៤ចំណុចអភិវឌ្ឍន៍កម្លាំងស្មារតីឱ្យផ្តោតទៅនឹងបច្ចុប្បន្នកាល

អនុវត្តន៍សកម្មភាព ដែលនាំកម្លាំងស្មារតីញ៉ាំងទៅកាន់ការរក្សាលំនឹងផ្លូវចិត្ត ឱ្យស្ថិតក្នុងបច្ចុប្បន្នភាព តាមរយៈបញ្ជ្រាបចំណេះដឹង អំពីការកាត់បន្ថយស្រ្តេស ការគ្រប់គ្រងអារម្មណ៍ និងជៀសចាកពីការប្រតិកម្មភាពអវិជ្ជមានទៅកាន់អ្នកដទៃ។ តាមរយៈសេចក្ដីប្រត្តិបត្តិ នូវវិធីបន្ធូរបន្ថយភាពតប់ប្រមល់ តានតឹង គឺជាចំណែកសំខាន់ដើម្បីផ្តោតស្មារតីទៅនឹងបច្ចុប្បន្នកាល។ គេហទំព័រ themanua បង្ហាញគន្លឹះមួយចំនួនដែលបម្រុងនឹងឆ្លើយតបអំពីតម្រូវខាងលើនេះ ៖

១. ប្រើប្រាស់រូបភាពដើម្បីចងចាំ ៖ មានន័យថា គឺជាការបំប្លែងរូបភាព ក្រាហ្វិក ឬក៏ផែនទីអ្វីមួយ ធ្វើយ៉ាងណាឱ្យក្លាយជាទិន្នន័យ ក្នុងការជំរុញឱ្យខួរក្បាល មានការចងចាំជាងមុន ដែលនេះជាវិធីសាស្រ្តមួយជួយផ្ទៀងផ្ទាត់សកម្មភាពលោកអ្នកកំពុងតែធ្វើបច្ចុប្បន្ននេះ ថា តើវាស្របជាមួយនឹងគោលដៅដែរឬទេ? ហេតុផលនេះហើយ ធ្វើឱ្យមនុស្សអាចសម្រួចពេលវេលា និងកាត់បន្ថយស្រ្តេស។ បន្ថែមពីនោះទៀត ការប្រើប្រាស់រូបភាពដើម្បីចងចាំ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ជំរុញឱ្យកើនមាននូវទំនុកចិត្ត ការផ្តោត និងល្បឿននៃការអនុវត្តភារកិច្ចផ្សេងៗ។

២. សមាធិ ៖ សមាធិនាំឱ្យស្មារតីស្រឡះ និងកាត់បន្ថយស្រ្តេសបានមួយចំណែក និងជាចំណុចសំខាន់ជួយពង្រឹងការចងចាំ ហើយការអនុវត្តបែបនេះជារឿយៗ ជួយកាត់បន្ថយភាពតានតឹង បង្កើនសុខុមាលភាពផ្លូវចិត្ត និងមានការសញ្ជឹងគិតអំពីគុណតម្លៃនៃជីវិតបានច្រើនជាងមុន។ ចំពោះកន្លែងដែលគួរអនុវត្តន៍សកម្មភាពទាំងនេះគឺ ទៅរក កន្លែងស្ងប់ស្ងាត់ និងជាទីតាំងដែលលោកអ្នកយល់ថាមានផាសុកភាព ដោយការចាប់ផ្តើមបិទភ្នែក ផ្តោតលើផ្លូវដង្ហើម ឬក៏ដកដង្ហើមឱ្យវែងៗជាដើម។

៣. សរសេរកំណត់ហេតុប្រចាំថ្ងៃ ៖ ការសរសេរកំណត់ត្រា ឬកំណត់ហេតុប្រចាំថ្ងៃ គឺជាវិធីមួយជួយឱ្យអារម្មណ៍មានដំណើរការល្អ និងជួយឱ្យការគិតកាន់តែមានភាពច្នៃប្រតិដ្ឋ។ សរសេរឆ្លុះបញ្ចាំងទាក់ទងនឹងអារម្មណ៍ផ្ទាល់ខ្លួន ទាំងល្អក្ដី ឬមិនល្អក្ដី ឬក៏អ្វីដែលបានជួបប្រទះដែលធ្វើឱ្យដក់ជាប់នៅក្នុងចិត្តជាដើម។ ព្រោះកាលដែលធ្វើបែបនេះបានទៀងទាត់ ក៏ជាចំណែកមួយជួយឱ្យលោកអ្នកស្គាល់ពីខ្លួន​ឯង និងអភិវឌ្ឍន៍ជំនាញសរសេរបានមួយកម្រិតបន្ថែម។ ជារួមមានន័យថា កំណត់ត្រាជួយបង្កើនភាពឆ្នៃប្រតិដ្ឋ បន្ថយភាពតានតឹង កាត់ស្រ្តេស និងពង្រឹងរាល់សុខភាពផ្លូវចិត្តស្ទើតែគ្រប់ផ្នែក។

៤. បង្វឹករាងកាយឱ្យមានភាពរស់រវើក ៖ សកម្មភាពដែលជំរុញឱ្យរាងកាយមានចលនា វាហាក់មិនស្មុគស្មាញពេកទេ ព្រោះគ្រាប់តែដើរ ចុះឡើងៗ ឬដើរ ទៅវិញទៅមកៗ ក៏អាចទាញប្រយោជន៍ពីសកម្មភាពនេះបានដែរ។  ដោយហេតុថា នៅពេលដែលរាងកាយមានចលនា គឺវាបានចូលរួមចំណែក កាត់បន្ថយកូលេស្តេរ៉ូលដែលផ្ទុកក្នុងរាងកាយ កត្តានេះហើយជួយឱ្យអារម្មណ៍ធូរស្រាល​ និងបង្កើនអរម៉ូនដែលមានអង់ដូហ្វីន ក៏ដូចជាបង្កនូវភាពរីករាយបន្ថែម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។