ការទិញសម្ភារៈលើសតម្រូវការចាំបាច់អាចប៉ះពាល់សុខុមាលភាព

សុខភាពហិរញ្ញវត្ថុល្អ បានរួមចំណែកជំរុញសុខុមាលភាពទាំងមូលផងដែរ, ការថែរក្សាសុខភាពហិរញ្ញវត្ថុទៀតសោត មានភាពពាក់ព័ន្ធនឹងកត្តាមួយចំនួនដូចជា ទម្លាប់ប្រចាំថ្ងៃ ការតាំងចិត្ត ផែនការទិញទុកមុន និងការសម្រេចចិត្តដ៏ហ្មតចត់ផងដែរ ជាពិសេសការសម្រេចិត្តទិញបន្ថែមសម្ភារៈក្នុងការរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានោះ ការមានទម្លាប់សម្រេចចិត្តទិញរបស់របរដោយមិនបានគ្រោងទុក មិនថាចំណាយទិញផលិតផល ឬចំណាយលើសេវាកម្មណាមួយ សុទ្ធសឹងតែត្រូវការពេលក្នុងការវិភាគ ​និងពិចារណាមុនពេលសម្រេចចិត្តទិញ។

ស្ថិតក្នុងសម័យកាលជឿនលឿន ការធ្វើទីផ្សារបែបឌីជីថល បានអូសទាញទឹកចិត្តមនុស្សឱ្យកាន់តែចង់បានរបស់កាន់តែ ច្រើនឡើងៗ រួមទាំងការបញ្ជាទិញក្នុងរយៈពេលដ៏ឆាប់រហ័សផង ការផ្សាយតាមរយៈរូបភាពប្លែកៗ យុទ្ធសាស្រ្តប្លែកៗ ការបញ្ចុះតម្លៃ និងការអន្ទងចិត្តតាមរយៈវិធីចម្រុះបែបជាច្រើនទៀត បានបង្កហានិភ័យដល់ការថែរក្សាសុខភាពហិរញ្ញវត្ថុ នាំឱ្យបាត់បង់ការអត់ធ្មត់ បាត់បង់សមត្ថភាពក្នុងការរង់ចាំ និងមិនសូវមានទម្លាប់គិតពិចារណាមុននឹងសម្រេចចិត្តចំណាយលុយទៅលើអ្វីមួយ។

ការទិញសម្ភារៈលើសពីតម្រូវការចាំបាច់ ភាគច្រើនបណ្តាលមកពីឧស្សាហ៍ទិញដោយមិនមានផែនការទុកមុន ការសម្រេចចិត្តទិញភ្លាមៗ ការទិញតាមអារម្មណ៍ និងទម្លាប់ឃើញភ្លាមទិញភ្លាមជាញឹកញាប់ជាដើម។ កត្តាទាំងនេះបានប៉ះពាល់បន្តិចម្តងៗ ដល់ការរស់នៅប្រចាំថ្ងៃ ។ យ៉ាងណាមិញ តាមរយៈគេហទំព័រ Bankrate បានបង្ហាញវិធីមួយចំនួនដើម្បីការពារខ្លួន កុំឱ្យទិញសម្ភារៈលើសពីតម្រូវការចាំបាច់ និងការទប់ចិត្តពីភាពពុះកញ្ជ្រោលរៀងរាល់ពេលឃើញរបស់ថ្មីៗ ឬការទិញតាមទំនោរសង្គម ដែលមានរៀបរាប់លម្អិតនៅខាងក្រោម ៖

១. ឆ្លុះបញ្ចាំងមុនពេលទិញសម្ភារៈ ៖ ជាកិច្ចដំបូងគឺកាត់បន្ថយទម្លាប់ប្រញាប់ប្រញាល់ក្នុងការទិញសម្ភារៈភ្លាមៗ និងធ្វើសេចក្ដីឆ្លុះបញ្ចាំងបន្តិចសិន​ មុននឹងសម្រេចចិត្តក្នុងការទិញរបស់របរថ្មីៗបន្ថែមទៅក្នុងផ្ទះ សកម្មភាពនេះមិនត្រឹមតែជួយទប់ចិត្តកុំឱ្យទិញសម្ភារៈដែលមិនចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកក្នុងការសន្សំបានយ៉ាងក្រាសក្រែលផងដែរ។ ក្នុងនោះមាន៣សំណួរសំខាន់ៗសម្រាប់ធ្វើការឆ្លុះបញ្ចាំងដែលមានដូចជា តើវាជាសម្ភារៈពិតជាត្រូវការមែន ឬគ្រាន់តែចង់បានកំដរអារម្មណ៍? តើកញ្ចប់ថវិកាដែលទិញប៉ះពាល់ដល់តម្រូវការចាំបាច់ប្រចាំថ្ងៃទេដូចជាប្រាក់ថ្លៃអាហារជាដើម? តើវាផ្តល់គុណតម្លៃក្នុងរយៈពេលវែងកម្រិតណា? តាមរយៈការដាក់សំណួរសំខាន់ៗ ទាំងនេះអំឡុងពេលឆ្លុះបញ្ចាំងមុននឹងទិញសម្ភារ:ថ្មី គឺជាការរួមចំណែកទប់ចិត្តក្នុងការចំណាយលុយខុសខ្ទង់ និងការប្រើប្រាស់ថវិកាចំគោលដៅក្នុងភាគរយខ្ពស់ជាងមុន។

២. ដាក់កំហិតឱ្យខ្លួនឯងទិញតាមតារាងដែលបានរៀបចំ ៖ ការរៀបចំតារាងមានភាពសំខាន់ជាខ្លាំងមុនពេលឈានជើងទៅហាងទំនិញឬទៅផ្សារ ជាមួយគ្នានោះការធ្វើតារាងរាយនាមមុខទំនិញមុនពេលទិញតាមអនឡាញក៏មានសារ:សំខាន់ដូចគ្នាដែរ។ ព្រោះវិធីបែបនេះ ផ្តល់ឱកាសឱ្យខ្លួនឯងរកឃើញរាល់មុខទំនិញដែលពិតជាចង់បានពិតប្រាកមែន។ ខណៈពេលធ្វើតារាងបញ្ជីរាយនាម គួរសរសេររាល់ទំនិញទាំងអស់ មិនថា ចង់បាន ឬត្រូវការនោះទេ​ បន្ទាប់មក​ថ្លឹងថ្លែងថាមួយណាពិតជាសំខាន់​ហើយមួយណាដែលមានក៏បាន អត់ក៏បាន? កាលដែលអនុវត្តន៍បែបនេះបានជារឿយៗ គឺនឹងផ្តល់ភាពលឿនរហ័យនៅពេលត្រូវការនាពេលក្រោយៗ ហើយវិធីសាស្រ្តក្នុងការសរសេរទៀតសោត អាចសាកល្បងដោយការសរសេរដៃ ឬការប្រើប្រាស់កម្មវិធីឌីជីថលណាមួយក្នុងការរៀបចំ។ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់វិធីនេះ គួរចែករំលែក ឬពិភាក្សាជាមួយសមាជិកគ្រួសារ និងអ្នកនៅក្បែរខ្លួនតាមដែលអាចធ្វើបាន។

៣. ទុកពេលគិតយ៉ាងហោចណាស់២៤ម៉ោង ៖ មិនថានៅផ្សារធំឬតូច តែងមានការរៀបចំដ៏គួរឱ្យចាប់អារម្មណ៍ និងអាចបន្លប់ចិត្តខ្លួនឯងក្នុងការបែងចែករបស់ណាសំខាន់ ឬរបស់ណាដែលចង់បាន! ភាពសម្បូរបែបនៃការបញ្ចុះតម្លៃជំរុញចិត្តឱ្យចង់បានរបស់របរស្ទើរតែទាំងអស់ដែលមានតាំងលក់ ដូច្នេះការទុកចន្លោះពេល២៤ម៉ោង គឺជាពេលដ៏សមល្មមមួយក្នុងការធ្វើការពិចារណាទៅកាន់កាបញ្ជាទិញរបស់ដែលឆ្លើយតបនឹងតម្រូវការ ព្រោះក្នុងកាល:ទេស:ដែលទុករយៈពេលនេះ លោកអ្នកអាចវាយតម្លៃប្រភេទសម្ភារៈ អាចមានពេលប្រៀបធៀប និងអាចផ្ទៀងផ្ទាត់តម្លៃដែលគេលក់ជាមួយនឹងកញ្ចប់ថវិកាដែលត្រូវចំណាយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *