នឹងចំណុចណាមួយ រួមទាំងវាស់វែង អំពីភាពដែលអាចទៅរួម។

៥. រៀបចំឱ្យបានទៀងទាត់ហើយត្រូវចំណុច ៖ បំបែកប្រភេទការងារឱ្យបានជាប់លាប់ រួមទាំងការអនុវត្តប្រកបដោយភាពបត់បែន ដែលមានន័យថា សកម្មភាពខ្លះអាចផ្លាស់ប្តូរបានប្រសិនបើវាផ្តល់នូវប្រយោជន៍តិច ឬក៏វាមិនផ្តល់នូវប្រសិទ្ធភាពចំពោះបុគ្គលខ្លួនឯងផ្ទាល់នោះទេ។ វិធីដែលល្អដើម្បីរៀបចំឱ្យបានទៀងទាត់ហើយត្រូវចំណុចគឺផ្តោតអំពីចិត្តគំនិត កំឡុងពេលអនុវត្តន៍ រួមទាំងទុកចន្លោះខ្លះដើម្បីសម្រាកបន្ទាប់ពីកិច្ចការបានសម្រេចរួចរាល់។ មិនថាកំណត់ពេលធ្វើការ ឬក៏សម្រាកនោះទេ ការដាក់ម៉ោងរោទ៍ ដើម្បីរំលឹកអំពីការចាប់ផ្តើម ឬការបញ្ចប់ វាជួយឱ្យលោកអ្នកកាត់បន្ថយភាពយឺតយ៉ាវ ការរំខាន និងការភ្លេចភ្លាំងជាដើម។

មានយុទ្ធសាស្រ្តមួយទៀត ដែលជួយជំរុញ និងលើកទឹកចិត្តឱ្យលោកអ្នកអាចបញ្ចប់កិច្ចការបានទៅតាមការកំណត់ គឺត្រូវបញ្ចូលប្រភេទកិច្ចការដែលអ្នកចង់ធ្វើទៅក្នុងផែនការ (​អាចថាជារង្វាន់សម្រាប់ខ្លួនឯងបន្ទាប់ពីភាពនឿយហត់ក្នុងរយៈពេលពេញមួយថ្ងៃ) ឬក៏ប្រភេទសកម្មភាពដែលអ្នកស្រឡាញ់ចូលចិត្ត ដោយដាក់វានៅចុងទំព័រនៃប្រភេទការងារដែលអ្នកត្រូវតែធ្វើ ដើម្បីជាកម្លាំងចិត្តក្នុងការផ្តោតអារម្មណ៍បំពេញការងារដែលសំខាន់ៗទាំងឡាយ មិនតែប៉ុណ្ណោះ​វាជួយ​ឱ្យអ្នកផ្តោតទៅលើគោលដៅរួមផងដែរ។ ឧទាហរណ៍សកម្មភាពទាំងនោះមានដូចជា ដាក់គម្រោងទៅពិសាអាហារពេលល្ងាចជាមួយមិត្ត ទៅសម្រាកនៅកន្លែងដែលផ្តល់នៅភាពកក់ក្ដៅ ឬរីករាយ ទៅមើលកុន ជារួមគឺសកម្មភាពទាំងឡាយណាដែលនាំឱ្យអ្នកមានអារម្មណ៍ល្អ ដើម្បីជាការលើកទឹកចិត្តក្នុងការបំផុសឱ្យបញ្ចប់ភារកិច្ចណាមួយបានលឿនជាងមុន។

៦. ការរៀបចំទុកជាមុន ៖ មានរឿងមួយដែលជំរុញ និងផ្តល់កម្លាំងចិត្តឱ្យយើងបន្តសកម្មភាពទៅមុខ គឺ ការរៀបចំទុកជាមុន ក៏ដូចជាការត្រៀមខ្លួនសម្រាប់ថ្ងៃបន្ទាប់ ដែលមានសេចក្ដីថា នៅរៀងរាល់រាត្រីមុនទទួលទានដំណេក គួរតែរៀបចំកាលវិភាគនៃប្រភេទសកម្មភាពដែលត្រូវធ្វើនៅថ្ងៃបន្ទាប់រួចស្រេចឱ្យហើយ មិនថាសម្លៀកបំពាក់ ផែនការសកម្មភាព របបអាហារសម្រាប់ពេលព្រឹក និងកិច្ចការចាំបាច់នានា។

៧. រំឮកខ្លួនឯងជាប្រចាំ ៖ មានរឿងរ៉ាវជាច្រើនកើតឡើងជាបន្តបន្ទាប់ថ្មីៗ ដោយមិនបានព្រៀងទុក ហើយថែមទាំងចូលមកកាត់ចង្វាក់គម្រោងផែនការរបស់អ្នក និងបង្អាក់មិនឱ្យឈានទៅរកគោលដៅដែលរំពឹងទុក។ ដើម្បីដោះស្រាយជាមួយនឹងបញ្ហាទាំងនេះបាន ការកំណត់សម្លេងរោទ៍ ឬសាររវាងកិច្ចការមួយទៅកិច្ចការមួយទៀត ក្នុងពេលពេញមួយថ្ងៃគឺជាការរួមចំណែកក្នុងការប្រមូលផ្តុំស្មារតីឱ្យមានការផ្តោត ហើយទាញចំណាប់អារម្មណ៍ទៅលើផែនការឡើងវិញ។

៨. ឆ្លុះបញ្ចាំង និងបន្តអនុវត្តន៍ ៖ ប្រសិនបើលោកអ្នកពិតជាត្រូវការឱ្យផែនការប្រចាំសប្តាហ៍មានដំណើរការល្អ ចំណុចមួយដែលអ្នកគួរតែចងចាំនោះ គឺ ត្រូវស្គាលអំពីរបៀបធ្វើ ឬជ្រើសកាលវិភាគបែបណាដែលស្របជាមួយនិងចរិតលក្ខណៈរបស់ខ្លួនឯង ដោយការសាកល្បងផ្លាស់ប្តូរវិធីធ្វើ ពីមួយពេលទៅមួយពេល រហូតទាល់តែឃើញថា តើប្រភេទណាដែលមានប្រសិទ្ធភាពជាង។ មួយវិញទៀត មិនគួរបំភ្លេចចោលនោះទេនូវការអាន និងពិនិត្យកាលវិភាគចាស់ៗ ដែលនៅសល់មិនទាន់បំពេញបានមួយរយភាគរយ គឺដើម្បីឱ្យការបង្កើតផែនការថ្មីៗ កាន់តែមានសភាពល្អប្រសើរជាងមុន៕​



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...