វិធីសាស្រ្តជួយពង្រឹងចំណុចខ្សោយខ្លួន​ឯងដោយផ្អែកតាមទ្រឹស្ដី DISC

ទ្រឹស្តី DISC មកពីពាក្យថា (Dominance, Influence, Steadiness and Compliance) ដែលនិយាយអំពីអកប្បកិរិយា ឬលក្ខណៈរបស់បុគ្គលម្នាក់ៗ ដោយមានទាំងចំណុចខ្លាំង និងខ្សោយ។ អ្នកស្រី យូ បូរី ស្ថាបនិក នៃក្រុមហ៊ុន TEDP និងឯកទេសប្រព័ន្ធ KPI និយាយថា ជាទូទៅមនុស្សម្នាក់ៗមានចំណុចខ្សោយ ជាក់ស្ដែងនៅក្នុងទ្រីស្ដី DISC ក៏បានរំលេចដែរ។ លោកស្រីថា វាចាំបាច់ណាស់ ដែលមនុស្សម្នាក់ៗ​ត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួនឯង និងដាក់គោលដៅមួយដើម្បីកែលម្អ។

បើតាម​អ្នកស្រី យូ បូរី កាលដែលដឹងពីចំណុចខ្សោយរបស់ខ្លួនឯង នោះក៏អាចសង្កេតបាននូវអារម្មណ៍ធ្លាក់ដល់ចំណុចសូន្យដោយរបៀបណាបានដូចគ្នាដែរ។  ជាញឹកញយ ចំណុចខ្សោយតែងកើតមាននៅពេលមានអារម្មណ៍ធុញទ្រាន់ ក្រេវក្រោធ និងនឿយហត់ ។ អ្នកស្រី យូបូរី បានលម្អិតនូវវិធីសាស្រ្តដើម្បីជួយពង្រឹងចំណុចខ្សោយដោយផ្អែកតាមទ្រឹស្ដី DISC ដូចតទៅ៖

១. មនុស្សក្រុម (D)៖ ការគ្រប់គ្រង់ចំណុចខ្សោយ និង​កំហឹងរបស់ក្រុមមនុស្ស​ប្រភេទ D ដែលមានប្រសិទ្ធភាពគឺ ការរាប់ពីលេខ១ ដល់ លេខ១០០ មុនពេលនិយាយក្នុងស្ថានការណ៍មិនប្រក្រតី ឬក៏ហៅសាមញ្ញថា ពេលដែលខឹងម្តងៗ ។ ហើយបើសិនជានៅតែមិនទាន់បាត់ខឹងនៅឡើយទេ ត្រូវរាប់បន្ថែមទៀត រាប់រហូតដល់មានអារម្មណ៍ថា ត្រជាក់ចិត្តសិនចាំនិយាយបន្ត។ បន្ថែមពីនោះដើម្បីដោះស្រាយទៅនឹងចំណុចខ្សោយ មនុស្សស្ថិតក្នុងជំពូក (D) អាចទៅរកប្រភេទមនុស្សដែលមានចរិតផ្ទុយពីខ្លួន មានន័យថា មនុស្សមានចិត្តត្រជាក់ ដែលមានដូចជាប្រភេទមនុស្សស្ថិតក្នុងក្រុម (S) គឺដើម្បីនិយាយចែករំលែកនូវ​មន្ទិល និងអារម្មណ៍មិនគាប់ចិត្តទាំងឡាយ។

២. មនុស្សក្រុម (I)៖ ក្រុមមនុស្សប្រភេទនេះពេលមានអាការៈខឹងសម្បាម្តងៗ ពួកគេងាយនឹងប្រតិកម្មភ្លាមៗ ។ ដូច្នេះត្រូវរកមនុស្សដែលមានលក្ខណៈនឹងន មានស្ថេរភាព ដើម្បីមកជជែកពិភាក្សា ។ ហើយ​ចំពោះមនុស្សដែលជ្រើសយកនិយាយប្រាប់ពេលមានបញ្ហាគួរតែជាប្រភេទមនុស្សដែលស្ថិតក្នុងជំពូក (S) និង (C) ។ មួយវិញទៀត ដើម្បីជៀសវាងហានិភ័យ និងការពារចំណុចខ្សោយមនុស្សក្រុម (I) គឺត្រូវប្រុងប្រយ័ត្ននូវពាក្យសម្តី កាត់បន្ថយការនិយាយច្រើនពេក កុំប្រើពាក្យសន្យាងាយៗ ដោយគិតឱ្យបានច្បាស់មុននឹងទទួលភារកិច្ចណាមួយ ។ មូលហេតុដែលត្រូវយកចិត្តទុកដាក់ចំពោះពាក្យសន្យាគឺដោយសារ មនុស្សប្រភេទ (I) មានការនិយមមើលពិភពលោកក្នុងផ្លូវវិជ្ជមានជានិច្ច ដោយពួកគាត់យល់ថា អ្វីៗសុទ្ធតែល្អ និងអាចទៅរួច ខណៈបរិបទរស់នៅជាក់ស្ដែងវាពុំមែនដូច្នោះទាំងអស់នោះទេ។ កាលដែលបង្កើតពាក្យសន្យាដោយពុំបានផ្ទៀងផ្ទាត់ជាមួយលទ្ធភាព និងសមត្ថភាព វាពុំផ្តល់នូវផលចំណេញឡើយ។

៣.មនុស្សក្រុម (S)៖ ជាកិច្ចដំបូងត្រូវទទួលស្គាល់ថា ពេលដែលកំពុងតែស្ងាត់ខ្លាំង នោះគឺមានន័យថា កំពុងមានអារម្មណ៍មិនល្អកើតឡើងខ្លាំងដូចគ្នា។ ដោយនិស្ស័យមនុស្សក្រុម (I) មានបុគ្គលិកលក្ខណៈមិនសូវនិយាយស្ដីផង អាចធ្វើឱ្យអ្នកដទៃដែលមានបំណងមិនល្អ កត់សម្គាល់ចំណុចខ្សោយក្នុងរយៈពេលខ្លីបំផុត។ ហើយបើនៅតែ មិនអភិវឌ្ឍការហាន និយាយចេញទេ នោះគេនឹងបន្តឃើញនៅចំណុចអវិជ្ជមាន ឬក៏ចំណុចអសកម្ម ដែលធ្វើឱ្យអ្នកដទៃអាចកេងចំណេញបានដោយងាយ។ ដូច្នេះត្រូវបង្កើននូវភាពក្លាហាន ដោយការហ៊ាននិយាយ ឬក៏សួរនូវ​សំណួរផ្សេងៗ ដើម្បីបំផុសគំនិតខ្លួនឯង ឱ្យហ៊ាននិយាយ ហ៊ានចែករំលែក ជាជាងការអង្គុយស្ងៀមនៅតែមួយកន្លែង ឬក៏បង្ហាញភាពរឹងរូសដើម្បីឆ្លើយបតនឹងបញ្ហាតាមរយៈភាពស្ងៀមស្ងាត់ ដោយមិននិយាយអ្វីទាំងអស់ ឬការឈ្ងោកមុខចុះរៀងរាល់ពេលដែលមិនពេញចិត្តអ្វីមួយ ជំនួសមកវិញត្រូវតែហ៊ានសាកល្បងនិយាយចេញមកក្រៅ។

៤.មនុស្សក្រុម (C)៖ ដោយសារតែមនុស្សប្រភេទនេះមានចំណុចខ្សោយត្រង់ការបារម្ភអំពីការបង្កើតកំហុស ហើយច្រើនតែគេចខ្លួនរាល់ពេលមានសម្ពាធ ។ ដូច្នេះពេលមានបញ្ហាកើតឡើង ត្រូវផ្តោតទៅលើទិន្នន័យ ឬក៏ភាពជាក់លាក់ដែលខ្លួនឯងមាន ជាជាងការដើរចេញ ជាពិសេសនៅពេលដែលមិនសប្បាយចិត្ត។

ស្ថាបនិក នៃក្រុមហ៊ុន TEDP អ្នកស្រី យូ បូរី បន្ថែមថា ទោះបីជាការបកស្រាយគន្លឹះខាងលើហាក់មិនបានលម្អិតឱ្យបានក្បោះក្បាយ ប៉ុន្តែយ៉ាងហោចណាស់ ក៏បានបង្ហាញថា ទោះបីជានៅក្នុងចំណុចនីមួយៗ សុទ្ធតែមានបញ្ហាប្រឈម និងចំណុចខ្សោយក៏ដោយ គឺនៅតែមានដំណោះស្រាយជានិច្ច។ យ៉ាងណាក៏ដោយដើម្បីដោះស្រាយទៅនឹងចំណុចខ្សោយទាំងនោះ គេមិនអាចធ្វើវាបានតាមរយៈផ្លូវកាត់ ឬក្នុងរយៈពេលខ្លីបាននោះទេ គឺតម្រូវឱ្យមានការតាំងចិត្តខ្ពស់ និងត្រូវការពេលវេលាផងដែរ ។ នៅក្នុងការអភិវឌ្ឍចំណុចខ្សោយ វាពិតជាចាំបាច់ណាស់ ដែលទាមទារឱ្យមនុស្សមានការតស៊ូ បណ្តុះទម្លាប់ឱ្យបានជាប់លាប់មួយសម្រាប់អនុវត្ត និងប្រយ័ត្នប្រយែងទៅលើចំណុចខ្សោយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍