យុវតី ដួង ករុណា ចាប់យកជំនាញ​គ្រប់គ្រង​ធនធាន​មនុស្ស ព្រោះមើលឃើញ​ជំនាញ​នេះ​មាន​តម្រូវ​ការ​ខ្ពស់

យុវតី ដួង ករុណា បច្ចុប្បន្ន​មានវ័យ២០ឆ្នាំ នាង​កំពុងសិក្សា​ជំនាញគ្រប់គ្រង​ធនធាន​មនុស្ស​ នៅ​វិទ្យាស្ថាន PSE ។ ការ​ចាប់យកជំនាញ​មួយ​នេះ គឺ​ដោយ​សារ​តែ​នាង​យល់ថា ជំនាញគ្រប់គ្រងធនធាន​មនុស្ស គឺស្របនឹងនិស្ស័យរបស់នាង ហើយជំនាញនេះក៏​មានតម្រូវការមិនអាចខ្វះបាននៅតាមបណ្តាក្រុមហ៊ុននានានៅកម្ពុជាផងដែរ។

យុវតី ដួង ករុណា មានស្រុកកំណើតនៅខេត្តតាកែវ, ដោយ​សារ​ម្តាយជា​ស្រ្តីមេម៉ាយ និងមាន​ជីវភាពខ្វះខាតផង កាលពីនៅក្មេង នាង​ត្រូវ​ទៅស៊ីឈ្នួល​ឃ្វាលគោ​ឱ្យ​គេ ដើម្បីយកប្រាក់ខ្លះ​ផ្គត់ផ្គង់គ្រួសារ ដោយ​មិន​បាន​ទៅសាលារៀន​ដូចក្មេង​ឯង​ទៀត​នោះ​ឡើយ។ ដោយ​សារ​ឃើញ​កូន​ចង់​រៀន​សូត្រ​ គាប់ជួន​ទទួលដំណឹងថា មានអង្គការភាពញញឹមដើម្បីកុមារ (PSE) ផ្តល់​ឱកាស​សម្រាប់​ក្មេង​ក្រីក្រ​អាច​ទទួលបានការ​សិក្សា ម្តាយរបស់ ករុណា ក៏​សម្រេច​ចិត្ត​ឡើង​​មក​រាជធានីភ្នំពេញ​ ដើម្បីផ្ញើនាង​ឱ្យ​ទទួលបាន​ការ​សិក្សា​ដូចក្មេង​ឯង​ទៀត។

ក្រោយ​បានចូលសាលា ករុណា បានប៉ងប្រាថ្នាថា នៅពេល​រៀន​ចប់ នាង​នឹង​ត្រឡប់​ទៅ​ជួយ​ម្តាយ​របស់​នាងវិញ ប៉ុន្តែ​ក្តីប៉ងប្រាថ្នានោះ​មិ​នបានសម្រេច​ឡើយ ដោយ​សារ​តែម្តាយ​របស់នាង​បាន​លាចាកលោក​ទៅហើយ ។ បើ​ទោះ​ជា​នាង​មិនអាច​​បំពេញ​ក្តីប៉ងប្រាថ្នា​ជួយ​គ្រួសារ និង​ម្តាយ​របស់នាង​ឱ្យ​មានជីវភាព​ប្រសើរ​ឡើងក៏ដោយក្តី តែ​ ករុណា ​បានសន្យាជាមួយ​ខ្លួន​ឯងថា នាង​នឹង​កសាងអនាគត​ដ៏​ល្អមួយ​សម្រាប់​ខ្លួន​ឯងតាមរយៈ​ជំនាញ​ដែល​នាង​បានរៀន។

ងាកមកនិយាយអំពីការសិក្សាជំនាញបច្ចុប្បន្ននេះវិញ ករុណា ក៏ធ្លាប់មានចិត្តចង់បោះបង់ចោលដែរពេល​ដែលមាន​បញ្ហា​អារម្មណ៍​ម្តងៗ ប៉ុន្តែនាងគិតត្រឡប់មកវិញថា ស្ថិតនៅក្នុងស្ថានភាពលំបាកនាងត្រូវតែជំនះ គឺមិនបោះបង់ចោលនោះទេ។ ការបោះបង់អាចនឹងបង្កហានិភ័យទៅថ្ងៃអនាគតបន្ថែមមួយកម្រិតទៀតផង។ ការរគិតបែបនេះហើយទើបធ្វើឱ្យ ករុណា នៅតែអាចបន្តទៅមុខទៀតបាន។

យុវតី ដួង ករុណា

“ខ្ញុំយល់ថា ការរៀនសូត្រពិតជាសំខាន់ណាស់ បើអត់បានចូលសាលាទេ មិនដឹងជីវិតខ្ញុំពេលនេះប៉ោឡែដល់ណាទេ។ ពេលនេះសូម្បីតែគេនិយាយភាសាខុសពីភាសាកំណើត ក៏ខ្ញុំអាចស្ដាប់បាន ព្រោះបានរៀនភាសាបារាំង និងអង់គ្លេសបន្ថែមពីសាលា PSE ល្មមនឹងអាចស្ដាប់បាន និងនិយាយបាន… ក្នុងនាមជាកូនអ្នកក្រ អាចចូលរៀន មានជំនាញ អាចរកការងារមានចំណូលសមរម្យ វជាសមទ្ធិផលជោគជ័យហើយសម្រាប់ខ្ញុំ “

តើជំនាញគ្រប់គ្រងធនធានមនុស្សសិក្សាអំពីអ្វីខ្លះ?

បើតាមយុវតី ដួង ករុណា ជំនាញ​មួយ​នេះ គេសិក្សាអំពីរបៀបគ្រប់គ្រងបុគ្គលិក និងការរក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន, ការចេះស្គាល់ពីតួនាទី និងតម្រូវការនៃមុនដំណែងនីមួយៗ, ការចេះជ្រើសរើសបុគ្គលិក, យល់ពីច្បាប់ការងារ ឬឯកសារដែលពាក់ព័ន្ធ, ការរៀបចំកិច្ចសន្យាការងារ និងភារកិច្ចនានាបន្ថែមទៀត។

ក្រៅតែពីការសិក្សា ករុណា ក៏បានប្រឡូកជាមួយការងារផងដែរ ដោយរៀនឆ្នាំទី២ ករុណាបានចុះកម្មសិក្សានៅក្នុងវិទ្យាស្ថានដែលនាងកំពុងតែរៀនផ្ទាល់តែម្តង នៅក្នុងផ្នែកធនធានមនុស្ស ។

យ៉ាងណាក៏ដោយ នៅថ្ងៃអនាគត ករុណា ចង់ធ្វើការនៅក្នុងក្រុមហ៊ុនអន្តរជាតិមួយក្នុងប្រទេសកម្ពុជា ដោយកាន់ផ្នែកគ្រប់គ្រងធនធានមនុស្ស។ ហើយនាងចង់ឃើញខ្លួនឯងក្លាយទៅជាអ្នកឯកទេសទៅលើជំនាញដែលនាងកំពុងតែចាប់យក។ ហើយ​ជាមួយ​គ្នា​ នាង​ក៏​ចង់​ក្លាយ​ជា​អ្នក​ចែករំលែកចំណេះដឹងទូទៅ ទៅកាន់អ្នកជំនាន់ក្រោយផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី