បញ្ចៀសទម្លាប់មិនល្អរៀងរាល់ពេលក្រោកពីគេង

ជាទូទៅ គោលដៅនិងសកម្មភាពដែលយើងប្រព្រឹត្តិនៅពេលក្រោកពីដំណេក គឺដើម្បីពង្រឹងសុខុមាលភាព ប៉ុន្តែទម្លាប់មនុស្សម្នាក់ៗគឺមានភាពខុសៗគ្នា ដូចជា ហាត់យូហ្កា ធ្វើសមាធិ រាំកម្សាន្តតាមចង្វាក់ភ្លេង រីករាយនឹងធ្វើអាហារពេលព្រឹក ឬក៏ប្រឡែងលេង ជាមួយក្មេងៗក្នុងផ្ទះជាដើម ។ យ៉ាងណាមិញ បន្ទាប់ពីបានដឹងរាល់ សកម្មភាពដែលផ្តល់នូវភាពវិជ្ជមានហើយ ការជៀសវាងរាល់សកម្មភាពដែលមិនល្អ នៅតែមានភាពចាំបាច់ដដែល។ តាមរយៈគេហទំព័រ Cheapism បានបង្ហាញគន្លឹះ៧ចំណុច ដែលត្រូវតែជៀសវាងពេលក្រោកពីគេង ដោយមានរៀបរាប់លម្អិតដូចតទៅ ៖

១. ចុចបិទម៉ោងរោទ៍ រួចគេងបន្ត ៖ ទាញនាឡិកា ឬទូរស័ព្ទដើម្បីចុចបិទម៉ោងរោទ៍ភ្លាមៗបន្ទាប់ពីសម្លេងរំពងពេញបន្ទប់គេង ទំនងជាផ្តល់នូវសេចក្ដីសុខក្នុងការគេងបន្ត។ ប៉ុន្តែជាការបង្កើតទម្លាប់ឱ្យលង់លក់បន្តក្នុងរយៈពេលវែង ហើយការពន្យារពេលនៃការគេងទៀតសោធ ខួរក្បាលនឹងចាប់បានថា ជាការចាប់ផ្តើមចូលគេងសាជាថ្មី ដែលបណ្តាលឱ្យខកខានម៉ោងទៅធ្វើការ ឬទៅសាលាជាដើម។

២. ឆែកទូរស័ព្ទ ៖ បទពិសោធន៍ទាញទូរស័ព្ទមកឆែកពេលងើបពីដំណេក  មនុស្សភាគរយច្រើនសុទ្ធតែបានជួបប្រទះ ដោយហេតុថា ក្នុងបរិបទជឿនលឿននេះ យើងត្រូវការតាមដានអ៊ីមែល អត្ថបទព័ត៌មាន និងរឿងរ៉ាវជាច្រើនក្នុងបណ្តាញសង្គម យ៉ាងណាមិញ ត្បិតថាការតាមដានស្ថានភាពប្រចាំថ្ងៃមានសារៈសំខាន់ ប៉ុន្តែសកម្មភាពទាំងនេះ មិនបានផ្តល់ផលល្អនៅពេលភ្ញាក់ពីដំណេកភ្លាមៗនោះទេ ព្រោះអាចបង្កនូវភាពតានតឹងបន្ថែម ។

៣. នៅក្នុងកន្លែងងឹត ៖ នៅពេលដែលកន្លែងគេងមានសភាពងងឹតខ្លាំង ទោះបីជាដល់ម៉ោងភ្ញាក់ហើយក៏ពិតមែន ប៉ុន្តែមិនបានធ្វើឱ្យស្មារតីមានភាពស្រស់បស់នៅឡើយទេ។​ បន្ទប់គេងងងឹត បានជះឥទ្ធិពលទៅកាន់រាងកាយឱ្យលង់លក់បន្តទៀត ដោយសារតែខួរក្បាលទទួលបានសញ្ញាណថា នៅតែជាពេលយប់នៅឡើយ។ ដូច្នេះ សូមកុំនៅកន្លែងងងឹត ពេលទើបនឹងភ្ញាក់ពីគេង គួរតែបើកវាំងនងឱ្យពន្លឺជះចូលបន្ទប់ ឬក៏ដើរចេញទៅស្រូបខ្យល់អាកាសនៅក្រៅបន្ទប់។

៤. មិនញាំអាហារពេលព្រឹក ៖ អាហារពេលព្រឹកមានតួនាទីសំខាន់ក្នុងរយៈពេលពេញមួយថ្ងៃ ទោះបីជាលោកអ្នកប្រញាប់ ឬក៏ក្រោកយឺតយ៉ាងណាក៏ដោយ។ ដើម្បីបង្ហាញពីការគិតគូរដល់ខ្លួនឯង គួរឆ្លៀតពេលបន្តិចបន្តួចដើម្បីបរិភោគអាហារសម្រន់ ឬក៏ផ្លែឈើ ព្រោះអាចបង្កើនថាមពលរាងកាយបានពេញមួយថ្ងៃ។ ការដែលមិនបរិភោគអាហារពេលព្រឹក ជះឥទ្ធិពលអវិជ្ជមានទៅកាន់សុខភាព ដូចជា ជំងឺទឹកនោមផ្អែមប្រភេទ២ ឬឈឺក្រពះជាដើម។


៥. មិនទទួលទានទឹក ៖​ បន្ទាប់ពីគេងអស់រយៈពេលច្រើនម៉ោង រាងកាយមនុស្សត្រូវការចាំបាច់នោះគឺជាតិទឹកចូលទៅក្នុងខ្លួន ហើយការមើលរំលងសកម្មភាពទទួលទានទឹក អាចថា ជារឿងគ្រោះថ្នាក់មួយសម្រាប់សុខភាព ទាំងក្នុងរយៈពេលខ្លី និងពេលវែង។ ត្រឹមតែទឹកមួយកែវបំពេញទៅក្នុងពោះទទេ អាចការពារជំងឺជាច្រើន ហើយផ្តល់ប្រយោជន៍ចំពោះសុខភាពទូទៅយ៉ាងអនេក ហើយទឹកក៏ជាចំណែកជួយសម្រកគីឡូបានដែរ។

៦. បង្អែបង្អង់នៅលើគ្រែយូរពេក ៖ ភ្ញាក់ពីគេង មិនប្រាកដថាក្រោកពីគេងនោះទេ មនុស្សគ្រប់គ្នាសុទ្ធតែឆ្លងកាត់នូវបទពិសោធន៍មួយនេះ ។ ពីព្រោះគ្រែគេង និងខ្នើយ ក្នុងបន្ទប់ផ្ទាល់ខ្លួន ជាកន្លែងដែលមានសុវត្ថិភាព និងភាពកក់ក្តៅក្រៃលែង។ យ៉ាងណា ការភ្ញាក់ហើយនៅបន្តគេងត្រាំត្រែងក្នុងរយៈពេលយូរ គឺអាចប៉ះពាល់ដល់ផលិតភាព នៅពេលបំពេញការងារ ដែលជាហេតុបង្ហាញឱ្យឃើញថា បង្អែបង្អង់នៅលើគ្រែយូរពេក ប៉ះពាល់ដល់ការជំរុញភាពច្នៃប្រតិដ្ឋ។

៧. ញាំអាហារមានជាតិស្ករខ្ពស់នៅពេលព្រឹក ៖ ជ្រើសអាហារដែលមានជាតិស្ករខ្ពស់ ក្នុងការទទួលទានពេលព្រឹក បណ្តាលឱ្យបង្អាក់ក្នុងការបញ្ចេញនូវថាមពល ដោយឡែកគួរជ្រើសអាហារណាដែលមានតុល្យភាពរួមបញ្ចូលដូចជា ប្រូតេអ៊ីន ខ្លាញ់ដែលមានសុខភាពល្អ អាហារមានជាតិសរសៃ ថ្វីត្បិតអាហារប្រភេទទាំងនេះមានជាតិស្ករខ្លះដែរ ប៉ុន្តែខុសគ្នាត្រង់ថា អាចរក្សាថាមពលបានយូរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...