ឯកឧត្តម រស់ សុវាចា៖ ការសិក្សានិងការងារមានលទ្ធផលល្អ អាស្រ័យបុគ្គលចេះកំណត់គោលដៅជីវិត

ភ្នំពេញ – នៅក្នុងពិព័រណ៌ជំនាញ និងសាកលវិទ្យាល័យអនឡាញ រៀបចំដោយ Sala ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការសិក្សានិងការងារទទួលលទ្ធផលល្អ អាស្រ័យមនុស្សចេះកំណត់គោលដៅជីវិត ។ ការកំណត់គោលបំណងជីវិត គឺជាកត្តាសំខាន់ដោយសារមនុស្សម្នាក់ៗមានគោលដៅផ្សេងៗគ្នា ប៉ុន្តែបើមនុស្សគ្មានគោលដៅ នោះដំណើរជីវិតអាចនឹងវង្វេងផ្លូវទាំងការសិក្សា និងការងារ ។

ឯកឧត្តម រស់ សុវាចា បន្ថែមថា សិស្សទទួលបានលទ្ធផលសិក្សាល្អ និងមានប្រសិទ្ធភាព កើតឡើងដោយសារការកំណត់អាទិភាពពេលវេលាបានជាក់លាក់ចំពោះកិច្ចការសំខាន់ និងចាំបាច់ក្នុងរយៈពេល ២៤ម៉ោង ។ នៅក្នុងជីវិតរៀនសូត្រ ជីវិតការងារ ជីវិតបុគ្គល និងជីវិតគ្រួសារ ៥១ភាគរយ មានអ្នកស្រឡាញ់គាំទ្រ ចំណែក ៤៩%ទៀតមិនមានអ្នកគាំទ្រ ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់ភាគច្រើនដែលគាំទ្រឱ្យយើងមានកម្លាំងចិត្តរៀនសូត្របន្ត និងខិតខំប្រឹងប្រែងបន្តទៅមុខទៀត។

ឯកឧត្តមបន្តថា នៅក្នុងជីវិតរៀនសូត្រសិស្សានុសិស្សគួរចេះឱនលំទោន ចេះចែករំលែក ឱ្យតម្លៃអ្នកនៅជំវិញខ្លួនដែលជាកត្តាជំរុញឱ្យយើងមានអ្វីដែលល្អប្រសើរ ។ ទន្ទឹមគ្នានេះ យុវជនត្រូវចេះស្រឡាញ់ខ្លួនឯង ចេះថែទាំខ្លួនឯង  និងថែទាំអ្នកនៅជុំវិញខ្លួន ទើបអាចចូលរួមបម្រើប្រយោជន៍រួម ដូចជា សាលារៀន សង្គមថ្នាក់រៀន និងសង្គមជាតិ ។

“នៅក្នុងជីវិតសិក្សានិងការងារតែងប្រឈមនឹងបញ្ហាជាច្រើន ដោយសិស្សានុសិស្សត្រូវចេះបង្វែរបញ្ហាទៅជាឱកាស ហើយត្រូវយកចំណុចល្អរបស់មនុស្សគ្រប់គ្នាជាគម្រូ និងរៀនសូត្រតាម”

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

គួរជម្រាបជូនថា ពិព័រណ៌ជំនាញ និងសាកលវិទ្យាល័យអនឡាញ រៀបចំដោយ Sala គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមដោយសាកលវិទ្យាល័យ  ចំនួន  ១៨ សាកលវិទ្យាល័យ និងស្ថាប័នឯកជន ចំនួន ៥ បានចូលរួម។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអប់រំនៅក្នុងប្រទេស និងតម្រង់ទិសយុវជន ផ្ដល់ជាយោលបល់ ក៏ដូចជាដោះស្រាយចម្ងល់របស់សិស្សានុសិស្សក្នុងពេលតែមួយ៕ 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់