ឆ្លៀតពេលធ្វើសកម្មភាពដែលខ្លួនឯងចូលចិត្ត ជំរុញដល់ថាមពលផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បុគ្គលម្នាក់ៗសុទ្ធតែមានសកម្មភាពដែលខ្លួនចង់ធ្វើរួចស្រេចហើយ ប៉ុន្តែតាមរយៈដំណាក់កាលនៃការលូតលាស់ពីមួយពេលទៅមួយពេល ទម្លាប់និងសកម្មភាពដែលធ្វើពីមុនអាចនឹងផ្លាស់ប្តូរ ហើយពេលខ្លះទៀតត្រូវសិក្សាពីខ្លួនឯងបន្ថែមថា តើសកម្មភាពអ្វីខ្លះដែលឆ្លើយតបនឹងតម្រូវការខ្លួនឯង? ជាឧទាហរណ៍ខ្លីៗ អំពីសកម្មភាពដែលមនុស្សចូលចិត្តមានដូចជា ការជជែកគ្នា ដើរ រុករានព្រៃភ្នំ លេងតន្រ្តី ផលិតមាតិកា សរសេរ លេងកីឡា និងលេងហ្គេមជាដើម។

សកម្មភាពដែលតម្រូវចិត្តផ្ទាល់ខ្លួនមានច្រើន ប៉ុន្តែមិនមែនមានន័យថា រាល់សកម្មភាពទាំងអស់សុទ្ធតែផ្តល់ប្រយោជន៍នោះទេ ដែលតម្រូវឱ្យព្យាយាមជ្រើសយកនូវសម្មភាពទាំងឡាយណាដែលផ្តល់ផលប៉ះពាល់តិច។ ដូច្នេះសកម្មភាពឆ្លើយតបទៅសុភមង្គលរបស់ខ្លួនឯង ត្រូវការ ការសាកល្បងនៅសកម្មភាពថ្មីៗ ប្លែកៗ ដើម្បីវិភាគបានថា តើមួយណាជាសកម្មភាពដែលធ្វើហើយចង់ធ្វើទៀត និងមិនប៉ះពាល់នៅដល់ផលប្រយោជន៍អ្នកដទៃ ឬការផ្តល់គំរូមិនល្អទៅកាន់សង្គម។

សកម្មភាពដែលស្ថិតនៅក្នុងចំណូលចិត្ត (Hobby) ជាសកម្មភាពមួយដែលមិនរំពឹងថានឹងផលិតបាននូវសមិទ្ធផលអ្វីមួយជាក់លាក់នោះទេ ជារួមគឺជាការធ្វើសកម្មភាពដែលតម្រូវនឹងចិត្តខ្លួនឯង។ ត្បិតការធ្វើតាមចិត្តពេលខ្លះអាចផ្តល់នូវគុណសម្បត្តិ ហើយពេលខ្លះអត់ ប៉ុន្តែជាអត្ថប្រយោជន៍រួមនោះ គឺធ្វើសកម្មភាពដែលឆ្លើយតបនឹងចំណូលចិត្តជំរុញដល់ថាមពលផ្លូវចិត្ត។ ការឆ្លៀតធ្វើសកម្មភាពតម្រូវចិត្តខ្លួនឯង ជាចំណែកមួយជួយក្នុងការកាត់បន្ថយស្រ្តេស ដោយហេតុថាកំឡុងពេលអនុវត្តន៍សកម្មភាពដែលខ្លួនពិតជាចង់ធ្វើខ្លាំង ជាឱកាសក្នុងការសម្រាកពីបញ្ហាកំពុងប្រឈមដែលត្រូវការពេលវេលាដើម្បីដោះស្រាយ។

យោងតាម វេជ្ជបណ្ឌិត Alexandra Stratyner ការធ្វើសកម្មភាពដែលខ្លួនឯងចូលចិត្ត គឺជាការបង្កើនថាមពល ឱ្យមានកម្លាំងដោះស្រាយឧបសគ្គជាច្រើនដែលកើតមានក្នុងដំណើរជីវិត។ ជាងនេះទៅទៀត កាលដែលបានធ្វើនូវសកម្មភាព​ដែលខ្លួនមានចំណង់ជាខ្លាំង មិនត្រឹមតែបង្កើននូវសុភមង្គល ឬភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែប្រៀបដូចជាការផ្តល់ឱកាសឱ្យខួរក្បាលបានសម្រាក និងកាត់បន្ថយស្រ្តេសដែរ។

ការជ្រើសរើសសកម្មភាព ដែលត្រូវចិត្តខ្លួនឯង បង្កបាននូវភាពរីករាយ ប៉ុន្តែដើម្បីជួយខ្លួនឯងឱ្យកាន់តែទទួលបាននូវប្រសិទ្ធភាព ពីការធ្វើសកម្មភាពទាំងនោះ ជាដំបូងគឺត្រូវឆ្លុះបញ្ចាំងតាមរយៈការសង្កេតដោយដាក់សំណួរថា តើសកម្មភាពអ្វីខ្លះដែលចូលចិត្តធ្វើពេលទំនេរ? ឬក៏សកម្មភាពអ្វីខ្លះ ទោះបីជាមិនទំនេរក៏នៅតែឆ្លៀតធ្វើ?

កាតព្វកិច្ចក្នុងការឆ្លុះបញ្ចាំងនេះដើម្បីរកឱ្យឃើញថា តើសកម្មភាពដែលចូលចិត្តទាំងនោះ ជាប្រភេទបែបឆ្នៃប្រតិដ្ឋ បែបសកម្ម ឬបែបការសិក្សារៀនសូត្រថ្មីៗដែលពុំធ្លាប់ដឹងពីមុន។ មួយវិញទៀត សញ្ជឹងនឹកគិតបន្តិចថា តើមានសកម្មភាពអ្វីទៀត ដែលលោកអ្នកនៅចង់ដឹង ចង់ឮ ប៉ុន្តែមិនទាន់មានឱកាសក្នុងការអនុវត្ត ដូចជា ការរៀនថ្នាក់តូរ្យតន្ត្រីបន្ថែម លេងកីឡាថ្មីៗ ក៏ដូចជាការរៀនភាសាថ្មី។

បន្ទាប់ពីកំណត់សម្គាល់រាល់ភាពពាក់ព័ន្ធនឹងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរួចរាល់ហើយ ក្រឡេកមកមើលរបៀបរស់នៅផ្ទាល់ខ្លួនវិញម្តង! តើធ្លាប់វិនិយោគថវិកាចំពោះសកម្មភាពដែលខ្លួនចង់ធ្វើខ្លះដែរទេ? ដោយសារតែសកម្មភាពមួយចំនួន ត្រូវការប្រើប្រាស់លុយនិងពេល ខណៈបុគ្គលខ្លួនឯងផ្ទាល់មិនហ៊ានចំណាយលើសកម្មភាពដែលខ្លួនពិតជាចង់ធ្វើយ៉ាងខ្លាំង មិនថាថវិកា ឬពេលវេលា។ តួយ៉ាងដូចជា ការរៀនហ្គីតា ដែលត្រូវការទៅចូលសាលាដើម្បីទទួលបាននូវមូលដ្ឋានគ្រឹះ និងផ្តល់ភាពងាយស្រួល ពេលអនុវត្តន៍ជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាព ការចំណាយលើសកម្មភាពដែលត្រូវនឹងចំណូលចិត្ត អាចជាការវិនិយោគមួយផ្នែក ក្នុងការពង្រឹងសុខភាពផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *