ក្រសួងអប់រំស្វែងរកការឧបត្ថម្ភ SALACAMP សម្រាប់សិស្សភៀសសឹក

ក្រសួងអប់រំ បានអំពាវនាវឱ្យ​សប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រ ក្នុង​ការបង្កើតបន្ទប់រៀនឌីជីថល SALACAMP ដើម្បីនាំយកបច្ចេកវិទ្យាចល័ត និងចំណេះដឹងឌីជីថលទៅកាន់កុមារភៀសសឹក និងតំបន់ដាច់ស្រយាល។

ក្នុងសេចក្តីថ្លែង​ការណ៍កាលពីថ្ងៃពុធ ក្រសួងអប់រំលើកឡើងថា ជម្លោះព្រំដែនធ្វើឱ្យកុមារជាច្រើនបាត់បង់ឱកាសរៀនសូត្រ។ ដូច្នេះ SALACAMP គឺជាដំណោះស្រាយបច្ចេកវិទ្យាបន្ទាន់ក្នុងការនាំយក “សាលារៀនឌីជីថលចល័ត” ទៅកាន់កុមារនៅជំរំភៀសសឹក និងតំបន់ដាច់ស្រយាលដែលគ្មានអគារសិក្សា និងសេវាអ៊ីនធឺណិត។

បើតាម​ក្រសួងអប់រំ ការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន គឺជា​ការ​ចូលរួមផ្តល់ក្តីសង្ឃឹម និងឱកាសសិក្សាបច្ចេកវិទ្យាដល់កុមារដែលកំពុងរងគ្រោះ ដើម្បីធានាថា ពួកគេមិនបោះបង់ការសិក្សា ទទួលបានឱកាសសិក្សាពុំធ្លាប់មានពីមុនមក និងប្រើប្រាស់ជំនួយចំគោលដៅ។

ផ្នែកផ្សេងៗនៃ SALACAMP រួមមាន កុំព្យូទ័រលើតុ ម៉ាសីនបម្រើមាតិកា (ឃ្លីប, សៀវភៅ ៥០០០+) បណ្ដាញ FiWi , កម្មវិធី SALACAMP និងបន្ទប់កុំព្យូទ័រចល័ត។

ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កុងតឺន័រ​ដឹកជញ្ជូន ត្រូវ​បាន​ប្តូរ​ទៅជា​ថ្នាក់រៀនឌីជីថល ដែលថ្នាក់នីមួយៗ មានបំពាក់កុំព្យូទ័រពី ៦គ្រឿង ឬ១០គ្រឿង និងម៉ាស៊ីនបម្រើមាតិកា សម្រាប់ផ្ទុកឯកសារមេរៀន ដែលមិនទាមទារអ៊ីនធឺណិត ប៉ុន្តែមានល្បឿនលឿន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម​​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​សន្និសីទ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំថា បន្ទប់​ឌីជីថល​មួយ​មានតម្លៃ​ជាង ២ពាន់ដុល្លារ ហើយ​បើ​រួមបញ្ចូល​កុំព្យូទ័រ​ផង សរុប​​ប្រហែល ៩ពាន់ដុល្លារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...