ទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៣ «រួមគ្នាការពារ ផ្តល់សិទ្ធិអំណាច និងគោរពកុមារតាមប្រព័ន្ធអនឡាញ»

ទិវាសុវត្ថិភាពអ៊ីនធឺណិតសម្រាប់ឆ្នាំ២០២៣ គ្រោង​នឹង​ប្រារព្ធធ្វើ​ឡើង​ដើមសប្តាហ៍​ក្រោយនេះ (១៣ កុម្ភៈ) ក្រោមប្រធានបទ “រួមគ្នា ការពារ ផ្តល់សិទ្ធិអំណាច និងគោរពកុមារតាមប្រព័ន្ធអនឡាញ” ក្នុងបំណងលើកកម្ពស់ការយល់ដឹងឱ្យបានទូលំទូលាយអំពីសុវត្ថិភាពអ៊ីនធឺណិតសម្រាប់កុមារ និងជម្រុញឱ្យមានការចូលរួមធ្វើឱ្យអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព និងមានភាពល្អប្រសើរជាងមុនសម្រាប់កុមារក្នុងយុគសម័យឌីជីថល ដើម្បីធានាបានថាអ៊ីនធឺណិត គឺជាកន្លែងដែលផ្តល់ឱកាសដល់កុមារ ហើយកុមារនឹងទទួលបានការការពារ ការផ្តល់សិទ្ធិអំណាច និងទទួលបានការគោរព។

ជាមួយ​គ្នា​ ទិវានេះក៏​ជម្រុញឱ្យមានការចាប់ផ្តើមនូវការសន្ទនាអំពីសុវត្ថិភាពអ៊ីនធឺណិត ជាពិសេសជាមួយកុមារ យុវជន ដែលប្រហែលជាពួកគេមិនទាន់មានការយល់ដឹងពីរបៀបរក្សាសុវត្ថិភាពនៅពេលប្រើប្រាស់អ៊ីនធឺណិត ដែល​ជាគោលបំណងអាទិភាព ហើយក៏ជាមូលហេតុដែលឪពុកម្តាយ និងអ្នកថែទាំកុមារ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនអ៊ីនធឺណិត អ្នកធ្វើការសម្រេចចិត្ត និងអ្នកនយោបាយ គួរគិតគូរពីការចំណាយពេលវេលាក្នុងការស្តាប់កុមារ និងយុវជនពីសកម្មភាពអនឡាញរបស់ពួកគេ និងធ្វើការផ្លាស់ប្តូរជាវិជ្ជមានជាមួយគ្នា។

តាមរយៈវិធីសាស្ត្រសកល និងបែបសហគមន៍ យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត លើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នា ចូលរួមជាមួយគ្នា តាមរយៈតួនាទី និងទំនួលខុសត្រូវរៀងៗខ្លួនរបស់ពួកគេ រួមមាន៖

កុមារ និងយុវជនវ័យក្មេង៖ អាចជួយធ្វើឱ្យប្រព័ន្ធអ៊ីនធឺណិតកាន់តែប្រសើរជាងមុន តាមរយៈការមានសណ្តានចិត្តល្អ និងការគោរពអ្នកដទៃតាមអ៊ីនធឺណិត ដោយសំដៅការពារកេរ្តិ៍ឈ្មោះខ្លួនឯង និងអ្នកដទៃ និងដោយស្វែងរកឱកាសវិជ្ជមានក្នុងការបង្កើត ចូលរួម និងចែករំលែកតាមអ៊ីនធឺណិត។

ឪពុកម្តាយនិងអ្នកថែទាំ៖ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អំណាច និងគាំទ្រដល់កុមារក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ ការគោរព និងរិះរកគំនិតច្នៃប្រឌិតដើម្បីធានាឱ្យមានការសន្ទនាដោយបើកចំហជាមួយកូនៗ។ ឪពុកម្តាយនិងអ្នកថែទាំអាចអប់រំកូនៗឱ្យប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងវិជ្ជមាន ឬដោយដើរតួជាគំរូក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល។

គ្រូបង្រៀន អ្នកអប់រំ និងអ្នកធ្វើការផ្នែកសង្គម៖ អាចធ្វើឱ្យអ៊ីនធឺណិតកាន់តែប្រសើរជាងមុន តាមរយៈការបង្ហាត់បង្ហាញសិស្ស និងនិស្សិតនូវជំនាញអក្ខរកម្មឌីជីថល និងតាមរយៈការអភិវឌ្ឍជំនាញក្នុងការគិតត្រិះរិះពិចារណា ដែលជំនាញទាំងនេះនឹងធ្វើឱ្យសិស្ស-និស្សិតអាចទាញយកប្រយោជន៍ពីពិភពអ៊ីនធឺណេតបានប្រសើរជាងមុន។ លើសពីនេះ ពួកគេក៏អាចចូលរួមធ្វើការលើកកម្ពស់ការយល់ដឹងពីឥរិយាបទវិជ្ជមានតាមប្រព័ន្ធអនឡាញដល់សិស្ស និស្សិតរបស់ពួកគេផងដែរ។

ឧស្សាហកម្មអ៊ីនធឺណិត៖ អាចជួយធ្វើឱ្យអ៊ីនធឺណិតកាន់តែប្រសើរជាងមុន ដោយត្រូវបង្កើតនិងផ្សព្វផ្សាយមាតិកាបែបវិជ្ជមាន និងសេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាពតាមរយៈការផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាណាមួយដោយការផ្តល់ដំបូន្មានច្បាស់លាស់ពីឧបករណ៍ឬមធ្យោបាយតាមអ៊ីនធឺណិតដែលមានសុវត្ថិភាព និងងាយស្រួលប្រើ ជាពិសេសគឺការផ្តល់ការគាំទ្រភ្លាមៗប្រសិនបើមានបញ្ហាកើតឡើង។

គួរជំរាបជូនថា យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត ត្រូវបានប្រារព្ធឡើងក្នុងភាពជាដៃគូរួមគ្នារវាងមូលនិធិ INSAFE និង INHOPE របស់មជ្ឈមណ្ឌលសុវត្ថិភាពអ៊ីនធឺណិតនៃសហភាពអ៊ឺរ៉ុប ក្រោមការគាំទ្រពីគណៈកម្មការអ៊ឺរ៉ុប និងត្រូវបានប្រារព្ធឡើងជារៀងរាល់ខែកុម្ភៈនៃឆ្នាំនីមួយៗក្នុងគោលបំណង លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសុវត្ថិភាព និងល្អប្រសើរ ជាពិសេសក្នុងចំណោមកុមារ និងយុវជន។ យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត ត្រូវបានរៀបចំឡើងនៅថ្ងៃទី២សប្តាហ៍ទី២និងខែទី២ជារៀងរាល់ឆ្នាំ ហើយតាមរយៈយុទ្ធនាការនេះ មនុស្សរាប់លាននាក់បានរួបរួមគ្នា ជំរុញនូវការផ្លាស់ប្តូរជាវិជ្ជមានចំពោះសកម្មភាពអនឡាញ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុវត្ថិភាពតាមអនឡាញ។

នៅប្រទេសកម្ពុជា យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត ត្រូវបានប្រារព្ធឡើងជាលើកដំបូង​នៅ​ឆ្នាំ​២០១៩ ដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) ហើយបន្ត​ រៀបចំជាព្រឹត្តិការណ៍ថ្នាក់ជាតិក្រោមកិច្ចសហការយ៉ាងល្អប្រសើរជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ (CRC Phnom Penh Branch) ចាប់តាំងពីឆ្នាំ២០២០៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី