អនុវត្តទម្លាប់ ៥ ដើម្បីការពារខ្លួនពីជំងឺវង្វេងនៅវ័យចាស់

យោងតាម WE Forum បានបង្ហាញថា ជំងឺវង្វេងអាចបណ្ដាលមកពីការកើតមានជំងឺមួយចំនួនដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺលើសឈាម លើសជាតិស្ករក្នុងឈាម ការលើសទម្ងន់ បញ្ហារលាក និងភាពតានតឹងអុកស៊ីតកម្ម។ ហានិភ័យទាំងនេះធ្វើឱ្យខូចសរសៃឈាម កាត់បន្ថយលំហូរឈាម និងអុកស៊ីសែនដែលធ្វើដំណើរទៅកាន់ខួរក្បាល ហើយបង្ករឱ្យមានជំងឺវង្វេង។ យ៉ាងណាមិញ តាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅ យើងអាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេងបានមួយកម្រិត។

១. ញ៉ាំត្រីខ្លាញ់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៖ ត្រីសាម៉ុន ត្រីសាឌីន(sardines) និងត្រីម៉ាកែល (mackerel) ជាអាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ប៉ូលីអាន់សាឈឺរ៉េត (polyunsaturated) Omega-3 ដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក និងអាចកាត់បន្ថយសម្ពាធឈាមក្នុងរាងកាយ។ Omega-3s ក៏ត្រូវការចាំបាច់ផងដែរ ដើម្បីទ្រទ្រង់រចនាសម្ព័ន្ធ និងមុខងារកោសិកាខួរក្បាលមនុស្ស។ ដូច្នេះ ការទទួលទានអាហារដែលសម្បូរទៅដោយ Omega-3 បានច្រើន អាចពង្រឹងមុខងារយល់ដឹងរបស់ខួរក្បាលឱ្យមានភាពប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេង។

២. បរិភោគអាហាររុក្ខជាតិ ៖ អាហាររុក្ខជាតិ ដូចជា បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិមានសារៈសំខាន់ណាស់ សម្រាប់រាងកាយ និងខួរក្បាល ព្រោះអាហារទាំងនោះមានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើន ដូចជា ប៉ូលីហ្វេណុល (polyphenols) ហ្វាវ៉ូណូអេដ (flavonoids) ការ៉ូទីនណូអេដ (carotenoids) វីតាមីន C និងវីតាមីន E។ មីក្រូសារជាតិទាំងនេះមានទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក ដែលធ្វើឱ្យដំណើរការសរសៃឈាមប្រសើរឡើង រក្សាលំនឹងជាតិស្ករក្នុងរាងកាយ និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេង។

៣. កាត់បន្ថយការទទួលទានអាហារកែច្នៃ ៖ ខ្លាញ់ឆ្អែត កាបូអ៊ីដ្រាតចម្រាញ់ និងសាច់កែច្នៃ គឺជាប្រទេសអាហារកែច្នៃ ដែលអាចបង្ករឱ្យមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺធាត់។ ក្រៅពីផលអវិជ្ជមានទាំងនេះ អាហារកែច្នៃ មិនសម្បូរសារធាតុចិញ្ចឹមដូចជា ជាតិសរសៃរ វីតាមីន ម៉ាញេស្យូម សារធាតុ ភីតូញ៉ូទ្រាន (phytonutrient) ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្មនោះទេ។

៤. ធ្វើខ្លួនឱ្យសកម្ម និងចំណាយពេលខ្លះកម្សាន្ត៖ ការធ្វើសកម្មភាពរាងកាយជាប្រចាំ អាចកាត់បន្ថយការរលាក សម្ពាធឈាម និងធ្វើឱ្យប្រសើរឡើងនូវមុខងារសរសៃឈាម។ លើសពីនេះ ការធ្វើខ្លួនឱ្យសកម្មអាចជួយឱ្យរាងកាយបញ្ជូនអុកស៊ីសែនកាន់តែច្រើនទៅខួរក្បាល ធ្វើឱ្យ​ប្រសើរឡើងនូវការចងចាំ និងមុខងារយល់ដឹងរបស់ខួរក្បាល ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេង។ ការធ្វើសកម្មភាពនោះទៀតសោធ មិនចាំបាច់ទាល់តែការហាត់ប្រាណកម្រិតធ្ងន់នោះទេ អ្នកអាចដើរ ធ្វើការងារផ្ទះ ឬធ្វើដំណើរកម្សាន្តជាដើម។

៥. ជៀសវាងការជក់បារី៖ យោងតាមសិក្សារបស់ National Library of Medicine បានបង្ហាញថា អ្នកជក់បារីគឺមានហានិភ័យកើតជំងឺវង្វេងខ្ពស់ជាងអ្នកមិនជក់បារី៦០ភាគរយ។ ដោយសារតែការជក់បារីបង្កើនការរលាក និងភាពតានតឹងអុកស៊ីតកម្ម ដែលប៉ះពាល់ដល់រចនាសម្ព័ន្ធ និងមុខងារនៃសរសៃឈាមរបស់មនុស្ស។ ដូច្នេះប្រសិនបើអ្នកចង់ការពារខ្លួនពីជំងឺវង្វេង គួរជៀសវាងការជក់បារីជាចាំបាច់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។