ភ្នំពេញ – Work Hard ដែលមានន័យជាភាសាខ្មែរថា ការព្យាយាមធ្វើការដោយកម្លាំងចិត្ត និងកម្លាំងកាយ ធ្វើយ៉ាងណាឱ្យសម្រេចលទ្ធផល ដោយមិនបានប្រើមធ្យោបាយណាមួយមកជួយពន្លឿនការងារនោះ គឺជាអ្វីដែលបុគ្គលគ្រប់រូបគួរតែមាន, ប៉ុន្តែទន្ទឹមនេះ ក៏ត្រូវតែមាន Work Smart ឬការធ្វើការដោយភាពវៃឆ្លាតផងដែរ ពោលគឺជាការព្យាយាមធ្វើការដោយប្រើប្រាស់វិធីសាស្រ្តធ្វើការឱ្យកាន់តែប្រសើរជាមុន បានច្រើនជាងមុន និងល្អជាងមុន។ នេះបើតាមការបញ្ជាក់របស់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community។

លោក គីម ដារ៉ា បញ្ជាក់ថា Work Hard (ខិតខំធ្វើការ) និង Work Smart (ធ្វើការដោយភាពវៃឆ្លាត) គឺសំខាន់ដូចគ្នា គ្រាន់តែមួយត្រូវការមុន មួយត្រូវការបន្តគ្នា ព្រោះថាការចាប់ផ្ដើមអ្វីមួយ គឺផ្ដើមចេញមកពីការខិតខំធ្វើការ (Work hard) ទៅជាមុន ។ លោកបន្តថា ប្រសិនមនុស្សមិនមានផ្នត់គំនិតព្យាយាម នោះនឹងពិបាកយល់ការងារ ធ្វើការមិនស្ទាត់ជំនាញដែលនាំឱ្យពិបាកក្លាយជាអ្នកធ្វើការវៃឆ្លាត (Work Smart)។
លោក គីម ដារ៉ា
“ជាទូទៅមនុស្សដែលធ្វើការវៃឆ្លាតកើតចេញមកពីអ្នកធ្វើការនឿយហត់ជាមុនសិន ប្រសិនបើមនុស្សមិនខិតខំធ្វើការ (Work Hard) មិនបានចំណាយពេលស្វែងយល់ពីការងារឱ្យបានច្បាស់ តាំងចិត្តធ្វើការ អនុវត្តដដែលៗរហូតស្ទាត់ជំនាញនោះ គឺពិបាកក្លាយជាអ្នកធ្វើការវៃឆ្លាត”
បើតាមការលើកឡើងរបស់ស្ថាបនិកសាលាបង្វឹក Startup Community បុគ្គលដែលខិតខំធ្វើការ (Work Hard) មានការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ខ្លាំង ដោយគេចំណាយពេលធ្វើការច្រើនម៉ោងដើម្បីទទួលបានជោគជ័យ។ លោកថា បុគ្គលប្រភេទនេះ ធ្វើការតាមលំនាំដដែលៗ ដោយមិនផ្លាស់ប្តូររបៀបធ្វើការឱ្យជឿនលឿន ប៉ុន្តែប្រសិនបើគេដាក់ចិត្ត និងកាយធ្វើការ នោះនឹងអាចទទួលបានលទ្ធផលល្អបំផុត។

ដោយឡែកចំពោះបុគ្គលដែលធ្វើការវៃឆ្លាត (Work smart) ជាអ្នកចូលចិត្តសិក្សាស្រាវជ្រាវបន្ថែម តែងតែអភិវឌ្ឍចំណេះដឹងអំពីការងារ និងចេះរកវិធីដើម្បីកែលម្អគំរូការងារដើម្បីសម្រេចគោលដៅឱ្យមានប្រសិទ្ធភាពដោយប្រើរយៈពេលតិច។
លោក គីម ដារ៉ា
“…មានតែអ្នកខិតខំប្រមូលជំនាញ និងចំណេះដឹងដើម្បីស្វែងយល់ពីការងារដែលមានស្រាប់ ហើយបង្កើនប្រសិទ្ធភាពបន្ថែមទើបអាចក្លាយជាអ្នកធ្វើការវៃឆ្លាតបាន”
យ៉ាងណាក៏ដោយ បើតាមតាមការលើកឡើងរបស់ លោក គីម ដារ៉ា ដើម្បីទទួលបានភាពជោគជ័យ មនុស្សគ្រប់គ្នាគួរជ្រើសរើសធ្វើការងារទាំងប្រើប្រាស់ភាពវៃឆ្លាត និងការខិតខំប្រឹងប្រែងរួមគ្នា ដោយមិនអាចខ្វះមួយណាបានឡើយ នោះទើបអាចទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅបានឆាប់រហ័ស៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2025
តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...

ឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2026
ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសអាហារូបករណ៍ Lester B. Pearson ទៅសិក្សានៅ University of Toronto សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2026
ឱកាសសម្រាប់សិស្សានុសិស្សកម្ពុជាដែលបញ្ចប់ថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកាណាដាបានមកដល់ហើយ។ ពេលនេះអាហារូបករណ៍ Lester B. Pearson International Scholarship 2027
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































