វិធីបន្ថយក្ដីកង្វល់ តាមរយៈគិតអ្វីដែលអាចគ្រប់គ្រងបាន

ក្ដីព្រួយបារម្ភបង្កបានទៅជាអារម្មណ៍ស្រ្តេស ហើយជារឿយៗវាក៏នាំឱ្យកើតមាននូវអាការៈមួយចំនួនដូចជា ​ភាព​តានតឹង​រ៉ាំរ៉ៃ និងប្រព័ន្ធភាពស៊ាំចុះខ្សោយ។

យោងតាម គេហទំព័រ Saving Advice បានឱ្យដឹងថា ការព្រួយបារម្ភបណ្តាលមកពីការគិតអ្វីមិនស្ថិតក្នុងដែនកំណត់ដែលខ្លួនអាចគ្រប់គ្រងបាន ដូច្នេះនៅពេលមនុស្សចាប់ផ្តើមសង្កេត និងទទួលយកនូវការគិតទាំងឡាយណាដែលពួកគាត់អាចគ្រប់គ្រងបាន នោះស្មើនឹងការសម្រាលបន្ទុកធ្ងន់ៗ ចេញពីខ្លួនបាន ឬក៏ប្រៀបបាននឹងការទម្លាក់អម្រែកចេញពីស្មាដូច្នោះដែរ។ ការចេះបែងចែករបៀបគិត ជួយឱ្យខ្លួនឯងទទួលបាននូវអារម្មណ៍មួយមានសេរីភាព ការសម្រាកទាំងចិត្តនិងកាយ ខួរក្បាលមានសភាពស្រឡះ រួមទាំងកាត់បន្ថយ​ភាពតានតឹង​រ៉ាំរ៉ៃក្នុងកម្រិត​ធ្ងន់ធ្ងរ​។

តើមានវិធីសាស្រ្តបែបណាដែលជួយឱ្យមានរបៀបគិតមួយដែលសមស្រប ? ហើយតើធ្វើយ៉ាងដូចម្តេចដើម្បីដោះស្រាយការថប់បារម្ភ ឬការភ័យព្រួយ ? ភាពសាមញ្ញដែលឆ្លើយតបនឹងសំណួរនេះ លោកអ្នកចាំបាច់សរសេរចុះនៅលើក្រដាសមួយ អំពីការគិតអ្វីដែលស្ថិតក្នុងដែលកំណត់នៃខ្លួនឯង ហើយអ្វីខ្លះដែលគិតហើយប៉ុន្តែមិនអាចធ្វើអ្វីបាន ឬក៏ថា គិតបានត្រឹមតែគិត ។ ដែលជារួមមានន័យថា ការគិតដែលអាចគ្រប់គ្រងបាន និងការគិតដែលមិនអាចគ្រប់គ្រងបាន។

ជាឧទាហរណ៍រឿងដែលលោកអ្នកអាចគ្រប់គ្រងបានមានដូចជា ការក្រោកពីព្រលឹមដើម្បីពង្រឹងសមត្ថភាពតាមរយៈការអប់រំខ្លួនឯង អានសៀវភៅ សរសេរ និងហាត់ប្រាណជាប្រចាំ។ ហើយចំពោះរឿងរ៉ាវដែលមិនអាចគ្រប់គ្រងបាន គឺការប្រតិកម្មដោយអ្នក​ដទៃមកកាន់ខ្លួនអ្នក ឬរឿងរ៉ាវដែលបានកើតក្នុងអតីតកាលនិងក្នុងអនាគត និងការបញ្ចេញមតិដែលផ្ទុយពីអ្នកក្នុងបណ្តាញសង្គម មិនថា នយោបាយ សេដ្ឋកិច្ច ឬអាជីវកម្ម។

ដើម្បីរំដោះខ្លួនពីការគិតដែលនាំឱ្យកើតក្ដីព្រួយបារម្ភ វាពិតជាចាំបាច់ដែលត្រូវគិតឱ្យបានច្រើនដង អំពីអ្វីដែលលោកអ្នកអាចគ្រប់គ្រងបាន ដែលជាកត្តានាំឱ្យចិត្តស្មុគស្មាញប្រែទៅជាភាពស្រស់បស់ ក៏ដូចជា កាត់បន្ថយភាពតានតឹង និងពង្រឹងសុខភាពឱ្យរឹងមាំបន្ថែម ដោយហេតុថា នៅពេលដែលចិត្តរំសាយកង្វល់ វាគឺជាចលករមួយជំរុញឱ្យលោកអ្នកបង្កើតបាននូវក្ដីសុបិននិងគោលដៅ មានគំនិតដោះស្រាយបញ្ហាដែលទាល់ច្រកកន្លងមក រួមទាំងជំរុញនូវការគិតដែលមានភាពច្នៃប្រតិដ្ឋ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...