ជំនាញទន់សំខាន់ៗ ៤ ជំរុញបរិយាកាសវិជ្ជមាននៅកន្លែងការងារ

ក្រៅពីជំនាញបច្ចេកទេស (Hard Skills) ដែលជាតម្រូវការស្នូលសម្រាប់ការបំពេញតួនាទីនីមួយៗ អ្នកធ្វើការទាំងអស់ក៏ចាំបាច់ត្រូវមានជំនាញទន់ (Soft Skills) មួយចំនួនផងដែរ ដែល​ជំនាញទន់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងជំរុញបរិយាកាសវិជ្ជមាន ប្រកបដោយផលិតភាព និងសាមគ្គីភាពនៅកន្លែងការងារ។ បើតាមការលើកឡើងរបស់ Michael Page ដែលជាក្រុមហ៊ុនផ្តោតលើកត្តាប្រឈម និងដំណោះស្រាយនៅកន្លែងធ្វើការ ជំនាញទន់ស្នូលទាំងបួន ដែលអាចអភិវឌ្ឍន៍បានតាមរយៈការសិក្សារៀនសូត្រទាំងផ្លូវការ និងក្រៅផ្លូវការនោះ រួមមាន ភាពជោគជ័យក្នុងការទំនាក់ទំនង ការគ្រប់គ្រងនិងសម្របសម្រួលការងារ ផ្នត់គំនិតនៃការដោះស្រាយបញ្ហា និងភាពជាអ្នកដឹកនាំ។

ខាងក្រោមនេះ គឺជារបៀបនៃការពង្រឹងជំនាញទន់នីមួយៗ ដើម្បីធានាបាននូវភាពជោគជ័យរួមរបស់ក្រុម និងស្ថាប័នទាំងមូល ៖

ទំនាក់ទំនង ៖ ភាពរឹងមាំ នៃការប្រាស្រ័យទាក់ទង គឺការដឹងអំពីដំណើរការ នៃការចែករំលែកព័ត៌មានបែបសាមញ្ញៗ ការផ្លាស់ប្តូរ ឬចែករំលែកគំនិត ការគិត និងការបង្ហាញចំណាប់អារម្មណ៍រវាងក្រុម និងបុគ្គល ដោយវិធីសាស្រ្តងាយៗ មិនថាតាមរយៈការសរសេរ ការនិយាយ ការផ្តល់សញ្ញា ក៏ដូចជាការពិភាក្សា គឺជាការបង្ហាញឱ្យឃើញពីភាពសម្បូរបែបនៃការទំនាក់ទំនង។

នៅក្នុងកន្លែងដែលអនុវត្តន៍ការងារ ការដឹងអំពីភាពចម្រុះ នៃការទំនាក់ទំនង គឺជាជំនាញចម្បងមួយដែលត្រូវការជាប្រចាំ ការបន្តពង្រឹងជំនាញនេះ គឺតាមរយៈសកម្មភាពមួយចំនួនដូចជា​ ពង្រឹងជំនាញស្តាប់ដ៏សកម្ម និងយកចិត្តទុកដាក់នៅពេលដែលត្រូវផ្តល់សារ មិនថា ដោយការនិយាយក្ដី ឬសរសេរក្ដី។

ជំនាញគ្រប់គ្រង ​៖ ការគ្រប់គ្រង គឺជាសមត្ថភាពនៃការរៀបចំភារកិច្ច ទាំងការងារផ្ទាល់ខ្លួន និងនៅកន្លែងការងារ! ជារួមគឺរាប់បញ្ចូលទាំងការធ្វើឱ្យមានតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងអាជីពវិជ្ជាជីវៈ ការរៀបចំពេលវេលាចំពោះភារកិច្ចនីមួយៗ រួមទាំងការបែងចែកប្រភេទកិច្ចការអាទិភាព និងកិច្ចការបន្ទាប់បន្សំ ក្នុងការបង្កើនផលិតភាពការងារ។

ដោះស្រាយបញ្ហា ៖ សេវាកម្មនីមួយៗ តែងបង្កើតឡើងដើម្បីដោះស្រាយបញ្ហា ដូចនេះក្រៅពីការប្រើប្រាស់ជំនាញស្នូលក្នុងការបំពេញតួនាទី ការសិក្សាអំពីបច្ចកទេសដោះស្រាយដោយភាពលឿនរហ័ស និងភាពឈ្លាសវៃបាន សុទ្ធសឹងតែត្រូវការអ្នកជំនាញក្នុងការដោះស្រាយបញ្ហា ហើយដើម្បីដុសខាត់ជំនាញមួយនេះបាន ត្រូវការឱ្យសិក្សាបន្ថែមអំពីជំនាញនៃការគិតប្រកបដោយពិចារណា ក្នុងការវិភាគថា តើយកជំនាញទំនាក់ទំនង និងជំនាញគ្រប់គ្រង មកប្រើពេលណាទើបមានប្រសិទ្ធភាព។

ភាពជាអ្នកដឹងនាំ ​៖ ភាពខ្លាំងនៃភាពជាអ្នកដឹងនាំ គឺការបង្ហាញភាពជាគំរូ ហើយដើម្បីពង្រឹង ឬធ្វើឱ្យមានភាពរឹងមាំ នៃការបណ្តុះ ឬពង្រឹងជំនាញភាពជាអ្នកដឹងនាំ ត្រូវការរក្សាជំហរ និងរក្សាឥរិយាបថឱ្យមានភាពវិជ្ជមាន និងការមានទំនាក់ទំនងល្អក្នុងសង្គម ដែលអ្នកធ្វើការក្រុមទាំងឡាយចាំបាច់ត្រូវមាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...