អូស៊ីឌី (OCD) ជំងឺផ្លូវចិត្តម៉្យាង ជំរុញឱ្យធ្វើ​អ្វីដដែលៗម្ដងហើយម្ដងទៀត

ប្រសិន​បើ​អ្នក​ចេះតែចង់ត្រួតពិនិត្យមើលអ្វីៗដដែលៗ ធ្វើអ្វីដដែលៗ ឬមានគំនិតគិតអ្វីដដែលៗម្តងហើយម្តងទៀត​ នោះអ្នកអាច​នឹង​មាន​ជំងឺផ្លូវចិត្ត អូស៊ីឌី (OCD)។ បើតាម​វេជ្ជបណ្ឌិតផ្នែកជំងឺផ្លូវចិត្ត អ្នកមានជំងឺនេះ មិនអាចគ្រប់គ្រងនូវគំនិតដែលកើតមាន ឬមិនអាចទប់ទល់ទៅនឹងសកម្មភាពដែលឆ្លើយតបនឹងការគិតរបស់ខ្លួនឯងបានឡើយ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ (TPO) និយាយថា អ្នកជំងឺអូស៊ីឌីមានគំនិតថា ដៃរបស់ខ្លួនមិនស្អាត ឬខ្លួនមិនទាន់ចាក់សោរផ្ទះ ឬឡាន ដូច្នេះចេះតែចង់លាងដៃ ឬចង់ទៅត្រួតពិនិត្យមើលថាតើទ្វារផ្ទះឬឡាន បានចាក់ សោរត្រឹមត្រូវឬនៅ។ ក្រោយពីបានលាងដៃស្អាត ឬ ត្រួតពិនិត្យមើលរួចរាល់ហើយ មួយរយៈខ្លីក្រោយមក អ្នកជំងឺមានគំនិតទាំងនេះឡើងវិញជាថ្មីទៀត ដែលជាហេតុនាំឱ្យអ្នកជំងឺទៅលាងដៃ ឬទៅត្រួតពិនិត្យមើលសោរម្តងទៀត។

អ្នកជំនាញខាងផ្លូវចិត្តរូបនេះបញ្ជាក់ថា សកម្មភាពទាំងនេះ កើតមានជាច្រើនដងក្នុងមួយថ្ងៃ ហើយអ្នកជំងឺភាគច្រើនបានដឹងថា សកម្មភាពទាំងនេះគឺ ជាសកម្មភាពដែលមិនមានន័យអ្វីសោះ ប៉ុន្តែតែអាចទប់មិនធ្វើ សកម្មភាពទាំងនេះបានឡើយ។

“វាអាចនាំឱ្យអ្នកជំងឺមានការថប់បារម្មណ៍ ធ្លាក់ទឹកចិត្ត រហូតជួនកាលអាចចង់សំលាប់ខ្លួនដោយការរំខានពីគំនិត និងសកម្មភាពទាំងនេះ”

បើ​តាម​លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា គេមិនបានដឹងពីមូលហេតុ នៃជំងឺនេះទេ ប៉ុន្តែកត្តាដែលជាហានិភ័យដែលនាំឱ្យ​កើតជំងឺនេះ មានដូចជា អ្នកជំងឺមានប្រវត្តិត្រូវបានគេធ្វើបាបពីកុមារភាព ឬកត្តាស្រ្តេសក្នុងជីវិតផ្សេងទៀត។

យ៉ាងណាក៏ដោយ គេ​អាចព្យាបាល​ជំងឺនេះបាន ដោយ​ប្រើបាស់ឱសថ និងការព្យាបាលដោយអកប្បកិរិយា។ បើតាម​លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ការព្យាបាល ដោយអកប្បកិរិយា គឺចូលរួមទប់មិនឱ្យអ្នកជំងឺមានសកម្មភាព។ ជាក់ស្ដែង នៅពេលអ្នកជំងឺមានគំនិតថាដៃរបស់ខ្លួនមិនស្អាត ធ្វើឱ្យខ្លួនចេះតែចង់ទៅលាងដៃ ដូច្នេះមនុស្សនៅជុំវិញខ្លួន ត្រូវទប់មិនឱ្យអ្នកជំងឺទៅលាងដៃ។ ការទប់មិនឱ្យទៅលាងដៃធ្វើឱ្យអ្នកជំងឺមានការ ថប់បារម្មណ៍ខ្លាំងណាស់ ដូច្នេះត្រូវបង្រៀនឱ្យអ្នកជំងឺដកដង្ហើមយឺតៗ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បញ្ជាក់ចុងក្រោយថា ជាទូទៅជំងឺនេះកើតមាន ប្រហែល ២ទៅ៣ ភាគរយនៃប្រជាជនទូទៅ ហើយវ័យដែលកើតជំងឺនេះ គឺនៅអាយុមុន​២០ឆ្នាំ ដោយ​ប្រសិនបើមិនព្យាបាល សភាពបែបនេះអាចនៅមានបន្តជាច្រើនទស្សវត្យ។ ជួនកាលគេហៅមនុស្ស ដែលមានលក្ខណៈប្រុងប្រយ័ត្ន មនុស្សចង់បានអ្វីឥតខ្ចោះថា ជាមនុស្ស អូស៊ីឌី OCD ផងដែរ។៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ