របៀបប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយ​មនុស្ស​មក​ពីវប្បធម៌ខុសគ្នា

ការប្រាស្រ័យទាក់ទងមិនមែនសំដៅតែលើការប្រើប្រាស់ពាក្យនិយាយឱ្យបានល្អប៉ុណ្ណោះទេ ជាពិសេសចំពោះអ្នកឧស្សាហ៍ជួបមនុស្សដែលមកពីវប្បធម៌ខុសគ្នា។ ការទទួលយកភាពខុសគ្នាសុទ្ធតែសំខាន់នៅក្នុងទំនាក់ទំនង រួមទាំងការយោគយល់គ្នា ក៏ដូចជាការគោរពគ្នា ហើយដឹងអំពីវិធីសាស្រ្តក្នុងការកែប្រែគ្នាបែបវិជ្ជមានផងដែរ។

តាមរយៈ Northeastern University បានប្រាប់អំពីសារៈសំខាន់ និង​របៀបប្រាស្រ័យទាក់ទងជាមួយមនុស្សមកពីវប្បធម៌ខុសគ្នា ដែលអ្នក​អាច​យក​មក​អនុវត្ត​បាន។

ភាពសំខាន់នៃការយល់ដឹង ៖ ការប្រាស្រ័យទាក់ទងមានច្រើនប្រភេទ​ ប៉ុន្តែការយល់ដឹងអំពីការប្រាស្រ័យទាក់ទងជាមួយមនុស្សមកពីវប្បធម៌ខុសគ្នា ជាការបើកឱកាសឱ្យខ្លួនឯងបានពង្រីកភាពជោគជ័យក្នុងឧស្សាហកម្មណាមួយ ជាពិសេសអ្នកធ្វើការផ្ទាល់ពាក់ព័ន្ធនឹងការចរចា។

ទទួលស្គាល់នូវភាពខុសគ្នា ៖ បរិយាកាសដែលធំធាត់តែងមានភាពខុសគ្នា មិនថា ការនិយាយទៅដល់វប្បធម៌ឆ្លងប្រទេស សូម្បីតែក្នុងគ្រួសារមួយ ក្នុងសហគមន៍មួយក៏មានរបៀបនៃការនិយាយ និងជំនឿខុសៗគ្នាដែរ ដូច្នេះដើម្បីឱ្យការទំនាក់ទំនងជាមួយ​អ្នក​មកពីវប្បធម៌ខុសគ្នាទៅមុខរលូនបាន ចាំបាច់ត្រូវគោរពនូវភាពខុសប្លែកគ្នា មិនថាការប្រើប្រាស់ពាក្យសម្តី ឬមួយក៏ការទទួលយកជំនឿ និងការអនុវត្តជាដើម។

បង្កើនភាពរហ័សរហួន ៖ ដើម្បីឱ្យការប្រាស្រ័យទៅមុខបានល្អ ការទម្លាប់ខ្លួនជាមួយនឹងភាពរហ័ស ដូចជាការសួរសំនួរ ការបញ្ជាក់ និងសិក្សាបន្ថែមអំពីបរិយាកាស និងមនុស្សដែលត្រូវជជែក សុទ្ធសឹងតែមានភាពសំខាន់ដើម្បីឱ្យកិច្ចសន្ទនាដែលមានពីវប្បធម៌ផ្សេងគ្នា​ អាចកាត់បន្ថយបាននូវជម្លោះ។

ការបើកចិត្ត ៖ ប្រយោគមួយនេះលឺស្ទើរតែគ្រប់ទីកន្លែង ត្រូវបើកចិត្តឱ្យទូលាយ ប៉ុន្តែការបើកចិត្តទូលាយទៅបាន ទាមទារឱ្យមានឱកាសក្នុងការអប់រំ ការដើរហើរ និងការជួបមនុស្សចម្រុះផងដែរ ដូច្នេះការបណ្តុះខ្លួនឯងឱ្យមានការបើកចិត្តទៅបាន ចាំបាច់ត្រូវបន្តរៀនសូត្រ និងសាកល្បងសកម្មភាពថ្មីៗបន្ថែមជាប្រចាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *