រក្សាគោលគំនិតសុខុមាលភាពជីវិតបង្កើនគុណភាពរស់នៅឱ្យកាន់តែប្រសើរ

គោលគំនិតសុខុមាលភាពជីវិត ឬបញ្ញត្តិ ដែលភាសាអង់គ្លេសហៅថា Well-Being Concepts បានក្លាយជាមធ្យោបាយរក្សាសុភមង្គលផ្លូវចិត្តរបស់មនុស្ស និងសុភមង្គលនៅក្នុងគ្រួសារ ដែលប្រជាជននៅប្រទេសអភិវឌ្ឍជាច្រើនកំពុងអនុវត្ត ។ ការរក្សាគោលគំនិតសុខុមាលភាពជីវិតជាប្រចាំនៅក្នុងដំណើរជីវិត តែងរំលឹកឱ្យមនុស្សចេះបង្កើតទំនាក់ទំនងជាមួយគ្នាកាន់តែប្រសើរទាំងនៅក្នុងគ្រួសារ និងការរស់នៅក្នុងសង្គម ។ នេះបើតាមការសិក្សាបែបវិទ្យាសាស្ត្ររបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្កាជំងឺ CDC ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។

ការសិក្សាពីរបៀបធ្វើការងារ, ចិត្តវិទ្យាគ្លីនិក, និងសុខភាពសាធារណៈ បានរកឃើញថា គុណតម្លៃសុខុមាលភាពជីវិត (Well-being) របស់មនុស្សគ្រប់រូបមានប្រាំពីរចំណុច រួមមាន សុខភាពផ្លូវចិត្ត (Mental), ទំនាក់ទំនង (Relationships), បរិស្ថាន (Environmental), វប្បធម៌ (Cultural), ហិរញ្ញវត្ថុ (Financial), សុខភាពរាងកាយ (Physical), និងការងារល្អប្រសើរ (Occupational) ។ កាលបើមនុស្សមានសុខុមាលភាពជីវិតទាំងប្រាំពីរចំណុចនេះ នោះនឹងបង្កើនគុណភាពរស់នៅឱ្យកាន់តែប្រសើរ ។ ពោលគឺលក្ខខណ្ឌនៃការរស់នៅល្អនេះ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពជីវិត ។

ជាក់ស្តែងនៅក្នុងសត្សវត្សទី២១ គុណតម្លៃសុខុមាលភាពជីវិត (Well-being) កាន់តែមានតម្លៃ និងចាំបាច់បំផុតសម្រាប់ការរស់នៅ ដោយសារបញ្ហាសុខុមាលភាពជីវិតនេះ បានរួមបញ្ចូលគ្នារវាងសុខភាពផ្លូវចិត្ត (ចិត្ត) និងសុខភាពរាងកាយ (រាងកាយ) ព្រមទាំងគិតដល់បរិស្ថានរស់នៅប្រកបដោយគុណភាព ។ នៅពេលដែលមនុស្សមានគុណតម្លៃសុខុមាលភាពជីវិតពេញលេញ ឬពេញចិត្តនឹងលទ្ធភាពគ្រប់គ្រាន់តាមស្ថានភាពដែលខ្លួនមាន នោះការកសាងសុភមង្គលផ្ទាល់ខ្លួននឹងកើតមានឡើង ។

តើវាលំបាកទេក្នុងការបង្កើតគុណតម្លៃសុខុមាលភាពជីវិត (Well-being) ? ការសិក្សាបានបង្ហាញថា មនុស្សម្នាក់ៗ អាចបង្កើតគុណតម្លៃសុខុមាលភាពជីវិតបានពិតប្រាកដសម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍ តាមរយៈសីលធម៌រស់នៅ (ប្រកាន់អហឹង្សា), ការគិតគូរពីសុខភាពផ្ទាល់ខ្លួនជាអាទិភាព, ការបំពេញការងារបានល្អប្រសើរ និងមានតុល្យភាព, និងការរៀបចំបរិស្ថានរស់នៅឱ្យមានសណ្តាប់ធ្នាប់ជាដើម ។

គួរបញ្ជាក់ថា ប្រជាជននៅក្នុងប្រទេសអភិវឌ្ឍបានផ្តល់តម្លៃខ្ពស់ដល់ជីវិតការរស់នៅប្រកបដោយសុខុមាលភាព ខណៈប្រជាជននៅប្រទេសកំពុងអភិវឌ្ឍន៍ទើបចាប់ផ្តើម និងកំពុងសិក្សាពីគុណតម្លៃសុខុមាលភាពជីវិត ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ